អត់មានគម្រោងទៅណាពេលបុណ្យអុំទូកមែន? តោះ! ទៅដើរលេងនៅផ្សារទំនើបទើបបើកថ្មីទាំង 6 នេះ!
ទៅផ្សារទំនើបដដែលៗរាល់ឆ្នាំឲ្យតែនៅភ្នំពេញ ឬ ឡើងមកលេងភ្នំពេញកំឡុងពេលមានពិធីបុណ្យអុំទូក។ តែឆ្នាំនេះ មានផ្សារទំនើបថ្មីៗបើកច្រើនណាស់នៅភ្នំពេញ ចឹងតស់! អុំទូកឆ្នាំនេះ មកសាកកន្លែងថ្មីម៉េចដែរ។
#1. FUN Mall TK
Fun Mall TK ជាផ្សារទំនើបដែលទើបតែបើកដំណើរការថ្មីៗនេះ ហើយពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូបប្លែកៗក្នុងកន្លែងតែមួយតែមាន Background ខុសៗគ្នា។ មិនតែប៉ុណ្ណោះ នៅ Fun Mall ក៏មានកន្លែងកំសាន្ដដូចជា Rock Climbing និង Pub ជាដើម ហើយបរិយាកាសវិញ ប្លែកអារម្មណ៍មែនទែន ដូចបានធ្វើដំណើរទៅប្រទេសចិន ហុងកុង អញ្ចឹង! លើសពីនេះទៅទៀត ក្រោយពីដើរថតរូបហត់ហើយ អាចចូលសាកហាងអាហារនៅទីនោះបាន ដែលមានច្រើនជម្រើសសម្រាប់រើស!
លេខទំនាក់ទំនងៈ 096 720 5666
ទីតាំង៖ Street 315, Phum 7, Sangkat Boeung Kak II, Khan Toul Kork, Phnom Penh, Cambodia, Phnom Penh, Cambodia
#2. Chip Mong 271 Mega Mall
ម៉ោះបបួលដៃគូដៃកង់មកមើលផ្សារទំនើប ជីប ម៉ុង 271 មេហ្កា ម៉ល ដើម្បីដើរភ្លក់ អាហារ ហើយដើរកំសាន្ដនិងទិញទំនិញប្រ៊េនល្បីៗអន្ដរជាតិ។ អ្វីដែលពិសេសនោះគឺថាជិតដល់បុណ្យអុំទូកចឹង ហាងជាច្រើននៅក្នុង ផ្សារទំនើប ជីប ម៉ុង 271 មេហ្កា ម៉លមានការបញ្ចុះតម្លៃពិសេសជាច្រើន ចឹងហើយកុំចាំយូរពេក ដាក់ម៉ាអស់ដៃទៅអ្នកទាំងអស់គ្នា!
លេខទំនាក់ទំនងៈ 096 888 9888
ទីតាំង៖ Yothapol Khemarak Phoumin Blvd. (St: 271)
#3. K Mall
សម្រាប់អ្នកដែលចូលចិត្តបរិយាកាសបែបធម្មជាតិ និងគយគន់សំណង់អគារប្លែកៗ មកលេងផ្សារទំនើប K Mall បាន ព្រោះឲ្យតែទៅម្ដងណាប្លែកភ្នែកនឹងសម្រស់អគារផ្សារទំនើប K Mall មែនទែន។ អ្វីដែលនឹងស្មានមិនដល់នោះគឺនៅជាប់ ផ្សារទំនើប K Mall មានទីលានសម្រាប់លេងនិងមើលការប្រកួតបាល់ទាត់ AIA Stadium ទៀតផង ចឹងហើយសម្រាប់បងៗ អាចយកអូនមកដើរកំសាន្ដ Shopping និងមើលបាល់ក្នុងពេលតែមួយបានណា៎!
លេខទំនាក់ទំនងៈ 099 888 592
ទីតាំង៖ Veng Sreng Blvd, Phnom Penh, Cambodia
#4. Chip Mong Sen Sok Mall
ម៉ោះ អ្នកនៅម្ដុំសែនសុខមិនបាច់ទៅណាឆ្ងាយទេម៉ោ! . ចេញពីផ្ទះបីបួនជំហានដល់ផ្សារទំនើបជីបម៉ុងសែនសុខបាត់។ មកកំសាន្ដអារម្មណ៍
ដោយមើលរឿងក៏បាន shopping ក៏បាន ហើយបើហត់អាចញ៉ាំអីនៅកន្លែងតែមួយក៏បាន សួរថាអេមអត់ឡូវ? លើសពីនេះ សម្រាប់អ្នកដែលមិនចេះនៅស្ងាមមួយកន្លែងហ្អា៎ អាចមកសាកលេងហ្គេមនៅ neo game oasis បាន គឺថាប្លែកភ្នែកដូចខ្លួននៅភព Robot ចឹង!
លេខទំនាក់ទំនងៈ 096 888 9888
ទីតាំង៖ Oknha Mong Reththy (Street 1928), Phnom Penh, Cambodia
#5 The Green Community Mall
សម្រាប់អ្នកមានគ្រួសារដែលពោរពេញទៅដោយក្មេងតូចៗ សាកមកផ្សារ The Green Community Mall ដើម្បីកំសាន្ដបំបាត់ស្រ្ដេសបាន ព្រោះថាផ្សារទំនើបនេះមានទីតាំងធំទូលាយ ហើយមាន Playground សម្រាប់ក្មេងៗរត់លេងកំសាន្ដដោយភាពរីករាយ។ បន្ទាប់ពីលេងហើយ អ្នកទាំងអស់គ្នាអាចនាំកូនៗ ទៅញ៉ាំអាហារទំនងៗជុំគ្រួសារនៅទីនោះក៏បានទៀត!
លេខទំនាក់ទំនងៈ 098 456 325
ទីតាំង៖ Street 3032, Banla S'et Village, Sangkat Khmuonh, Khan Sen Sok, Phnom Penh, Cambodia
#6 Prince Supermarket International Plaza
ផ្សារទំនើបព្រីននេះវិញ អាចនិយាយបានមិនមានជាហាងលក់សម្លៀកបំពាក់អ្វីនោះទេ តែជាកន្លែងលក់នំចំណី និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទ។ ទីធ្លាធំទូលាយ និងមានបរិយាកាសប្លែក គ្រាន់តែដើរទិញអីវ៉ាន់ប្រចាំមួយជុំផ្សារនេះ ក៏អាចហត់បានដែរ។ បើចង់ទិញអាហារប្រចាំថ្ងៃស្ដុកទុកកំឡុងពេលអុំទូកនេះ អាចសាកជាមួយផ្សារទំនើបព្រីនអ៊ិនធើណេសិនណលផ្លាហ្សា នេះបានណា៎!
លេខទំនាក់ទំនងៈ 081 38 38 92
ទីតាំង៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ,រាជធានីភ្នំពេញ