ចង់ថែរក្សារាង និង សុខភាពល្អ ញ៉ាំសាទ្បាដនៅកន្លែងទាំង 5 នេះ
បានអានអំពី Salad K ថ្មីៗនេះមែនទេ? ចាប់អារម្មណ៍ចង់ដឹងបន្ថែមថាមានកន្លែងណាផ្សេងទៀតដែលមានលក់សាទ្បាដសុខភាព ថែរក្សារាង? ឥលូវនេះFood Buzz នឹងនាំអ្នកទៅស្គាល់ហាងសាឡាដចំនួន 5 ទៀត:
(លេខរៀងមិនតាមចំណាត់ថ្នាក់)
#1 Salad K
យើងទើបតែចុះផ្សាយថ្មីៗនេះឯង មានទីតាំងនៅទួលទំពូងជាមួយការតុបតែងបែបធម្មជាតិសាមញ្ញៗ។ Salad K មានសាឡាដចំនួន 8 មុខសំរាប់បម្រើដល់តម្រូវការអតិថិជន រួមជាមួយនឹងទឹកជ្រលក់ 4 រសជាតិផ្សេងគ្នា។ បន្ថែមលើនេះ ហាងសាឡាដមួយនេះក៏មានលក់នូវ ទឹកផ្លែឈើ និង ទឹកបន្លែ កិនស្រស់ៗដែលសុទ្ធតែមានអត្ថប្រយោជន៏សំរាប់សុខភាព។
![Fruit Salad, Salad K](https://www.foodbuzz.site/wp-content/uploads/2018/06/fruit-Salad-source-by-Salad-K.jpg)
ម៉ោងបើក: 8AM – 8:30PM
តំលៃ: សាឡាដចាប់ពី 6000+ រៀល និង ទឹកសុខភាពចាប់ពី 8000+ រៀល
ទីតាំង: ផ្ទះលេខ២៥ ផ្លូវលេខ១៣៥ ទួលទំពូង, ភ្នំពេញ | Googlemap
#2 The Fresh Salad
ចង់ញាំសាឡាដបែបអាស៊ីកុំភ្លេច The Fresh Salad។ នៅម្តុំសាលាឥន្រ្ទទេវី The Fresh Saladមានលក់នូវសាឡាដស្រស់ៗ បេះភ្លាមៗតែម្តង។ សាឡាដថ្មីៗ រួមជាមួយនឹងទឹកជ្រលក់រសជាតិប្រចាំហាងនឹងធ្វើអោយលោកអ្នកញ៉ាំអស់មួយចានហើយចង់ញាំមួយចានទៀត។
![Egg Salad, The Fresh Salad](https://www.foodbuzz.site/wp-content/uploads/2018/06/Egg-salad-source-by-The-fresh-salad.jpg)
ម៉ោងបើក: 7AM – 8PM
តំលៃ: ចាប់ពី $2.99+
ទីតាំង: ផ្ទះលេខ៩ ផ្លូវលេខ៥៧៩, ទួលគោក, ភ្នំពេញ | Googlemap
# Juicy Mercy
![Salad Menu, Juicy Mercy](https://www.foodbuzz.site/wp-content/uploads/2018/06/salad-source-by-Juicy-Mercy.jpg)
ស្ថិតនៅបឹងកេងកង Juicy Mercy មានសាឡាដច្រើនប្រភេទមែនទែន ហើយអតិថិជនក៏អាចធ្វើការកម្មង់តាមចំណង់ចំណូលចិត្ត។ ចំពោះភេសជ្ជៈក៏មានច្រើនជម្រើសដូចគ្នា ទាំងស្រស់ និង បន្លែកិនដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។ កុំភ្លេចសាក Superman ជាភេសជ្ជៈដែលយើងចូលចិត្តជាងគេ!
![Detox Water, Juicy Mercy](https://www.foodbuzz.site/wp-content/uploads/2018/06/Detox-water-source-by-Juicy-Mercy.jpg)
ម៉ោងបើក: 7AM – 9:30PM
តំលៃ: សាឡាដចាប់ពី $4.5+ និង ភេសជ្ជៈចាប់ពី $3+
ទីតាំង: ផ្លូវលេខ២៨២, បឹងកេងកង, ភ្នំពេញ | Googlemap
#4 Vego Salad Bar
![Smoked Salmon Bagel, Vego Salad Bar](https://www.foodbuzz.site/wp-content/uploads/2018/06/Smoked-Salmon-Bagel-source-by-Vego-salad.jpg)
នៅទីនេះអតិថិជនអាចធ្វើការកុម្ម៉ង់សាឡាដតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយក៏មានលក្ខណៈជាប៊ឺហ្គឺ ជាហ្រែ្វប ជាភីតា។ ប៊ឺហ្គឺ ហ្រែ្វប ភីតា នៅ Vego Salad Bar គ្មានជាតិខ្លាញ់ ងាយឲ្យទ្បើងទម្ងន់នោះទេ! ចង់ដឹងទៅសាកមើល!
![Grape Fruit Salad, Vego Salad Bar](https://www.foodbuzz.site/wp-content/uploads/2018/06/Grape-Fruit-Salad-source-by-Vego-salad.jpg)
ម៉ោងបើក: 9AM – 8:30PM
តំលៃ: ចាប់ពី $4.95+
ទីតាំង: ផ្ទះលេខ៣ ផ្លូវលេខ៥១ ប៉ាស្ទ័រ, ភ្នំពេញ | Googlemap
#5 Gerbies Salad and Sandwich
![Sandwich, Gerbies Salad and Sandwich](https://www.foodbuzz.site/wp-content/uploads/2018/06/sandwich-source-by-Gerbies-salad-sandwich.jpg)
រយៈពេល4ឆ្នាំហើយដែលហាងសាឡាដមួយនេះបើកដំណើរការ មិនខុសពីហាងមុនៗដែរ ហាងនេះមានលក់នូវសាំងវិច និង សាឡាដគ្រប់រសជាតិរួមទាំងភេសជ្ជៈផងដែរ ។ និយាយពីសជាតិវិញគឺថាមិនណយនោះទេ ដូចគេថា "ខ្ញីកាន់តែចាស់កាន់តែហឹរ"។
![Salad, Gerbies Salad and Sandwich](https://www.foodbuzz.site/wp-content/uploads/2018/06/salad-source-by-Gerbies.jpg)
ម៉ោងបើក : 10:30AM – 8PM
តំលៃ : ចាប់ពី $4.5+
ទីតាំង: ផ្ទះលេខ៧៨ ផ្លូវលេខ៥១ ប៉ាស្ទ័រ, បឹងកេងកង, ភ្នំពេញ | Googlemap
Bonus:
Artillery
![Artillery](https://www.foodbuzz.site/wp-content/uploads/2018/06/Artillery.jpg)
តារាងនេះប្រាកដជាមិនអាចខ្វះ Artillery បាននោះទេ។ ក្រៅពីមានឈ្មោះជា Art Café ហើយនោះ នៅលើតារាងម្ហូបរបស់ Artillery មានបម្រើជូននូវមុខម្ហូបសាមញ្ញតែឈ្មោះមែនពិត តែគ្រឿងផ្សំខាងក្នុងគឺធ្វើទ្បើងយ៉ាងសម្រិតសម្រាំង និង សុទ្ធតែធ្វើពីបន្លែ និង គ្រឿងផ្សំស្រស់ៗ ពិសេសសម្រាប់អ្នកដែលនិយមញ៉ាំអាហារសុខភាពតែម្តង។
![Artillery](https://www.foodbuzz.site/wp-content/uploads/2018/06/artillery1.jpg)
ម៉ោងបើក : 7:30AM – 8:30PM
តំលៃ : ចាប់ពី $4.5+
ទីតាំង: ចូលតាមផ្លូវលំ លើផ្លូវ 240 ម្តុំក្រោយវាំង | Googlemap
Vibe
![Vibe](https://www.foodbuzz.site/wp-content/uploads/2018/06/vibe.jpg)
ហាងម្ហូបបួសមួយទៀត ដែលមានការរៀបចំគួរឲ្យចាប់អារម្មណ៍មិនថាទាំងការតុបតែងក្នុងហាងនោះទេ តែមុខម្ហូបនីមួយៗពោរពេញដោយភាពច្នៃប្រឌិត។
![Artillery](https://www.foodbuzz.site/wp-content/uploads/2018/06/32169005_1945960692130305_4382635305157525504_n.jpg)
ម៉ោងបើក : 7:30AM – 4:30PM
តំលៃ : ម្ហូបចាប់ពី $2.25+ និងភេសជ្ជៈចាប់ពី $1.50
ទីតាំង: #26A ផ្លូវ 446 ទួលទំពូង ភ្នំពេញ | Googlemap