ហាងនំប័ុងទាំង ៦ កន្លែងដែលអ្នកគួរសាក

នំប៉័ងគឺជាអាហារសំខាន់មួយនៅប៉ែកអឺរ៉ុប ដែលជាទូទៅគេបរិភោគសម្រាប់អាហារពេលព្រឹក និងអាហារពេលល្ងាច។ ប្រជាជនកម្ពុជាយើងក៏និយមទទួលទានផងដែរ ព្រោះវាមានភាពងាយស្រួលក្នុងការបរិភោគ ចំណេញពេលវេលា និងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ប្រភេទនំប័ុងនេះ ជាអាហារសម្រន់ ដែលត្រូវបានគេស្គាល់ថាជាជំនួយជួយបង្កើនថាមពល គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម កូលេស្តេរ៉ុល និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ 

 

ខាងក្រោមនេះជាហាងនំប័ុងទាំង ៦ ដែលអ្នកគួរទៅសាក៖

 

1. 21 Bakery Pastry

ហាងនំប៉័ងមួយកន្លែងដែលមានឈ្មោះថា "21 Bakery" បានបើកហាងដំបូងរបស់ខ្លួននៅក្នុង  ឆ្នាំ 2015 ។ ថ្មីៗនេះពួកគេបានបើកសាខាមួយទៀតដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញនៅជាន់ទីពីរ។ ហាងនំនេះត្រូវបានគេស្គាល់ថា ជាហាងលក់នំដ៏ឈ្ងុយឆ្ងាញ់ ជាពិសេស នោះគឺនំខេក ជានំដែលទទួលបានការគាំទ្រច្រើនជាងគេប្រចាំហាង។ 

ក្រៅពីនំខេក ពួកគេក៏មានជាប្រភេទបង្អែមជាមួយទឹកកកឈូស ដែលគេនិយមហៅថា Bingsu ជាបង្អែមកំពុងពេញនិយមខ្លាំងប្រចាំហាង មានច្រើនរសជាតិ ច្រើនជម្រើស សម្រាប់ជ្រើសរើស ព្រមទាំងភេសជ្ជះជាច្រើនជម្រើសទៀត។ 

21 Bakery ជា​កន្លែង​ដ៏​សក្តិសមសម្រាប់ការណាត់ជួបជាមួយមិត្តភក្តិ ឬដៃគូគយគន់នូវបរិយាកាសក្នុងហាងជាមួយនឹងការ​រចនាខាងក្នុងដ៏ស្រស់ស្អាត។

21 Bakery Pastry

 

ឈ្មោះហាង៖ 21 Bakery Pastry 

លេខទូរស័ព្ទ៖ 070 762 121

ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ( ៧ព្រឹក ដល់ ៩:៣០នាទី យប់ )

ទីតាំង៖ Location - 21 Bakery Pastry

ព័ត៌មាន៖ Facebook - 21 bakery Pastry

 

2. Eric Kayser Cambodia

Eric Kayser Cambodia ផ្តល់ជូននូវរសជាតិនំប័ុងដ៏ពិសេសនៃការដុតនំដោយជនជាតិបារាំងផ្ទាល់។ នៅក្នុងហាងរបស់ពួកគេ អ្នកអាចទទួលទាននំប័ុងជាច្រើនរសជាិត ដែលមានការដុតថ្មីៗជារៀងរាល់ថ្ងៃ មានដូចជា៖ នំប៉័ងសាប នំប័ុងមានស្នូល ឬអត់ស្នូល ម៉ាខារ៉ុន (Macaron) ភេសជ្ជៈ និងអាហារ ថ្ងៃត្រង់បែបបារាំងជាដើម។ អ្នកដុតនំនៅទីនោះ បានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ពីរូបមន្ត និងរបៀបក្នុងការដុតនំ ទើបសម្រេចចិត្តបើក ហាង Eric Kayser ។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យទាក់ទាញសន្ទះនៃការគាំទ្រពីអតិថិជននោះគឺ រាល់គ្រឿងផ្សំនៅក្នុងហាង ដែលយកមកផលិតជានំប័ុង គឺសុទ្ធតែជាគ្រឿងផ្សំល្អៗ ស្រស់ៗ ដែលធ្វើឲ្យនំប័ុងមានរសជាតិឆ្ងាញ់ និងប្លែកពីគេ។ 

Maison Kayser - Cambodia

ឈ្មោះហាង៖ Maison Kayser - Cambodia

លេខទូរស័ព្ទ៖ 010 298 696

ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ( ៧ ព្រឹក ដល់ ៩ យប់ )

ទីតាំង៖ Location - Maison Kayser Cambodia

ព័ត៌មាន៖ Facebook -Maison Kayser cambodia

3. Le Castella Bakery 

នំ​ពងទា រសជាតិពងមាន់ សាច់នំទន់ៗ បានញ៉ាំម្តងហើយចង់ញ៉ាំម្តងទៀត!! នំពងទាមួយប្រភេទនេះ​ មិនត្រឹមតែពេញនិយមខ្លាំងនៅតៃវ៉ាន់ទេ សូម្បីតែនៅកម្ពុជាក៏មានការគាំទ្រខ្លាំងដែរ។

នំនេះបានបើកសាខាដំបូងរបស់ខ្លួននៅទួលគោក ដែលមានឈ្មោះថា Le Castella Bakery ហើយមានតែមួយទីតាំងតែប៉ុណ្ណោះ។ នៅហាងនំ Le Castella Bakery មានជម្រើសនំចំនួន ៦ រសជាតិសម្រាប់ជ្រើសរើសមានដូចជា៖ រសដើមដែលលក់ដាច់បំផុតប្រចាំហាង រសជាតិសូកូឡា រសជាតិកាហ្វេ រសជាតិសណ្ដែកម៉ាកាដាមៀ រសជាតិឈីស និងរសជាតិស្លឹកតើយ។ 

ឃើញសក់វែងកំពុងខឹងខ្លាំង អាចទិញនំ Le Castella ទៅលួងបានណា! ដាក់តែមួយម៉ាត់ដំបូង ដឹងតែបាត់ខឹងហ្មង។

Le Castella Bakery 

ឈ្មោះហាង៖ Le Castella Bakery 

លេខទូរស័ព្ទ៖ 095 588 711

ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ( ៧ ព្រឹក ដល់ ៩ យប់ )

ទីតាំង៖ Location - Le Castella Bakery

ព័ត៌មាន៖ Facebook -Le Castella Bakery

4. Siso Bakery

Siso Bakery គឺជាហាងនំប៉័ងដែលមានទីតាំងនៅទួលស្វាយព្រៃ ដែលមានការរចនាម៉ូដក្នុងហាងយកលំនាំតាមបែបជប៉ុន-បារាំង ទាំងបរិវេណក្នុងហាង ក្រៅហាង​ និងសម្បីតែនំរបស់គេក៏មានលក្ខណៈបែបបារាំងដែរ។ បើនិយាយពីចុងភៅដុតនំនៅទីនោះវិញ គឺពោរពេញទៅដោយភាពច្នៃប្រឌិត គ្រប់នំនីមួយៗ គេមិនត្រឹមតែផ្តោតលើរសជាតិមួយមុខទេ ប៉ុន្តែការរៀបចំនំក៏ជាចំណុចសំខាន់របស់ហាង Siso Bakery ផងដែរ។ 

គ្រាន់តែក្រឡែកឃើញនំក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរ ចុះទម្រាំបានញ៉ាំទៀត ​មិនដឹងជាតិប៉ុណ្ណាទេ!!

Siso Bakery

ឈ្មោះហាង៖ Siso Bakery Cambodia

លេខទូរស័ព្ទ៖ 010 687 111

ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ( ៦ ព្រឹក ដល់ ៦:៣០នាទី យប់ )

ទីតាំង៖ Location - Siso Bakery Cambodia 

ព័ត៌មាន៖ Facebook - Siso Bakery Cambodia

 

5. Three Bakery

កំពុងស្វែងរកកន្លែងញ៉ាំនំខេកថ្មីៗ ឆ្ងាញ់ៗដែលមានគ្រឿងផ្សំគុណភាពល្អៗមែនទេ? Three Bakery ផ្តល់នូវជម្រើសដ៏សម្បូរបែបនៃនំស្រស់ៗ ជាមួយគ្រឿងផ្សំដែលមានគុណភាព សម្រាប់អតិថិជនដើម្បីបំពេញគ្រប់តម្រូបការលោកអ្នក។ មិនថាអ្នកកំពុងស្វែងរកនំសម្រាប់ថ្ងៃពិសេសរបស់អ្នក ឬមនុស្សជាទីស្រឡាញ់នោះទេ Three Bakery នឹងផ្តល់ជូនលោកអ្នកនូវនំដែលប្រណិត សម្រាប់ឱកាសពិសេសរបស់អ្នក។ 

តោះ! នៅចាំអីទៀត អ្នកអត់គូក៏អាចទិញញ៉ាំខ្លួនឯងបានដែរ! បើអ្នកមានគូ កុំភ្លេចទិញឲ្យដៃគូញ៉ាំផង ទោះមិនមែនជាថ្ងៃពិសេសក៏អាចទិញឲ្យបានដែរ។

Three Bakery

ឈ្មោះហាង៖ Three Bakery

លេខទូរស័ព្ទ៖ 015 398 739

ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ( ៧ ព្រឹក ដល់ ៧ យប់ )

ទីតាំង៖ Location - Three Bakery

ព័ត៌មាន៖ Facebook - Three Bakery

6. Paris Baguette Cambodia

ប្រសិនបើអ្នកកំពុងស្វែងរកហាងនំប៉័ងបែបកូរ៉េ ហាង Paris Baguette គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ព្រោះថាហាងនេះស្ថិតនៅបឹងកេងកង ចំកណ្តាលទីក្រុងតែម្តង ជាហាងកាហ្វេលំដាប់លេខមួយ និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង។  

អ្វីដែលពិសេសនៅ Paris Baguette Cambodia គឺមិនមែននំប័ុងតែមួយមុខទេ​ គឺមានទាំងបឺហ្គឺ​ នំប័ុង អាហារកូរ៉េជាច្រើនប្រភេទ និងភេសជ្ជៈជាច្រើនជម្រើស។ សម្រាប់បងប្អូនដែលចូលចិត្តអាហារកូរ៉េ នំប័ុង និងកាហ្វេ ឬភេសជ្ជៈផ្សេងៗទៀត អាចសាកទៅ​ Paris Baguette Cambodia បាន។

Paris Baguette Cambodia

ឈ្មោះហាង៖ Paris Baguette Cambodia

លេខទូរស័ព្ទ៖ 096 606 6611

ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ( ៧ ព្រឹក ដល់ ៩ យប់ )

ទីតាំង៖ location - Paris Baguette Cambodia

ព័ត៌មាន៖ Facebook - Paris Baguette Cambodia

អត្ថបទគួរតែអានបន្ទាប់