អត្ថប្រយោជន៍ Smoothie 5 បែបដែលអាចជួយអ្នកក្នុងការសម្រកទម្ងន់

Smoothie អាចញ៉ាំជំនួសអាហារបាន ហើយវាអាចផ្តល់ឱ្យនូវសារធាតុបំប៉នព្រមជាមួយគ្នានេះដែរអាចជួយអ្នកក្នុង ការសម្រកទម្ងន់ដោយផ្តល់ថាមពល និងទប់ទល់ការញុំាអាហារសម្រន់ផ្សេងៗ។ ប៉ុន្តែមិនមែន Smoothie ទាំងអស់ សុទ្ធតែអាចជួយឱ្យអ្នកស្រកទំងន់នោះទេ គឺមានតែការជ្រើសរើសគ្រឿងផ្សំត្រឹមត្រូវដែលមានសមត្ថភាពដុតបំផ្លាញ ជាតិខ្លាញ់ និងជំរុញការរំលាយអាហាររួមជាមួយរបបអាហារ និងការធ្វើលំហាត់ប្រាណដែលពិតជាអាចផ្តល់លទ្ធផល កាន់តែល្អប្រសើរ។ នេះគឺជារបៀបធ្វើ Smoothie ទាំង 5  ឆ្ងាញ់ ហើយងាយស្រួលក្នុងការធ្វើដែលអាចជួយឱ្យអ្នកស្រកទំងន់បាន។

Image: Eat This, Not That
របៀបធ្វើគឺងាយស្រួលមែនទែន គឺគ្រាន់តែរៀបចំគ្រឿងផ្សំទាំងអស់ដាក់វាចូលក្នុងម៉ាស៊ីនក្រឡុក និងកិនបញ្ចូលគ្នរហូតដល់សព្វ។

Image: Simple Green Smoothies

#1 Berry-Kiwi Smoothie 

ផ្លែប៊ឺរី និងគីវីសំបូរទៅដោយវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលអាចបន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺមហារីក និងជួយធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមនិងស្រកទម្ងន់។

Image: The Pretty Bee
គ្រឿងផ្សំ៖
  • ស្ត្រប៊ែរី
  • រ៉ាសប៊ែរី
  • ប្លូប៊ែរី
  • គីវី (ចិតសំបក និងចិតតូចៗ)
  • ទឹកក្រូច

Image: The Pretty Bee

Image: The Pretty Bee
#2 Matcha Green Tea Smoothie

ម៉ាត់ឆា គឺជាម្សៅដែលកិនពីស្លឹកតែបៃតងដែលពោរពេញទៅដោយជាតិកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយលើកកម្ពស់សុខភាពបេះដូង និងថ្លើម ជាពិសេសនោះគឺជួយសម្រកទម្ងន់តែម្តង។

Image: Lovingitvegan

គ្រឿងផ្សំ៖

  • ស្វាយ
  • ចេក
  • ស្ពៃខ្មៅ? Spinach
  • ម្សៅ Matcha (2 ស្លាបព្រា)
  • ទឹកដោះគោរសជាតិដូងដូង

Image: Lovingitvegan

Image: Lovingitvegan
#3 Strawberry Banana Smoothie

ការលាយស្ត្រប៊ែរី និងចេកនៅក្នុង Smoothie នេះគឺគ្មានសារជាតិសូដ្យូម គ្មានជាតិខ្លាញ់ គ្មានកូលេស្តេរ៉ុល និងពោរពេញទៅដោយកាឡូរីទាប ផ្ទុកទៅដោយវីតាមីន សារជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។

Image: Lovingitvegan

គ្រឿងផ្សំ៖

-       ចេក 

-       ស្ត្រប៊ែរី

-       ទឹកដោះគោគ្មានសារជាតិខ្លាញ់ 

Image: Lovingitvegan
#4 Avocado Mango Smoothie

Smoothie នេះអាចធ្វើការទទួលទានសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់អ្នកមានការឡើង ហើយប្រាកដណាស់ពិតជាជួយដល់ការសម្រកទម្ងន់របស់អ្នក។ ផ្លែប័រមានសារជាតិសរសៃខ្ពស់ ជំនួយដល់ការរំលាយអាហារ និងបន្សាបជាតិពុលក្នុងខ្លួន។ ខណៈពេលដែលស្ពៃ spinach ផ្ទុកទៅដោយប្រូតេអ៊ីន, ជាតិដែក, វីតាមីន និងសារធាតុរ៉ែដែលជួយកាត់បន្ថយកម្រិតសម្ពាធឈាម និងការពារភ្នែកពីពន្លឺព្រះអាទិត្យ។

Image: Paleoleap

គ្រឿងផ្សំ៖

  • ស្ពៃ Spinach តូចៗ
  • ស្វាយ (សម្រាប់ជាតិផ្អែមបែបធម្មជាតិ និងកាត់យករសជាតិស្មៅចេញ)
  • ផ្លែប័រ
  • ទឹក 

Image: upstateramblings

Image: upstateramblings
#5 Chocolate Banana Smoothie 

ចេកមានជាតិសរសៃខ្ពស់ ហើយជាតិសរសៃនេះផងដែរ ជួយសម្រួលការរំលាយអាហាររបស់អ្នកប្រសើរឡើង ការពារជំងឺបេះដូង និងមានអត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។ ម៉្យាងទៀតកាកាវអាចបន្ថយសម្ពាធ ឈាម​និងបង្កើនកម្រិតកូឡេស្តេរ៉ុលបាន ជាពិសេសនោះជំនួយក្នុងការគ្រប់គ្រងទម្ងន់របស់អ្នក។

Image: Thebakersalmanac 

គ្រឿងផ្សំ៖

  • ចេក
  • ទឹកដោះគោអាល់ម៉ុង
  • យ៉ាអួរក្រិក
  • ម្សៅកាកាវ

Image: Like Mother, Like Daughter

អត្ថបទគួរតែអានបន្ទាប់