ដូចសេដថ្ងៃនេះ? ម៉ោះ! Gelato ទាំង 5 កន្លែងនេះ រម្ងាប់អារម្មណ៍សេដបាន
ឲ្យតែចុងសប្ដាហ៍ឡើង ចេះតែសេដ ចង់ចាយលុយ។ តែកុំសេដ មក Gelato date នៅ 5 កន្លែងនេះមក! បាត់ទាំងអារម្មណ៍សេដ ថែមទាំងអារម្មណ៍ផ្អែមល្ហែមហើយ សប្បាយរើសរសជាតិទៀត។ តែមានដឹងអត់ថា ការ៉េម Gelato មិនដូចការ៉េមទូទៅទេ ដោយសារតែវាមានកាឡូរីទាបជាង ជាមួយ Topping សម្បូរបែបទៀត។ ពិសេសបែបនេះហើយ អត់ទៅម៉េចបាន!
#1 Gelatofix Cambodia
Gelatofix អាចនិយាយបានថាជាហាងដំបូងៗ ដែលទទួលបានការគាំទ្រច្រើនមែនទែនដោយសារ Gelato នៅទីនេះ ធ្វើឡើងថ្មីៗរាល់ថ្ងៃ នាំយករសជាតិពិតៗ បែបអ៊ីតាលីមកតែម្តង។ នៅទីនេះ មិនមែនមានលក់តែ Gelato មួយមុខទេណា៎! អ្នកទាំងអស់គ្នាអាចរើសបានច្រើនជម្រើសដូចជា Gelato ធម្មតាថែមជាមួយ topping, Gelato លើភេសជ្ជៈនិង Gelato លើនំប៉័ងដុត(Toast) និង នំពុម្ព(Waffle) បានទៀតផង។ ហើយដូចលឺថាមានម៉ឺនុយពិសេស Gelato Bun ដែលងាយកាន់ញុំា រហ័ស ហើយចំណេញទៀត ព្រោះទិញមួយបានទាំងនំ បានទាំងការ៉េមតែម្តង!
ទីតាំង: ផ្លូវ 661 ភ្នំពេញ 12202
បើក: 7AM - 9:30PM
លេខទូរស័ព្ទ: 023 666 6290
#2 Pinocchio GELATO
Pinocchio Gelato ជាហាងការ៉េមមួយទៀត ដែលមានមនុស្សទៅច្រើនគួរសម ដោយសារនៅទីនេះ មានការផលិតប្រកបដោយជំនាញ។ អាចនិយាយបានថាជាឋានសួគ៌សម្រាប់អ្នកចូលចិត្ត Gelato ព្រោះនៅហាងនេះមានលក់ច្រើនជាង 10 រសជាតិ ថែមទាំងមាននំឈីសខេក Gelato និង ជាប្រភេទភេសជ្ជៈ Gelato ដូចជា Gelato Soda ក៏បាន ឬបែបខាប់មានជាតិបែប Gelato Fruit Shake ក៏បាន។ បើចង់បានខាប់ដល់បេះដូងទៀត អាចកុម្ម៉ង់ជា Gelato Thick Shake បានណា៎!
ទីតាំង: ទួលទំពូង, 534 St 155, Phnom Penh
បើក: 9AM - 9PM
លេខទូរស័ព្ទ: 087 211 211
#3 La Pops Gelato
La Pops Gelato ជាប៊្រេនការ៉េមក្នុងស្រុកដែលបានកែច្នៃនាំយក Gelato មកដាក់ជាដើម និងក្នុងកំប៉ុង ដើម្បីភាពងាយស្រួលក្នុងការញ៉ាំពេលកំពុងមមារញឹក និងអាចទិញស្តុកទុកក្នុងទូទឹកកកបានទៀត។ ក្រៅពីមានគ្រឿងផ្សំគោលមកពីអ៊ីតាលីផ្ទាល់ តូប Gelato នេះ បានយកផលិតផលក្នុងស្រុកមកលាយបញ្ចូលគ្នាដែលមានដូចជា ត្រាវ សណ្តែកក្រហម ដូង ត្រសក់ស្រូវ ទុរេន ល្ង និងផ្សេងៗជាច្រើនទៀត!
ទីតាំង: K Mall មហាវិថីវេងស្រេង
បើក: 9AM - 9PM
លេខទូរស័ព្ទ: 096 241 5161
#4 Lobby Lounge
Lobby Lounge ជាហាងនៅក្នុងអូតែល NagaWorld ផ្ទាល់តែម្តង។ នៅទីនេះ យេីងអាចញុំា Gelato អង្គុយលំហែកាយជាមួយបរិយាកាសស្ងប់ស្ងាត់ រួមជាមួយនឹងសំឡេងទឹកជ្រោះបែបអន្លង់អន្លូចដែលខាងហាងបានចាក់។ ហាង Gelato នេះមានរសជាតិដល់ទៅ 12 ជម្រេីស ក្នុងនោះក៏មានរសជាតិ Tiramisu ដែលជានំអ៊ីតាលីមានរសជាតិកាហ្វេឈ្ងុយៗដែរ។ រសជាតិដែលប្លែកជាងគេគឺ រសជាតិមួយដែលច្នៃចេញពីស្រាក្រហមនិងទំពាំងបាយជូរស្រស់ៗ រសជាតិហ្នឹងមានជាតិអាល់កុលតិចៗ ញ៉ាំពេលល្ងាចអីគឺត្រូវម៉េចតែម្តង!
ទីតាំង: ជាន់ផ្ទាល់ដី ណាហ្គាវើល ទី១ សួនសម្តេចតេជោ ហ៊ុន សែន រាជធានីភ្នំពេញ
បើក: 7AM - 1AM
លេខទូរស័ព្ទ: 023 263 031
#5 FYFTH Coco
FYFTH Coco ជាហាង Gelato រសជាតិដូងស្នាដៃកូនខ្មែរ មានគ្រឿងផ្សំគោលជាដូងក្រអូបមកពីខេត្តសៀមរាបផ្ទាល់ និងបានពង្រីកសាខាជាច្រើនក្នុងក្រុង និងតាមបណ្តាខេត្តទៀតផង។ អាចមិនមានជម្រើសឲ្យជ្រើសរើសច្រើនមែន តែ FYFTH Coco នៅតែជារសជាតិដែលគេនឹកដល់ពេលចង់ញ៉ាំ Gelato ទន់ៗ សាច់ម៉ត់ៗ និងជាពិសេសឈ្ងុយក្លិនដូងក្រអូប រសជាតិកាត់ខ្មែរតែម្តង។ កាន់តែពិសេសទៀតនោះ អ្នកទាំងអស់គ្នាក៏អាចសាកជាមួយនឹង Gelato រសជាតិដូងដែលគេបានដាក់នៅលើសំបកដូង ហើយមានសាច់ដូងស្រស់ៗនៅពីលើទៀត! សួរថាទំនងអត់ឥលូវ?
ទីតាំង: ផ្លូវ 10A, ភ្នំពេញ
បើក: 9AM - 11PM
លេខទូរស័ព្ទ: 087 338 466