អាហារ 6 មុខដែលមិនគួររំលងនៅម្តុំផ្សារអូរឫស្សី
ម្តុំផ្សារអូរឫស្សីមានរបស់ញ៉ាំច្រើនណាស់ដែលឆ្លើយតបនឹងរសនិយមរបស់មនុស្សផ្សេងៗគ្នា។ កាលពីប៉ុន្មានសប្តាហ៌មុន FoodBuzz បានទៅសាកអាហារពេលរសៀលចំនួន6មុខនៅជុំវិញផ្សារអូរឫស្សី។ ចង់ដឹងថាមានអីខ្លះ? ចាំ FoodBuzz រៀបរាប់ម្តងមួយ ព្រមទាំងធ្វើការដាក់ពិន្ទុផងដែរ!
#1 នំបញ្ចុកវៀតណាម
នំបញ្ចុកវៀតណាមមួយចាននេះគឺសំរាប់មួយចម្អែតតែម្តង ដោយមានតៅហ៊ូចៀន សាច់ និងបន្លែ ហើយវាស៊ីគ្នាជាមួយនឹងទឹកកាពិលាយទឹកងាំង៉ូវដាក់ម្ទេសហឹរតិចៗ។ បើទៅថ្ងៃសៅរ៌ អាទិត្យ ដឹងតែមនុស្សច្រើនហើយព្រោះគាត់លក់រយ:ពេល15ឆ្នាំហើយ។ ចំពោះរសជាតិនំបញ្ចុកវៀតណាមនេះ FoodBuzz ឲ្យពិន្ទុ3/5។
ទីតាំង: ខាងជើងផ្សារអូរឫស្សី | Googlemap
តម្លៃ: 6000៛
បើកម៉ោង: 7am-5pm
#2 សាច់គោអាំង
នៅទីនេះមានលក់សាច់គោអាំង កោះគោអាំង ថ្លើមគោអាំង និងពងទាកូនរយ:ពេល20ឆ្នាំហើយ។ ក្នុងមួយថ្ងៃៗ គេលក់អស់សាច់30kg និង ពងទាកូនដល់ទៅ300គ្រាប់ឯណោះ។ FoodBuzz បានភ្លក្សសាច់គោ កោះ និង ថ្លើមគោអាំងដែលគេអាំងឲ្យភ្លាមៗបន្ទាប់ពីកុម្មង់រួច ឃើញថាសាច់ប្រលាក់ល្មម ចូលជាតិឆ្ងាញ់ដូចគេល្បីមែន ហើយរឹតតែពិសេសពេលផ្ទាប់ជាមួយជ្រក់ និងនំបុ័ងប័រ។ បើនិយាយពីពិន្ទុវិញ FoodBuzz ឲ្យកន្លែងនេះ5/5។
ទីតាំង: ខាងលិចផ្សារអូរឫស្សី | Googlemap
តម្លៃ: 2000៛/ចង្កាក់
បើកម៉ោង: 2:30pm-9pm
#3 ទឹកត្រចៀកក្រាញ់ និងទឹកសណ្តែក
បន្ទាប់ពីសាកអាហារបាន2មុខហើយ ពួកយើងក៏បានសាកទឹកត្រចៀកក្រាញ់ និងទឹកសណ្តែកម្តងដែលគេលក់រយ:ពេល35ឆ្នាំហើយ។ នៅទីនេះក៌មានលក់ទឹកប្រទាលកន្ទុយក្រពើផងដែរ។ ទឹកត្រចៀកក្រាញ់ធ្វើឲ្យត្រជាក់ក្នុង និងទឹកសណ្តែកមានភាពផ្អែមល្មម។ FoodBuzz ឲ្យពិន្ទុ3/5។
ទីតាំង: ខាងកើតផ្សារអូរឫស្សី | Googlemap
តម្លៃ: 2000៛ កែវថ្ម/ 3000៛ កែវជ័រ
បើកម៉ោង: 7am-9pm
#4 ផាក់ឡូវ
នៅជាប់កន្លែងលក់ទឹកសណ្តែក គឺរទេះលក់ផាក់ឡូវដែលគេលក់37ឆ្នាំទៅហើយ ព្រមទាំងមានមនុស្សទិញយ៉ាងច្រើន។ យើងអាចកុម៉ង់ជាគីឡូក៌បាន ជាចានក៌បាន។ សាច់ផាក់ឡូវនេះមានរសជាតិឆ្ងាញ់ដែលស៊ីគ្នាជាមួយជ្រក់ដាក់ម្ទេសហឹរតិចៗ។ អញ្ចឹងទើប FoodBuzz ឲ្យពិន្ទុ 5/5 តែម្តង។ សំរាប់អ្នកចូលចិត្តខួរជ្រូកចំហុយក៏អាចមកទិញញ៉ាំនៅទីនេះបានដែរ។
ទីតាំង: ខាងកើតផ្សារអូរឫស្សី | Googlemap
តម្លៃ: - ផាក់ឡូវ 1គីឡូ:80000៛ និង1ចាន ចាប់ពី10000៛
- ខួរជ្រូកចំហុយ: 6000៛
បើកម៉ោង: 2:30pm-9pm
#5 មីទាញប៉េកាំង
មីទាញប៉េកាំងមានលក់មីទាញសាច់ច្រើនប្រភេទណាស់ដែលគេទើបបើកបាន1ឆ្នាំ។ FoodBuzz បានសាកមីទាញសាច់ជ្រូក និងគាវបំពង។ មីទាញមួយចាននេះឆ្ងាញ់ល្មមលាយឡំទៅដោយគ្រឿងទេសជាច្រើន។ ដាក់មួយចាន ឡើងចង់ហល់! រីឯគាវបំពងវិញត្រូវបានគេបំពងយ៉ាងក្រៀមល្អដែលស៊ីគ្នាជាមួយនឹងទឹកស៊ីអីវ។ FoodBuzz ឲ្យពិន្ទុ 4/5។
ទីតាំង: GoogleMap
តម្លៃ: មីទាញ: $2.5 / គាវ: $1.8
បើកម៉ោង: 6pm-12:30am
#6 បង្អែមពងមាន់
ដល់វគ្គបង្អែមម្តង! នៅទីនេះមានបង្អែម និងទឹកក្រឡុក។ ពេលដែលមានមនុស្សមកទិញច្រើនគឺម៉ោង 7:30pm-9:30pm។ FoodBuzz បានសាកបង្អែមពងមាន់ឃើញថាវាមានរសជាតិផ្អែមល្មម។ ក្នុង1ចានមានផ្លែឈើគ្រប់មុខ ទឹកកកឈូស និងពងមាន់គោះដាក់ពីលើ។ FoodBuzz ឲ្យពិន្ទុ 3/5។
ទីតាំង: ទល់មុខផ្សារអូរឫស្សី | Googlemap
តម្លៃ: បង្អែម: 6000៛
ទឹកក្រឡុក: 4000៛ ឡើងទៅ
បើកម៉ោង: 6pm-12am
តើនៅកន្លែងណាទៀតនៅម្តុំអូរឫស្សីដែលប្រិយមិត្ត FoodBuzz ចង់ឲ្យពួកយើងទៅសាក? អ្នកទាំងអស់គ្នាអាច Comment ប្រាប់ពួកយើងបាន!