ហាងទឹកកកឈូសបែបកូរ៉េទាំង 7 ដែលកំពុងពេញនិយមក្នុងចំណោមយុវជន!

អ្នកមានគូអើយ​​! ជិតដល់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ហើយ បើមិនទាន់រកកន្លែង date បានទេ​ មកញ៉ាំ Bingsu ទឹកកកព្រិលនៅក្នុងចំណោមហាងទាំង 7​ នេះមកណា!​ ប្រាកដជាមិនខកបំណង ហើយផ្អែមដល់បេះដូងតែម្តង! មិនមានគូក៏មកបាន ញ៉ាំនាក់ឯងស្រឡាញ់ខ្លួនឯង!

#1. ស៊ុលប៊ីង (Sulbing Dessert Cafe Cambodia)

បើមិនធ្លាប់ស្គាល់ហាងនេះទេ អ្នកទាំងអស់គ្នាដឹងតែភ្ងាក់ផ្អើលពេលឃើញទឹកកកព្រិលគេតែម្តង! គេមានរសជាតិច្រើនណាស់គួរឪ្យចង់ភ្លក់ ហើយការតុបតែងហាងក៏កប់ទៀត! គេមានទាំងចានតូចទាំងធំ​ មានរសជាតិផ្លែឈើដូច ស្វាយ ស្ត្របឺរី ប្ល៊ូបឺរី ត្រសក់ស្រូវ ផ្សេងៗហើយក៏មានរសជាតិផ្អែមដូចសូកូឡា Matcha  Tiramisu និងជាពិសេស Injeolmi ដែលជាប្រភេទនំម្សៅសណ្តែកសៀងរបស់កូរ៉េទៀតផង។ស្រៀវធ្នេញដល់ថ្នាក់ណាក៏ញ៉ាំអស់ដែរយាយ! 

ទីតាំង: ផ្លូវ 516 ភ្នំពេញ

ទូរស័ព្ទ: 010 919 539

 

#2. Fun Yi

ហាងនេះមានទឹកកកព្រិលរសជាតិតៃវ៉ាន់ មានរូបរាងទំនងខុសប្លែកគេ​​ ហើយមីនុយរសជាតិក៏ប្លែកដែរ! ក្រៅពីរសជាតិផ្អែមដូចសូកូឡានិ​ង Matcha គេក៏មានត្រាវលាយការ៉េមសណ្តែកក្រហម ស្ត្របឺរី ចេក ធុរ៉េន​ ស្វាយ​ ហើយឪឡឹកទៀត។ 

ទីតាំង:​​​​ ផ្លូវ 143 កែងវិថីម៉ៅសេទុង 

ទូរស័ព្ទ: 016 255 583

 

#3. Snow Castle

ហាងនេះទើបតែបើកថ្មី ហើយបើអ្នកទៅដើរលេងនៅសៀមរាបអី គឺបានទៅ date នៅហាងនេះដឹងតែរ៉ូមេនតិចសាហាវ។​​​ គេមានទឹកកកព្រិលមិនសូវច្រើនរសជាតិទេ តែនូវតែមានរសជាតិផ្អែម និងរសជាតិផ្លែឈើ​ ហើយអ្នកអាចកម៉្មង់បង្អែមផ្សេងថែមទៀតព្រោះមើលទៅទំនងៗណាស់!

ទីតាំង:​ ផ្លូវ Aleah សៀមរាប

ទូរស័ព្ទ: 096 479 8998

 

#4. 21 Bakery Pastry

អូយ! មើលតែរាងទឹកកកព្រិលគេក៏ចង់ថតផុសហើយញ៉ាំដែរ! ហាងនេះមានរសជាតិ តែទឹកដោះគេលាយគុជខ្មៅ តែថៃក្រហម ស្លឹកតយ ផ្លែប័រ ហើយមានរសជាតិក្រូចទៀត! និយាយរួម រសជាតិទឹកកកព្រិលគេរកមិនសូវមានទេ ចឹងទៅសាកឲ្យហើយទៅណា!

ទីតាំង:​ ផ្លូវ K5 បឹងកក់ 

ទូរស័ព្ទ: 070 762 121

 

#5. La Rosada Dessert Cafe

សម្រាប់ហាងនេះគឺមានរសជាតិទឹកកកព្រិល ​4 ធំៗ ដែលមានស្ត្របឺរីឈីសខេក Matcha តែក្រហមថៃ និងពិសេសហើយប្លែកជាងគេ ហូជីឆា ឬ តែ Hojicha របស់ជប៉ុន។ តែនេះមានជាតែបៃតងដែលបានដុតរួច ហើយក៏មានអត្ថប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារដែរ។ ចឹងហើយបើចង់សុខភាពល្អជាមួយក្រាស់អាចសាករសជាតិនេះបាន!

ទីតាំង: ផ្លូវ 152​ ភ្នំពេញ

ទូរស័ព្ទ: 016 622 622

 

#6. Temple coffee n bakery

អ្នកណាក្រាស់ចូលចិត្តបង្អែមខ្មែរអី ចង់ទឹកញ៉ាំទឹកកកព្រិលបែបខ្មែរៗអាចទៅហាងនេះបាន។ និយាយពីថា ទឹកកកព្រិលពិសេសគេមាន 4 រសជាតិប្លែកៗ មានរសជាតិលាយអំបិលម្ទេសក្រូចឆ្មារហើយអំពិលទុំ រសជាតិពោត រសជាតិបង្អែមលត និងមានរសជាតិតាប៉ែទៀត។ មិនដឹងថាត្រូវមាត់អត់ទេណា! ទាល់ទៅសាកបានដឹង!


ទីតាំង:​ 1: សុធារស 2: ស្តុបបូកគោ 3: ផ្លូវ55 ជាប់ Cellcard 4: ផ្លូវ51 ជាប់ Novotel អតីតភោជនីយដ្ឋានអណ្តាតរាំ 5: សៀមរាប ទីតាំងផ្លូវអាចារ្យស្វា 26 ,ទល់មុខស្ពានវត្តព្រះព្រំរ័ត្ន 

ទូរស័ព្ទ: 

ថិមភល កាហ្វេ51: 096 898 6000

ថិមភល កាហ្វេសុធារស: 096 799 0000 

ថិមភល កាហ្វេបូគោ: 096 599 0099

ថិមភល កាហ្វេ55: 077 997 699

 

#7. Moto Cafe

នៅ​ Moto Cafe ក៏មានរសជាតិទឹកកកព្រិលពេញនិយមខ្លះៗដែរដូច ស្ត្របឺរី ប័រ ធុរ៉េន ហើយមានរសជាតិដូចទឹកកកឈូសខ្មែរលាយស៉ីរ៉ូគ្រាប់ជីអីផ្សេងៗ។ ណាមួយនៅហាងហ្នឹង គេក៏មានភេសជ្ជ: coffee date ផឺកកំដរគ្នានិយាយលេងអីចឹងហ្ហា៎! 

ទីតាំង: ផ្លូវ 76 វិថីសុធារស

ទូរស័ព្ទ: 096 653 6356

អត្ថបទគួរតែអានបន្ទាប់