បារ 5 កន្លែងលាក់ខ្លួននៅក្នុងភ្នំពេញសម្រាប់អ្នកមិនសូវចូលចិត្តភាពអ៊ូអរ

សម័យនេះមនុស្សម្នាជាច្រើនចូលចិត្តដើរលេងកំសាន្តនៅពេលយប់ តែមិនមែនមានន័យថាចូលក្លឹបទាំងអស់នោះទេ ជួនកាលពួកយើងគ្រាន់តែត្រូវការកន្លែងលំហែអារម្មណ៍ដាក់ 2-3 កែវ ជជែកកំសាន្តជាមួយមិត្តភក្តិតែប៉ុណ្ណោះ។ នៅក្នុងរាជធានីភ្នំពេញយើងនេះ ក្រៅពីបារ និង Pub ល្បីៗដែលយើងទៅរាល់ដង  នៅមានកន្លែងជាច្រើនដែលអ្នកមិនទាន់ស្គាល់ និងគួរតែសាកផងដែរ។ កន្លែងល្អៗដែលយើងនឹងណែនាំខាងក្រោមនេះមិនត្រឹមតែជាកន្លែងដ៏ល្អប៉ុណ្ណោះទេប៉ុន្តែវាជាបារលាក់ខ្លួន និង ស្ថិតនៅតំបន់មិនសូវជាអ៊ូអរប៉ុន្មានទេ ប្រសិនបើអ្នក និង មិត្តភក្តិចូលចិត្តកន្លែងស្ងាត់ៗ ស្រួលនិយាយគ្នា។

(លេខរៀងមិនតាមចំណាត់ថ្នាក់ទេ)

 

  1. Hangar 44

Bassac Lane ត្រូវបានស្គាល់ថាជាកន្លែងដែលប្រមូលផ្តុំដោយកូនបារតូចៗជាច្រើន សម្រាប់ទាំងអ្នកទេសចរ និង ក្នុងស្រុក ចូលកំសាន្ត ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំស្រាបៀរក្នុងស្រុកនិងក្រៅស្រុក ដែលមានតម្លៃសមរម្យផងដែរ។  ចំណែកឯ Hangar 44 គឺជាបារតូចមួយនៅក្នុង Bassac Lane នេះ ដែលមានទីតាំងតូចល្មម និងមានការតាំងលំអរនូវម៉ូតូ កាហ្វេ ជាពិសេសសម្រាប់អ្នកចូលចិត្តប្រភេទម៉ូតូធំៗតែម្តង។

Hangar 44
Hangar 44

ទីតាំង: ផ្លូវលេខ 308 សង្កាត់ទន្លេបាសាក់ នៅខាងក្នុង Bassac Lane | Googlemap

 

  1. BOTANICO

នៅទីនេះ អ្នកអាចទទួលទានស្រាបៀរដែលផលិតដោយដៃនៅក្នុងស្រុករសជាតិឆ្ងាញ់ និងព័ទ្ធជុំវិញដោយពន្លឺភ្លើងរ៉ូមែនទិច អមជាមូយបរិយាកាសនៅក្នុងសួន ដែលមានទីតាំងលាក់ខ្លួននៅក្នុងបេះដូងនៃរាជធានីភ្នំពេញ។ ហើយស្រាបៀរដែលដាក់លក់នៅក្នុង Botanico ក៏ជាស្រាបៀរដែលពួកគេផលិតផ្ទាល់ផងដែរ ដូច្នេះកុំភ្លេចហៅមិត្តភក្តិមកសាកទាំងអស់គ្នា និងទទួលទានអាហារអមជាមួយនឹងតន្ត្រីប្រគុំផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ផងដែរ។

Botanico

Botanico

ទីតាំង: ផ្ទះលេខ 9B ផ្លូវលេខ 29 (ជិតផ្លូវ 294) រាជធានីភ្នំពេញ | Googlemap

 

  1. Domrey Lounge

Domrey Lounge មាននូវស្រាក្រឡុកដែលផលិតដោយដៃយ៉ាងពិសេសប្រើប្រាស់នូវគ្រឿងផ្សំក្នុងស្រុក ជាចំនុចពិសេសរបស់របារបុរាណនេះ។ មានទីតាំងស្ថិតនៅជិតរបងជំហៀងនៃទីលានជល់ដំរីរបស់ព្រះបរមរាជវាំង ហាងនេះបើកដំណើរការជារៀងរាល់ថ្ងៃពីម៉ោង 6 ល្ងាច ដល់ម៉ោង 1 ភ្លឺ។

Domrey Lounge

Domrey Lounge

ទីតាំង: ផ្ទះលេខ 32M ផ្លូវ 240 សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap

 

  1. Le Bouchon Bar

នេះគឺជាបារតូចបំផុត និង កក់ក្ដៅដែលពូកយើងចង់ណែនាំ។ យើងជឿថា Le Bouchon Wine Bar នឹងអាចជាកន្លែងដែលអ្នកនឹងចូលចិត្តផងដែរ ប្រសិនបើអ្នកចង់បានកន្លែងដែលស្ងប់ស្ងាត់។ មានទីតាំងស្ថិតនៅលើផ្លូវតូចល្មម ធ្វើអោយបារនេះជាកន្លែងដែលងាយស្រូលចតយានជំនិះ មានភាពរ៉ូមែនទិកជាមួយនឹងគ្រឿងពិសេសរបស់ពួកគេ។

Le Bouchon Wine Bar

Le Bouchon Wine Bar

ទីតាំង: លេខ 82 ផ្លូវលេខ 174 រាជធានីភ្នំពេញ | Googlemap

 

  1. Freebird Bar

ចូលចិត្តញ៉ាំប៊ឺហ្គឺដែលធ្វើថ្មីៗដោយដៃ តាមរសជាតិបែបអាហារនៅផ្ទះជាមួយស្រា? យើងគិតថាបារនេះប្រាកដជាសាកសមល្អឥតខ្ចោះសម្រាប់អ្នក។ Freebird គឺជាបារមួយនៅក្នុងទីក្រុងបើកយូរណាស់មកហើយ ហើយនៅទីនេះល្បីមិនត្រឹមតែដោយសារគ្រឿងភេសជ្ជៈនោះទេ តែក៏ល្បីតាមរយៈអាហាររបស់ពួកគេដែរ ជាពិសេសគឺ Hot Buffalo Wings និង Homemade Burgers ។ បើបានទៅទីនោះកំភ្លេកសាកល្បងជាមួយ Taco នៅទីនោះផង មានរសជាតិឆ្ញាញ់ រសជាតិអេស្ប៉ាញពិតពិត និងមានតម្លៃសមរម្យ។

Freebird Bar

Freebird Bar

ទីតាំង: លេខ 69 ផ្លូវលេខ 240 រាជធានីភ្នំពេញ | Googlemap

 

Bonus: តារាងនេះប្រាកដជាមិនអាចខ្វះ Battbong នោះទេ ដោយសារតែទីតាំងលាក់ខ្លួនយ៉ាងជិតរបស់ពួកគេ ស្ថិតនៅលើផ្លូវឌឿងហែម នៅពីក្រោយច្រកទូរកូកា។

BattBong Bar and Restaurant

BattBong Bar and Restaurant

ទីតាំង៖ ផ្លូវ 51 កែងផ្លូវ 55 ក្នុងសង្កាត់បឹងកេងកង | Googlemap

 

អត្ថបទគួរតែអានបន្ទាប់