ហាងកាហ្វេគួរឲ្យចាប់អារម្មណ៍ 6 កន្លែងទើបតែបើកថ្មី គិតត្រឹមពាក់កណ្ដាលឆ្នាំ 2023

គ្នាយើងណាខ្លះខ្វះកាហ្វេមិនបាន? អត់បានញ៉ាំកាហ្វេម្ដង មានអារម្មណ៌ថាខួរក្បាលមិនដំណើរការម៉ង ហៃ៎!ពេលខ្លះទៀតនិយាយពីរវល់ រកពេលទិញកាហ្វេមិនចង់បានផង។​ ដល់ថ្ងៃណាមានពេលទំនេរ ថាបានទៅអង្គុយលំហែអារម្មណ៌បណ្ដើរញ៉ាំកាហ្វេបណ្ដើរហើយហ្នឹងហា៎ ទាស់ត្រង់ថាមិនដឹងត្រូវទៅហាងណា ឬកន្លែងណាទៀតបើហាងកាហ្វេច្រើនម្លឹងៗ។ ឥឡូវយើងមានពេលហើយ រឿងរកកន្លែងជឿជាក់លើ FoodBuzz ចុះ។

FoodBuzz​ បានស្គាល់ហាងកាហ្វេប៉ុន្មាននេះ ហើយខ្លះទើបតែបើកថ្មីទៀត៖

#1. The Grounds    

ជាហាងកាហ្វេ កាត់ជាមួយនឹងភោជនីយដ្ឋាន។ The Grounds មានលក់ (Brunch) ដែលភាគច្រើនជាម្ហូបបែបអាហារពេលព្រឹក លាយជាមួយនឹងអាហារថ្ងៃត្រង់សរុបជាមួយគ្នា។ ក្រៅពីម្ហូបអាហារ​ The Grounds មានភេសជ្ជៈដូចជាកាហ្វេ ទឹកផ្លែឈើដែលពេញនិយមចំពោះយុវជនទូទៅ ជាពិសេសភ្ញៀវណាដែលគាត់ចូលចិត្តអង្គុយញ៉ាំកាហ្វេលំហែនៅខាងក្រៅ ដើម្បីកាត់ស្ត្រេស​អីជាដើម។

កន្លែងគាត់មិនសូវជាធំប៉ុន្មានទេ ប៉ុន្តែបើនិយាយពីការតុបតែងហាងរបស់គាត់គឺស្អាតមែន អ្នកណាចូលចិត្តថតរូបដាក់ (Story) អីត្រូវម៉ាច់ហ្មង។​ បងប្អូនចង់ទៅកន្លែងណាមានផ្ដល់ឲ្យនូវ អាហារបែបកូនកាត់ និងភេសជ្ជៈ បែបអឺរ៉ុបៗ​ គឺ The Grounds នេះហើយមិនខុសទេ​ នៅម្ដុំបឹងកេងកង១។

ទីតាំង៖ The Grounds

ព័ត៌មាន៖ The grounds-facebook

#2. Khete 

រឿងទឹក រឿងម្ហូបទុកមួយដុំសិន ហាងកាហ្វេ Khete​ នៅម្ដុំសាកលវិទ្យាល័យ វិចិត្រសិល្បៈ នេះណា សម្រាប់អ្នកណាចូលចិត្តបរិយាកាសបែបធម្មជាតិបៃតងៗអី ហើយមានប្លង់ថតរូបស្អាតៗ ទៅៗមិនខកបំណងទេ។​ នៅកន្លែងគាត់មានម្ហូបពេលព្រឹក និងពេលថ្ងៃ ព្រមទាំងភេសជ្ជៈច្រើនប្រភេទទៀត។ ម្ហូបនៅកន្លែងគាត់គឺឆ្ងាញ់ ឯភេសជ្ជៈវិញក៏រសជាតិសមល្មមញ៉ាំដែរ ហើយយតម្លៃក៏សមរម្យទៀត។

ទីតាំង៖ Khete

ព័ត៌មាន៖ Khete-facebook

#3. Cokobar Coffee 

បងប្អូនយើងពេលចង់សម្រាកខួរក្បាលអី ប្រាកដជាចង់ទៅកន្លែងណាស្ងប់ស្ងាត់ហើយ​។​  Cokobar Coffee នេះស្ថិតនៅផ្លូវលំម្ដុំច្បារអំពៅ មិនសូវមានការរំខាន់ពីសំឡេង ឡាន ម៉ូតូអីទេ សាកសមបំផុតបើអ្នកណាចង់ទៅធ្វើការ ឬគ្រាន់តែទៅជួបជុំគ្នាធម្មតា។ លើសពីនេះទៀត កន្លែងនោះធ្វើឲ្យយើងមានអារម្មណ៍ដូចយើងទៅអង្គុយនៅលើភ្នំបន្តិច មាត់សមុទ្របន្តិចដោយសារតែគេមានបរិយាកាសបែបធម្មជាតិ ហើយលំហែៗ​ បើខែខ្យល់ធ្លាក់វិញគឺត្រជាក់ស្រួលតែម្ដង។​

Cokobar Coffee មិនត្រឹមតែមានបរិយាកាសល្អទេ ប៉ុន្តែភេសជ្ជៈរបស់គាត់ក៏មិនអន់ដែរ នៅកន្លែងនោះមានផ្ដល់ទឹកឲ្យច្រើនមុខ ហើយតម្លៃវិញក៏សមរម្យដែរ។

Credit: Cokobar Coffee 

ទីតាំង៖ Cokobar Coffee

ព័ត៌មាន៖ Cokobar Coffee-facebook

#4. Risou Coffee  

Risou Coffee ជាហាងកាហ្វេមានសេវាកម្មបែបលឿនរហ័ស មិនសូវមានកន្លែងអង្គុយច្រើនទេ។ វាតូចល្មមតែអាចផ្ដល់នូវអ្វីដែលយុវជនភាគច្រើនចង់បាន។ ដោយសារតែហាងនេះស្ថិតនៅច្រកចូលមុខសាលាពេទ្យ (IU) វាកាន់តែសាកសមជាមួយនឹងបរិយាកាសរបស់ហាងគាត់។ វាធ្វើឲ្យយើងមានអារម្មណ៍ដូចយើងនៅរៀនសាកលចឹង ចូលទិញកាហ្វេមួយកែវហើយរត់ទៅថ្នាក់វិញ។

Credit: Risou Coffee  

ទីតាំង៖ Risou Coffee

ព័ត៌មាន៖ Risou Coffee-facebook

#5. សិល្បៈ កាហ្វេ (Selapak coffee and eatery)

សិល្បៈកាហ្វេ ស្ថិតនៅម្ដុំទួលទំពូង ជាហាងកាហ្វេដែលមានរចនាបថបែបបុរាណលាយសម័យ មានតុបតែងរុក្ខជាតិនៅក្នុងហាងដែលផ្ដល់នូវទិដ្ឋភាពបែបបៃតងៗ។ នៅ សិល្បៈកាហ្វេ គាត់តែងតែប្រើប្រាស់របស់របរដែលមិនប៉ះពាល់ទៅនឹងបរិស្ថាន មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែអាហារនិងភេសជ្ជៈនៅហាងគាត់ក៏ធ្វើមកផ្តោតទៅលើសុខភាពរបស់ភ្ញៀវជាធំដែរ។ 

តម្លៃគឺសមរម្យ ហើយអ្នកណាចូលចិត្តការតុបតែងរៀងទំនើបលាយបុរាណអីត្រូវហើយ។​ កន្លែងមិនស្ងាត់ពេកទេ គឺមានមនុស្សភាគច្រើនទៅនិយាយរឿងការងារ ឬមិត្តភក្តិជួបជុំគ្នាជាដើម។

Credit: Selapak coffee and eatery

ទីតាំង៖ Selapak coffee and eatery

ព័ត៌មាន៖ Selapak coffee and eatery-facebook

#6. Drip Coffee

Drip Coffee ជាហាងកាហ្វេសមញ្ញ តូចមួយនៅម្ដុំទួលទំពូងដែលនៅទីនោះមានការតុបតែងស្អាត មិន​រញេរញៃ ហើយមានលក្ខណៈបែបគួរឲ្យស្រឡាញ់។​ នៅកន្លែងនោះមានលក់តែភេសជ្ជៈទេ ដូចជា កាហ្វេ ទឹកសូដា និង​ទឹកផ្លែឈើអីជាដើម។ កន្លែងរៀងស្ងបស្ងាត់ ហើយក៏មិនសូវលិចធ្លោដែរ។  

Credit: Drip Coffee

ទីតាំង៖ Drip Coffee

ព័ត៌មាន៖ Drip Coffee-facebook

ឥឡូវរឿងហាងកាហ្វេ FoodBuzz រកឲ្យហើយៗ នៅគិតយូរធ្វើអីទៀត ចុងសប្ដាហ៍ផងទាន់មានពេលទំនេរ បបួលគ្នាទៅកាត់ស្ត្រេសបន្តិចទៅ។ គ្រាន់មានកម្លាំងធ្វើការទៀតពេលចូលវិញ។

untitled

អត្ថបទគួរតែអានបន្ទាប់