ល្បីជិត 1 ទសវត្សន៍! ហាងនំព្រះខែទាំង ​5 នេះនៅតែមានការគាំទ្រច្រើនក្នុងក្រុងភ្នំពេញ

ធ្មេចបើកៗដល់ថ្ងៃសែនព្រះខែទៀតហើយ! ជិតបានអង្គុយផឹកតែក្ដៅៗ ញ៉ាំនំព្រះខែផ្អែមៗជួបជុំគ្រួសារនៅផ្ទះ នឹកដល់ក៏មានអារម្មណ៍កក់ក្ដៅដែរ។ តែដល់ថ្ងៃសែនរាល់ដង ទិញនំនៅហាងណា? ​មានមួយក្នុងចំណោមហាងល្បីជិត 10 ឆ្នាំទាំង 5 នេះអត់?​

Image: NagaWorld
#1 ហាងនំ អប្សរា

ជាហាងនំព្រះខែ ដែលមានភាពល្បីល្បាញជាងគេ ហើយមានឈ្មោះបោះសម្លេងអស់រយៈពេលជាង ​40 ឆ្នាំមកហើយ ម្យ៉ាងទៀត​ត្រូវបានគេស្គាល់តៗគ្នាថា​​​ជាហាងនំព្រះខែមុនគេបង្អស់ក្នុងទីក្រុងភ្នំពេញទៀតផង។ ហាងនេះមានទីតាំងនៅលើផ្លូវ 182 សង្កាត់បឹងព្រលឹត ខណ្ឌ 7 មករា​ ។​ ហាងនំអប្សរាផ្តល់ជូនលោកអ្នកនូវជម្រើសរសជាតិរបស់នំព្រះខែជាច្រើនបែបច្រើនយ៉ាងដែលមានតម្លៃចាប់ពី 8,500៛​ ដល់​ 50,000៛។

#2 ហាងនំ ទៀ តេក ប៊ួយ

ស្ថិតនៅផ្លូវដ៏មមាញឹក ផ្លូវ សុក ហុក ហាងនំ ទៀ​ តេក ប៊ួយជាហាងនំផ្ទះមួយល្វែងតូចល្មមមួយដែលមានលក់នំសែនព្រះខែ និងនំជាច្រើនប្រភេទ។ ថ្វីត្បិតតែហាងនេះបើកលក់ជិត 10 ឆ្នាំមកហើយ ក៏នៅតែមានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឌក្នុងក្រុងភ្នំពេញ ដោយសាររសជាតិនំមានភាពទន់ល្មើយ ឆ្ងាញ់ និងមិនខ្សោះ។ មិនតែប៉ុណ្ណោះ ទៀ តេកប៊ួយ ក៏មានទទួលនៅការកុម្ម៉ង់ទុកមុន ឬ ធ្វើទៅតាមចំណង់ចំនូលចិត្តរបស់អ្នកផងដែរ។ នំព្រះខែនៅទីនេះ មានតម្លៃចាប់ពី 16,000 រៀល ដល់ 75,000 រៀល។

​#3 ហាងនំ​ បាយ័ន

ជាហាងនំដែលមានភាពល្បីល្បាញអស់រយៈពេលជាង 20 ឆ្នាំមកហើយ ជាពិសេសប្រិយមិត្តអាចរកជាវបាននូវនំលោកខែគ្រប់ប្រភេទដែលមានតម្លៃចាប់ពី ​40,000៛/ប្រអប់ ជាមួយនឹងការវេចខ្ជប់យ៉ាងទាន់សម័យស័ក្តិសមជាកាដូជូនអ្នកជាទីស្រលាញ់បានផងដែរ ជាពិសេសលោកអ្នកអាចស្វែងរកនំព្រះខែនេះនៅគ្រប់សាខាទាំងអស់របស់ហាង នំបាយ័ន។

#4 ហាង នំ ខូវ សេង​​ ហួរ​

ចង់ញុាំនំលោកខែសំបកទន់ល្អហើយរសជាតិដើមកុំរំលងហាងនំ ខូវ សេង ហួរណា! ហាងនំនេះក៏ជាហាងដែលមានឈ្មោះល្បីល្បាញតាំងពីយូរមកហើយដែលមានទីតាំងនៅម្តុំផ្សារអូរឬស្សី​​ ចង់ប្រាប់ថាហាងនេះលក់ដាច់ណាស់ ត្រូវកុម្ម៉ង់ទុកមុនមួយខែ ឬ ក៏ពីរខែ ទើបមាននំញ៉ាំ ហើយតម្លៃវិញសមរម្យប្រហែលចាប់ពី​ 40,000 រៀលឡើងទៅ។

Image: Moana Ann

Image: TiTi Kon Jrouk
#5 ហាងនំ ABC

ហាងនំ ABC ជាហាងនំប៉័ងដែលបានបង្កើតការចងចាំដ៏ល្អជាមួយពួកយើង។ ដោយ ABC មិនត្រឹមតែមាននំប៉័ងមានគុណភាពជាច្រើនប្រភេទនោះឡើយ តែក៏មានលក់នៅនំសែនព្រះខែច្រើនរសជាតិសម្រាប់ឲ្យជ្រើសរើសផងដែរ។  ចំណែកឯតម្លៃ មានចាប់ពី 60,000 រៀលមួយតាំង។

អត្ថបទគួរតែអានបន្ទាប់