ស្គាល់តែកន្លែងទាំង ៦ នេះនៅក្រុងតាខ្មៅ ក៏អាចមកសាកថ្មជីវិតបានដែរ!!
ថ្ងៃចុងសប្ដាហ៍ចង់ទៅរកកន្លែងណាដែលមានទេសភាពធម្មជាតិស្រស់បំព្រង កន្លែងថតរូបស្អាតៗបែបរ៉ូមែនទិច ស្ងប់ស្ងាត់ អង្គុយផឹកកាហ្វេ និងភ្លក់រសជាតិអាហារឆ្ងាញ់ៗ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ ប៉ុន្ដែខ្ចិលធ្វើដំណើរឆ្ងាយហើយចំណាយថវិការច្រើនមែនទេ? មិនបាច់ទៅណាឆ្ងាយទេ ចំណាយពេលតែជាង១០គីឡូម៉ែត្រពីភ្នំពេញមកតាខ្មៅ លោកអ្នកមានជម្រើសជាច្រើនជាមួយនិងហាងកាហ្វេខាងក្រោមនេះ
1. Vespa Cafe 1953
ជាហាងកាហ្វេបែបផ្ទះលំហែរ មានអាងហែលទឹក មានកន្លែងអង្គុយប្លែកៗជាច្រើន មានដើមឈើរធំៗ អាចអង្គុយមើលទេសភាពតាមដងស្ទឹង ជាពិសេសហាងគេបើកពីម៉ោង ៧ព្រឹក ដល់ ១០យប់ ចង់ផឹកកាហ្វេក៏បាន ផឹក beer cocktail wine អីក៏បានដែរ។ និយាយរួមមកទីនេះគឺមានអារម្មណ៍ថាខ្លួនឯងបានទៅលេងកំពតអញ្ចឹង មានមួយចប់ទាំងម្ហូប ស្រា កាហ្វេ ទេសភាព រីឯកន្លែងថតរូបមិនខ្វះប្លង់ស្អាតៗថតទេ សាកសមបំផុតសម្រាប់នាំដៃគូរស្នេហា មកលំហែរអារម្មណ៍បែបស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍តានតឹង។
ព័ត៌មាន៖ Vespa Café 1953
ទីតាំង៖ Vespa Café 1953
2. La Table Cafe
La Table Cafe ជាហាងកាហ្វេក្នុងភូមិមួយស្ថិតនៅតាមបណ្ដោយដងស្ទឹងដូចគ្នា ក្នុងភូមិព្រែកកាត់ ស្រុកតាខ្មៅ នៅទីនេះមិនត្រឹមជាហាងកាហ្វេបែបជនបទមួយដ៏ទាក់ទាញប៉ុណ្ណោះទេ តែក៏ជាផ្ទះសម្រាកលំហែរបែបបុរាណ ដែលហ៊ុមព័ទ្ធទៅដោយសួនផ្កាចម្រុះពណ៍ និងរុក្ខជាតិតូចធំជាច្រើនដែលជាម្លប់ផ្ដល់នូវខ្យល់អាកាសបរិសុទ្ធ។ ទីនេះមានលក់កាហ្វេ ស្រាប៊ៀ ជាមួយនឹងម្ហូបអាហារប្លែកៗលាយជាមួយផ្កាអាចញាំបានដាំដោយម្ចាស់ហាងផ្ទាល់ មានផាសុខភាពអមនិងចានទម្រកែវចម្រុះពណ៍ច្នៃចេញពីកាកសំណល់ផ្លាស្ទិកទៀតផង។ ហើយបើលោកអ្នកចង់ថតរឿង ថតរូបស្អាតៗ មកទីនេះពិតជាមិនខកបំណងឡើយជាមួយទេសភាពធម្មជាតិពិតៗ។
ព័ត៌មាន៖ La Table Café
ទីតាំង៖ La Table Cafe
3. Bloom Alley cafe + eatery
ហាងកាហ្វេថ្មី បែបផ្ទះឈើ នៅក្នុងចំការធម្មជាតិ សម្រាប់់អ្នកដែលស្វែងរកទីកន្លែងស្ងប់ស្ងាត់ ផ្សារភ្ជាប់ខ្លួនឯងជាមួយនិងធម្មជាតិ បន្ធូរអារម្មណ៍តានតឹង នៅក្នុងទេសភាពបែបកូនភូមិមួយដែលមានផ្ទះឈើម៉ូតស្អាតៗជាច្រើនដូចជាម៉ូតជប៉ុនបន្តិច កូរ៉េបន្តិចមើលទៅប្លែកភ្នែកជាខ្លាំង។ មិនតែប៉ុណ្ណោះហាងនេះក៏មានលក់នូវកាហ្វេ ភេសជ្ជះ នំឆ្ងាញ់ៗជាច្រើនមុខផងដែរសម្រាប់លោកអ្នកជ្រើសរើស។
ព័ត៌មាន៖ Bloom Alley cafe + eatery
ទីតាំង៖ Bloom Alley cafe + eatery
4. Tropic Park
កន្លែងនេះជាទីពេញនិយមសម្រាប់បងៗដែលចូលចិត្តថតរូប មានទីតាំងស្ថិតនៅលើផ្លូវ 50m ក្បែរផ្សារ Aeon 3 នៅទីនេះមានសួនផ្សែង ទឺកជ្រោះសិប្បនិម្មិត ទេសភាពបៃតងត្រជាក់ភ្នែក គ្រប់ជ្រុងជ្រោយហាក់បីដូចជាបានដើរលេងនៅសួនត្រូពិកប្រទេសក្រៅអញ្ចឹង។ ក្រៅពីកន្លែងថតរូបជាច្រើន លោកអ្នកអាចញាំកាហ្វេ និងញាំបាយនៅទីនេះបាន ដោយកន្លែងញាំបាយមានទាំងលក្ខណៈ Outdoor ខ្យល់ធម្មជាតិ និង Indoor បែបផាសុខភាពលក្ខណៈឯកជនផងដែរ។
ព័ត៌មាន៖ Tropic Park Cafe and Restaurant
ទីតាំង៖ Tropic Park Cafe and Restaurant
5. Peajanak Restaurant
ចុងសប្ដាហ៍ចង់ញាំម្ហូបអាហារបែបខ្មែរ ជួបជុំគ្រួសារជាមួយនិងបរិយាកាសផ្ទះបុរាណខ្មែរ បែបធម្មជាតិពិតៗ និងមានកញ្ចុះធំទូលាយដាច់ៗពីគ្នាលក្ខណៈឯកជន សម្រាប់អង្គុយលំហែរអារម្មណ៍បំបាត់ស្ត្រេស ថែមទាំងមានកន្លែងចតឡានធំទូលាយ សេវាកម្មល្អ លោកអ្នកអាចមកភោជនីយ៍ដ្ធានភាជន៍បាន ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ បើកពីម៉ោង 6:30 ព្រឹក ដល់ម៉ោង 7:30 ល្ងាច។
ព័ត៌មាន៖ Peajanak Restaurant
ទីតាំង៖ Peajanak Restaurant
6. ផ្ទះនារី
ឈ្មោះផ្ទះនារីពិតមែនតែបុរសក៏ទៅបានដែរណា! សម្រាប់បងប្អូនដែលចូលចិត្តផ្ទះបុរាណខ្មែរ នៅក្នុងដីដែលមានរុក្ខជាតិបៃតងខៀវស្រងាត់ មានដេគ័របែបលក្ខណៈផ្សងព្រេងនៅក្នុងព្រៃ មានតង់ មានអង្រឹង មានកញ្ចុះ និង បន្ទប់ ឫ ផ្ទះបែប Private មានម៉ាសុីនត្រជាក់ ប្រកបដោយផាសុខភាព អាចអង្គុយញាំកាហ្វេ អាហារសម្រន់ បង្អែម និងមុខម្ហូបជាច្រើនទៀតដែលមាននៅទីនេះ។ ទំនេរពីការងារឫការសិក្សាចង់ប្ដូរបរិយាកាសស្រស់ថ្លា អាចនាំមិត្តភក្កិ គ្រួសារ និងដៃគូរបស់អ្នកមកទីនេះបាន មិនតែប៉ុណ្ណោះកន្លែងថតរូបនៅទីនេះវិញអេមហួស!
ព័ត៌មាន៖ ផ្ទះនារី
ទីតាំង៖ ផ្ទះនារី