ហាងមីចិនទាំង ៥ កន្លែងដែលញ៉ាំហើយធ្វើឲ្យបងប្អូន មានអារម្មណ៍ថាកក់ក្ដៅម៉ង!
ប៉ុន្មានថ្ងៃនេះ ព្យុះផង ភ្លៀងផងគ្នាយើងប្រាកដជារងារហើយត្រូវអត់? ត្រូវការអីក្តៅៗ ឈ្ងុយៗ ហឹរតិចៗញ៉ាំហើយ ទើបទប់អារម្មណ៍បាន។ FoodBuzz ដឹងចឹងហើយទើបខំដើររកកន្លែងលក់មីចិនមកឲ្យទាំងអស់គ្នាហ្នឹងហា៎។ កន្លែងមីចិនទាំងអស់នេះដឹងតែញ៉ាំហើយ មិនខកបំណងម៉ង។
#1 សាច់អាំងបែបចិន
កន្លែងនេះនៅម្ដុំចាក់អង្រែលើ ដែលមានការតុបតែងបែបចិនតិចៗ ហើយគ្រាន់តែជាហាងផ្ទះល្វែងធម្មតា។ ហាងមួយនេះបើកលក្ខណៈគ្រួសារ តែក៏មិនតូចដែរ កន្លែងនវឃើញពីក្រៅស្រគត់ស្រគំចឹងទេ តែម្ហូបគេវិញគឺថាមានសឹងតែគ្រប់មុខម៉ងឲ្យតែពាក់ពាន់ជាមួយម្ហូបចិន។ ជាពិសេសគឺ មីស៊ុបនៅហាងគេហ្នឹងម៉ង និយាយពីថារសជាតិមកមិនចាញ់រសជាតិដើមគេទេ សរសៃមីបែបចិន ហើយគ្រឿងគេគឺស្រស់ៗគ្រប់មុខតែម្ដង។
ទីតាំង៖ សាច់អាំងបែបចិន
#2 HAI GE
ហាយ ពី HAI GE ជាហាងមីចិនដែលទាក់ទាញចិត្តមនុស្សគ្រប់រូប ជាពិសេសគ្នាយើងវ័យជំទង់ៗគ្នាយើងហ្នឹងម៉ង។ កន្លែងគេនេះមានសាច់អាំង តែក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់នោះ កន្លែងគាត់មានមីស៊ុបចិនដែលញ៉ាំទៅជាប់មាត់ទេម្ដង។ ដាក់មួយម៉ាត់ទៅហោះ ហើយមួយម៉ាត់ទៀតពោរពេញទៅដោយភាពរីករាយម៉ង។ ហឹរក៏ហឹរ ឆ្ងាញ់ក៏ឆ្ងាញ់ និយាយទៅញ៉ាំហើយដឹងតែត្រូវមាត់គ្រប់មុខហើយ។
ទីតាំង៖
#3 ភោជនីយដ្ឋាន មីចិនសូរិយា
នៅម្ដុំសូរិយាយើងនេះគឺមិនខ្វះកន្លែងញ៉ាំអីទេ ចឹងរឿងមីលចិនក៏មិនបាច់បារម្ភដែរ ជាពិសេសសម្រាប់គ្នាយើងណានៅម្ដុំសូរិយានេះ។ កន្លែងគេជាប្រភេទផ្ទះល្វែងធម្មតាទេ តែមានលក់ម្ហូបប្រភេទចិនសឹងតែគ្រប់មុខ។ រសជាតិគេវិញមិនចាញ់ហាងធំៗទេ ស្អាត ឆ្ងាញ់ ចង់បានហឹរក៏មាន សាបក៏មាន ឯសាច់វិញចង់បានបែបណាប្រាប់បានទៀត ហើយតម្លៃក៏ធូរថ្លៃដែរ។
ទីតាំង៖ ភោជនីយដ្ឋាន រសជាតិថ្មី (Sorya)
#4 ចាកាក់ Jakak! BBQ & BAR ( BSL )
ចាកាក់ មានសាច់ មានមី បែបចិនចិនគ្រប់មុខ ចូលទៅការដេក័រហាងកេហ្នឹងគឺថាខ្ជូតៗម៉ង។ មានទាំងបាយ មានទាំងស៊ុប មានទាំងភេសជ្ជៈ ជាពិសេសគឺគ្រឿងបន្ថែមហ្នឹងម៉ង។ រសជាតិ គឺថាមីចិនដឹងតែមីចិនម៉ង មានពីរបែប មីជូរហឹរធម្មតា និង មីជូរហឹរពិសេស។ ស្រឡាញ់មួយណាហៅមួយហ្នឹងចុះ ដោយសារតែម្ហូបនៅកន្លែងហ្នឹងគឺឆ្ងាញ់សឹងតែគ្រប់មុខហើយ។
ទីតាំង៖ ចាកាក់ Jakak! BBQ & BAR ( BSL )
#5 គូស៊ាំងយៀន
នៅផ្លូវព្រះមុន្នីវង្សយើងហ្នឹង ជិះពីអគារ ៤២ជាន់ទៅឃើញហើយហាងគេពណ៌ឡើងក្រហមឆេះម៉ង។ បងប្អូនណាចូលចិត្តអាហារចិន ទៅកន្លែងគេហ្នឹងទៅ ម្ចាស់ហាងគេចិនហើយ ឈ្មោះហាងចិនទៀត ម្ហូបគេចេញមកគឺថារបស់ចិនសុទ្ធៗតែម្ដង។ មានមី មានសាច់អាំង មានសាច់ខ្វៃ រសជាតិចិនៗសុទ្ធម៉ង មិនចេះចិន ញ៉ាំហើយក៏ចេះនិយាយចិនដែរ។ ប៉ុន្តែកន្លែងនេះលក់តែពេលល្ងាចទេ។
ទីតាំង៖ Gu Xiang Yuan Restaurant
ហាងច្រើនចឹង គួរទៅមួយណាទៅ? បើតាម FoodBuzz ចង់ទៅហាងមួយណាក៏បាន ដោយសារតែហាងទាំងអស់ហ្នឹងគឺសុទ្ធតែមានំិចិនឆ្ងាញ់ៗទាំងអស់ហ្នឹង ហើយមុខម្ហូបអីមិនសូវខុសគ្នាទៀត។