Samgyeopsal - សាច់អាំងកូរ៉េដែលល្បីឆ្ងាញ់ជាងគេ

Samgyeopsal (អានថា សុំាឃ្យុបសាល) គឺជាមុខម្ហូបសាច់អាំងបែបកូរ៉េដែលមានភាពល្បីល្បាញនៅក្នុងប្រទេសកូរ៉េ ក៏ដូចជានៅទូទាំងអាស៊ីផងដែរ។ ហើយមុខម្ហូបនេះ គឺប្រើប្រាស់សាច់ជ្រូកបីជាន់យកមកអាំង ឈ្ងុយៗ ផ្ទាប់ជាមួយនឹងបន្លែស្រស់ៗ ជ្រលក់ជាមួយនឹងទឹកជ្រលក់លាយល្ងពិសេសរបស់កូរ៉េ។

samgyupsal

ជាទូទៅ សម្រាប់អ្នកគាំទ្រជាមួយនឹងសិល្បះរបស់ប្រទេសកូរ៉េ តែងតែឃើញមុខម្ហូបនេះជាញឹកញាប់តាមរយៈកម្មវិធីទូរទស្សន៍ រឺភាពយន្តនានា ហើយតែងតែមានអារម្មណ៍ឃ្លាន ស្រក់ទឹកមាត់ទោះបីគ្រាន់តែឃើញរូបភាពក៏ដោយ។ ក្រៅពីសាច់អាំង អាហារនេះក៏បម្រើមកជាមួយនឹងអាហារបន្ទាប់បន្សំប្រហែលជា 4-5 ចានតូច (តាមប្រពៃណីអាហាររបស់ជនជាតិកូរ៉េ) សម្រាប់ញុំាជាមួយនឹងសាច់អាំងផងដែរ។

 

សម្រាប់នៅក្នុងទីក្រុងភ្នំពេញវិញ ប្រសិនបើអ្នកចង់សាកជាមួយសាច់ជ្រូកបីជាន់អាំងបែបកូរ៉េនេះថាមានរសជាតិឈ្ងុយឆ្ងាញ់ដូចក្នុងរូបភាពបែបណា Foodbuzz សូមណែនាំនៅភោជនីយដ្ឋានចំនួនពីរដែលអ្នកអាចញុំាមុខម្ហូបនេះបាន។

 

  1. Blue BBQ

    ohgyeopsal-172

Blue BBQ តែងតែជាជម្រើសទីមួយសម្រាប់ Foodbuzz នៅពេលដែលយើងនឹកឃើញដល់ Samgyeopsal ហើយមូលហេតុចម្បងគឺមានដូចជា៖ ទីមួយ សាច់ជ្រូកបីជាន់នៅទីនេះ គឺប្រើប្រាស់សាច់ដែលមានសាច់ច្រើនជាងខ្លាញ់ ដូច្នេះពេលដែលអាំងទៅគឺមិនសូវទ្រលាន់នោះទេ និងមានរសជាតិឆ្ងាញ់។

 

ម្យ៉ាងវិញទៀត តម្លៃលក់នៅក្នុងឈុតដែលអាចញុំាបាន 1-2 នាក់គឺលក់ក្នុងតម្លៃ 6$ តែប៉ុណ្ណោះ ដែលតម្លៃប៉ុននេះគឺទទួលយកបានសម្រាប់អាហារមួយពេល។

 

ទីតាំង៖ ផ្ទះលេខ ៨២ ផ្លូវភ្លោះអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា

តម្លៃ៖ 6$/set for 1-2 people

 

  1. Yeon Ga Restaurant

ជម្រើសទី២របស់យើងគឺ Yeon Ga Restaurant ដែលជាភោជនីយដ្ឋានកូរ៉េ បម្រើជូននៅមុខម្ហូបកូរ៉េជាច្រើនយ៉ាង។ មូលហេតុដែលពួកយើងតែងតែនិយមមកទីនេះ គឺមិនខុសពី Blue BBQ នោះទេ ដោយសារតែរសជាតិ Samgyeopsal ដ៏ឈ្ងុយឆ្ងាញ់ និងប្រកបដោយតម្លៃសមរម្យ។

samgyeopsal-147

 

សាច់ជ្រូកបីជាន់សម្រាប់អាំងនៅទីនេះ មានតម្លៃត្រឹមតែ 7$ (អាចញុំាបានសម្រាប់ 1-2 នាក់) ដែលមកជាមួយនឹងអាហារបន្ទាប់បន្សំជាច្រើនមុខទៀត។ ក្រៅពី Samgyeopsal អ្នកក៏អាចភ្លក់រសជាតិ មាន់បំពងគ្រឿង ២ រសជាតិដែលលក់ក្នុងតម្លៃ 15$ (អាចញុំាបានសម្រាប់មនុស្ស 3-4 នាក់) ដែលបំពងបែបហិរ និង បំពងបែបទឹកឃ្មុំ។ គ្រាន់តែគិត ក៏កូរពោះទៅហើយ!

 

ទីតាំង៖ ផ្លូវសុធារស ចម្ងាយប្រហែល 200 ម៉ែត្រពីបូដីញ

តម្លៃ៖ 7$/set for 1-2 people

 

អត្ថបទគួរតែអានបន្ទាប់