តែ 4 ជំហានទេបានពងមាន់ត្រាំទឹកសុីអ៉ីវញ៉ាំហើយ! សាកធ្វើជាមួយរូបមន្តនេះម្តងមើស!
ធ្មិចបើកៗពាក់កណ្តាលខែបាត់ ហើយលុយវិញចាយហូរដូចទឹក! ចឹងថ្ងៃនេះ CookBuzz ចង់មកណែនាំអ្នកទាំងអស់គ្នាពីរបៀបធ្វើពងមាន់ត្រាំទឹកសុីអ៉ីវដែលមានរសជាតិបែបអាសុីៗ ញ៉ាំជាមួយបាយក្តៅៗឆ្ងាញ់ជក់មាត់អស់បាយច្រើនចានមិនដឹងខ្លួន!
គ្រឿងផ្សំ៖
ពងមាន់ 10 គ្រាប់
អំបិល កន្លះស្លាបព្រារបាយ
ខ្ទឹមស 70 ក្រាម
ម្ទេសស្រស់ 40 ក្រាម
ល្ងរស 2 ស្លាបព្រារបាយ
ក្រូចឆ្មា 2 ផ្លែ
ទឹកខ្មេះ 2 ស្លាបព្រារបាយ
ស្ករ 5 ស្លាបព្រារបាយ
ទឹកសុីអ៉ីវ 200 ក្រាម
ទឹកក្តៅអ៊ុនៗ 150 ក្រាម
វិធីធ្វើ៖
1. ដាំទឹកឲ្យពុះ រួចបង់អំបិល និងទឹកខ្មេះចូល ហើយស្ងោរពងមាន់ចំនួនពី 5 ទៅ 6 នាទី ហើយចាំត្រាំជាមួយទឹកកក (ធ្វើបែបនេះទើបពងមាន់ស្ងោរមិនបែកណា៎!)
2. សម្រាប់ការផ្សំគ្រឿងទឹកជ្រលក់សម្រាប់ត្រាំពងមាន់ ចាក់ទឹកសុីអ៉ីវ ទឹកក្តៅអ៊ុនៗ ស្ករស និង ទឹកក្រូចឆ្មាចូលក្នុងចានមួយរួចកូរឲសព្វល្អ
3. បន្ទាប់មកដាក់ខ្ទឹមស ម្ទេស និង ល្ងរសចូល ហើយកូរឲ្យសព្វល្អ
4. បន្ទាប់មកយកពងមាន់ស្ងោររបស់យើងមកដាក់ត្រាំរយៈពេលពី 2 ទៅ 3ម៉ោង ពងមាន់នោះនឹងចូលជាតិល្អ (បើមួយយប់វិញ កាន់តែល្អព្រោះវាកាន់តែចូលជាតិ!)
ងាយស្រួលអត់? តែ 4 ជំហានទេគឺហើយជាការស្រេច! មិនសូវពិបាកធ្វើហើយ ចំណាយអស់លុយតិច! សាក់ធ្វើម្តងទៅហ្ហ៎ៃ?