អាហារប្រពៃណីខ្មែរដែលមិនអាចរំលងបាន នាពិធីបុណ្យអុំទូក!

ត្រៀម​ខ្លួន​រួច​រាល់​ហើយ ​ឬ​នៅ! ពិធីបុណ្យប្រពៃណីខ្មែរជិតមកដល់ហើយ! ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាព្រឹត្តិការណ៍រយៈពេលបីថ្ងៃ ដែលទាក់ទាញមនុស្សរាប់លាននាក់មកទីក្រុងភ្នំពេញ ក៏ដូចជាទៅតាមបណ្តាខេត្តនានា ដោយពួកគេរីករាយនឹងការប្រណាំងទូក បាញ់កាំជ្រួច ការប្រគុំតន្ត្រី និងកម្មវិធីជាច្រើនទៀត។ ពិធីបុណ្យនេះក៏បង្ហាញពីមុខម្ហូបដ៏សម្បូរបែប និងចម្រុះរបស់ប្រទេសកម្ពុជា ដែលត្រូវបានជះឥទ្ធិពលដោយវប្បធម៌ និងសម័យកាលប្រវត្តិសាស្ត្រផ្សេងៗ។

1. អំបុក

thalias

សូមចាប់ផ្តើមជាមួយនឹងអាហារពិសេសក្នុងឱកាសពិធីបុណ្យអុំទូករបស់យើងមុនគេ ជាអាហារដែលខ្វះមិនបាននោះគឺ "អំបុក"។ ម្ហូបពិសេសមួយមុខនេះធ្វើឡើងដោយការបំពងគ្រាប់ស្រូវនៅក្នុងអង្កាមរហូតដល់វាឡើង បន្ទាប់មកបុកវានៅក្នុងត្បាល់ រហូតទាល់តែវាប្រែជាទន់រលោង។ បន្ទាប់​មក​យក​ទៅ​ញ៉ាំ​ជា​មួយ​នឹង​ផ្លែ​ឈើ​តាម​រដូវ​កាល​ដូច​ជា​ខ្ទិះ​ដូង និង​ចេក។ អំបុក មានអត្ថន័យពិសេសសម្រាប់ពិធីបុណ្យអុំទូក ដោយសារវាត្រូវបានភ្ជាប់ជាមួយនឹងរឿងព្រេងរបស់ស្តេចពស់ដ៏អស្ចារ្យ ដែលបានការពារប្រទេសកម្ពុជាពីកងទ័ពបរទេសដោយការបង្កឲ្យមានទឹកជំនន់ដ៏ធំ។ 

2. អាម៉ុក

thalias

មុខម្ហូបមួយមុខក្នុងពិធីបុណ្យ ក៏ដូចជាមុខម្ហូបរបស់ខ្មែរគឺ “អាម៉ុក” សម្លខ្ទិះដូងក្រអូបដែលចំហុយដោយស្លឹកចេកហូបជាមួយបន្លែស្រស់ៗ។ ម្ហូបមួយមុខនេះ មានគ្រឿងផ្សំ ដែលអ្នកមិនអាចខ្វះបាននោះគឺស្លឹកគ្រៃ ក្រូចឆ្មា ផ្កាខាត់ណា និងគ្រឿងផ្សំចម្រាញ់ផ្សេងទៀត បានធ្វើឱ្យអាម៉ុកក្លាយជាជម្រើសម្ហូបប្រពៃណី និងពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរ ជាពិសេសសម្រាប់ជនបរទេសគួរតែសាកភ្លក់ឲ្យបានម្តង ដឹងតែជាប់ចិត្ត ជាប់មាត់ហ្មង។

3. គុយទាវ

thalias

មុខម្ហូបដ៏ពេញនិយមមួយទៀតនៅក្នុងសង្គម ខែ្មរគឺ “គុយទាវ” ម្ហូបនេះជាធម្មតាត្រូវបានគេបរិភោគជាអាហារពេលព្រឹក។ គុយទាវ គឺជាគុយទាវមួយប្រភេទដែលមានរសជាតិសាច់ជ្រូក ឬសាច់គោ និងសណ្តែកបណ្តះ មានរសជាតិឈ្ងុយឆ្ងាញ់ បើបានលាយជាមួយខ្ទឹមសបំពង ជី និងស្លឹកខ្លឹម កាន់តែឈ្ងុយ។ ស៊ុប​ត្រូវ​បាន​ធ្វើដោយ​សាច់​ជ្រូក ឆ្អឹងគោ ឬ​សាច់​ប្រហិត ហើយ​ជួនកាល​ក៏​មាន​គ្រឿង​សមុទ្រ។ 

4. ប្រហុកខ្ទិះ

thidaskitchen

ម្ហូបដែលអ្នកមិនគួរខកខានក្នុងអំឡុងពេលបុណ្យអុំទូក ឬពេលណាដែលអ្នកមកលេងនៅកម្ពុជាគឺ "ប្រហុកខ្ទិះ"។ ម្ហូបមួយមុខនេះធ្វើ ឡើងមកពីប្រហុកសាច់ត្រី ដំឡូង ផ្សិត និង គ្រឿងទេសផ្សេងៗទៀត។ ប្រហុកខ្ទិះ ដ៏ឈ្ងុយឆ្ងាញ់នេះ បើបានញ៉ាំជាមួយបន្លែស្រស់ៗ និងបាយកក ដឹងតែជាប់ចិត្តតែម្ដង​។

5. នំបញ្ចុក

sabay

ម្ហូបមួយមុខៗ គឺ​តំណាង​ឱ្យ​ភាព​រុងរឿង សាមគ្គីភាព និង​លាភ​សំណាង។ ហើយក្នុងនោះក៏មាន “នំបញ្ចុក” ដែរ ដែលភាគច្រើនគេតែងតែញ៉ាំជាអាហារពេល ព្រឹក ថ្ងៃត្រង់ រីឯពេលល្ងាចក៏គេនិយមញ៉ាំដែរ។ នំបញ្ចុកធ្វើមកពីអង្ករ ដាក់ស្រូបជាមួយហ្នឹងសម្លរការីខ្មែរ ដែលមានពណ៌បៃតង មានលាយជាមួយសាច់ត្រី រសជាតិឆ្ងាញ់ គ្មានគូប្រៀបទេ កាន់តែពិសេសទៀតនោះគឺនៅពេលដែលបានដាក់បន្លែស្រស់ៗលាយជាមួយនឹងម្ហូបមួយមុខនេះ ហើយថែមក្រូច ម្ទេស និងអំបិលបន្តិច ធ្វើឲ្យនំបញ្ចុកមានរសជាតិផ្អែម ជូរ ប្រៃ ហឹរ ចូលជាតិគ្នា ឆ្ងាញ់សាហាវ ឆក់យកបេះដូងរបស់អ្នកញ៉ាំគ្រប់ៗគ្នា។

Cambodia Images

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មិនត្រឹមតែជាពិធីបុណ្យវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរប៉ុណ្ណោះទេ។ វាក៏ជាការផ្សងព្រេងដែលបង្ហាញពីមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងការរំលឹកគុណនៃប្រទេសកម្ពុជា។ កុំរំលងការចូលរួមអបអរសាទរ ពិធីបុណ្យប្រពៃណីមួយនេះឲ្យសោះ ព្រោះវាជា​ពិធីបុណ្យ​អុំទូក​ប្រពៃណី​ជាតិខ្មែរ ដ៏​អស្ចារ្យ​នេះ និងអាចផ្ដល់បទពិសោធន៍​​ ភាពសប្បាយរីករាយ ដែល​អ្នក​​មិនអាច​បំភ្លេច​បាន​។

អត្ថបទគួរតែអានបន្ទាប់