Soju ក្រឡុកទាំង 5 ដែលមិនអាចរំលងបាននាជប់លៀងចុងឆ្នាំ!
ចង់បង្កើនភាពរីករាយនៅថ្ងៃឈប់សម្រាកនេះមែនទេ? ម៉ោះ! FoodBuzz មានរូបមន្ត Soju ក្រឡុកទាំង ៥ ដែលអាចធ្វើឲ្យថ្ងៃណូអែលរបស់អ្នកកាន់តែសប្បាយរីករាយ។
1. ស្រាក្រឡុក Soju Ice Cream
ស្រាក្រឡុកផ្អែមឆ្ងាញ់ និងស្រស់ស្រាយ The Melona Soju Cocktail ជាភេសជ្ជៈដ៏ពេញនិយមរបស់កូរ៉េដែលប្រើការ៉េមរសជាតិ Melon មួយនេះ នឹងបំបាត់ភាពធុញទ្រាន់ និងភាពតានតឹងរបស់អ្នក។
គ្រឿងផ្សំ៖
- Soju (រសជាតិដើម)
- ការ៉េមរសជាតិ Melon (Melona)
- Sprite ឬ 7UP ឬ សូដា (តាមចំណូលចិត្ត)
របៀបធ្វើ៖
- ចាក់ទឹកមួយកែវជាមួយទឹកកក
- ចាក់ Soju 2 ពែង shot ចូល
- បន្ថែម Sprite ឬ 7UP ឬ សូដាប្រហែល 1/3 ពេញកែវ
- កូរការ៉េមរសជាតិ Melon រហូតដល់វារលាយ ការ៉េមរសជាតិ Melon នឹងធ្វើឱ្យសូជូរបស់អ្នកត្រជាក់
រូបមន្តមួយនេះងាយស្រួលធ្វើ ជាពិសេសវាអាចកាត់បន្ថយរសជាតិល្វីងដែលចេញពី Soju បានមួយកម្រិត សម្រាប់អ្នកមិនសូវចេះញ៉ាំ Soju ក៏អាចសាកបានដែរ។
2. ស្រាក្រឡុក Yakult Soju
គ្រឿងផ្សំ៖
- ចាក់ Soju 2 ពែង shot ចូល
- ចាក់ Yakult 2 ពែង shot ចូល
- ដុំទឹកកក
- 7UP
របៀបធ្វើ៖
- ចាប់ផ្តើមដោយចាក់ Soju ចំនួន 2 shot ចូលក្នុងកែវ។
- បន្ថែម Yakult 2 ពែង shot ចូលកែវទៀត
- កូរឲ្យបានល្អ ដើម្បីឲ្យ Soju និង Yakult រលាយចូលគ្នា
- ដាក់ដុំទឹកកក ២ដុំ ទៅ ៣ដុំ ចូលក្នុងកែវ
- ចាក់ 7UP ចូលដើម្បីបន្ថែមភាពស្រស់ស្រាយ។
មួយមុខនេះធ្វើឲ្យត្រជាក់ចិត្ត ហើយរំសាយអស់ទុក្ខកង្វល់ហ្មង! ជួបជុំគ្នាអីត្រូវម៉ាច់ហ្មង!
3. Soju Sparkler
គ្រឿងផ្សំ៖
- សូជូ
- ក្រូចឆ្មា ១ ផ្លែ
- ទឹកឃ្មុំ 1 ស្លាបព្រា
- ទឹកសូដា
- ស្លឹកជីអង្កាម (សម្រាប់តុបតែង)
- ទឹកកក
របៀបធ្វើ៖
- ចាក់ Soju 2 ពែង shot រួចទឹកក្រូចឆ្មារ 1 ស្លាបព្រា និងទឹកឃ្មុំ 1 ស្លាបព្រា
- កូរចូលគ្នាឲ្យសព្វ
- ដាក់ទឹកកកចូល រួចចាក់ទឹក Soju ដែលលាយហើយចូលកែវ
- លាយវាជាមួយទឹកសូដា បន្ថែមភាពស្រស់ស្រាយដល់ស្រាក្រឡុក
- ដាក់ស្លឹកជីអង្កាមបន្តិច ដើម្បីទទួលបានក្លិនឈ្ងុយ និងភាពស្រស់ស្អាត
រួចរាល់អស់ហើយ នៅចាំអីទៀត! ដាក់ម្នាក់មួយកែវហូវ!
4. ស្រាក្រឡុក Soju ឪឡឹក
ថាផ្លែឪឡឹកទៅមានជាតិឆ្ងាញ់ស្រាប់ហើយ ចុះសាកស្រម៉ៃមើល៎ បើបានយកមកធ្វើជាស្រាក្រឡុកទៀត មិនដឹងជាជាតិយ៉ាងណាទេត្រូវអត់? ឪឡឹក និង Soju ដឹងតែអ៊ែមហ្មង!
គ្រឿងផ្សំ៖
- ឪឡឹក
- Soju (រសជាតិដើម)
- សូដា ឬ sprite
របៀបធ្វើ៖
- កិនសាច់ឪឡឹកឱ្យល្អិតដាច់ពីគ្នា រួចដាក់ចូលកែវ
- កិនសាច់ផ្លែឪឡឹកឱ្យចេញទឹក
- ចាក់ Soju 3 ពែង shot
- ចាក់ Sprite ចូលគ្នា ហើយកូរឲ្យសព្វល្អ
- ចាក់ភេសជ្ជៈនោះចូលក្នុងឪឡឹកវិញ
5. Lemon Soju sparkling
ភេសជ្ជៈមួយនេះនឹងធ្វើឲ្យអ្នកស្វាងម៉ង ជូរៗ ត្រជាក់ៗ ស្រដៀងតែក្រូចឆ្មា! ហាហា យាយលេងទេ តែរសជាតិអ៊ែមមែនហា៎ អាចសាកធ្វើញ៉ាំបាន!
គ្រឿងផ្សំ
- ទឹកស្ករ
- ក្រូចឆ្មា
- sprite
- Soju (រសជាតិដើម)
- ទឹកsparkling
របៀបធ្វើ
- ធ្វើទឹកស្ករដោយកូរស្ករជាមួយទឹកក្តៅ
- ដាក់ចំណិតក្រូចឆ្មាក្នុងកែវ ដើម្បីការតុបតែង
- ចាក់ទឹកស្ករចូលក្នុងកែវទឹកកក (បរិមាណតាមការចូលចិត្ត)
- ចាក់ Soju 1 ពែង shot
- បន្ថែម Sprite បន្ទាប់មកដាក់ទឹកក្រូចឆ្មា
របៀបធ្វើក៏ចេះ គ្រឿងផ្សំក៏ដឹងអស់ហើយ! នៅចាំអីទៀត ណាត់គ្នាមួយមិត្តភក្តិ បងប្អូនឲ្យហើយទៅ ថ្ងៃបុណ្យណូអែល ធ្វើញ៉ាំជុំគ្នាហ្មង!