Pezzo Pizza
- Available at all Stores
- 023222115
ចូលចិត្តញ៉ាំភីហ្សា តែបារម្ភខ្លាចថាញ៉ាំមិនអស់ បើត្រូវទិញ ទិញទាំងមូល? FoodBuzz ចង់ប្រាប់ថានៅ Pezzo Pizza មិនបាច់ព្រួយរឿងហ្នឹងទេ៎! ចង់ញ៉ាំប៉ុន្មានចំណិត កុម្ម៉ង់តាមតម្រូវការ និងទំហំនៃការឃ្លានតែម្តង។
សម្រាប់អ្នកពូកែញ៉ាំវិញ ក៏ប្រាកដជាពេញចិត្តពេញថ្លើមដែរ ព្រោះថា កុម្ម៉ង់ម្តងៗ ក៏អាចញ៉ាំបានច្រើនរសជាតិទៀត។ ស្រលាញ់មួយណា ក៏រើសយកមួយហ្នឹង!
តាមពិតទៅ នៅ Pezzo Pizza មានរសជាតិភីហ្សាច្រើនមុខច្រើនជម្រើស តែពេលនេះ FoodBuzz នឹងណែនាំរសជាតិ៤មុខ ធានាថាអេមៗតែម្តង។
1. Seafood Hawaiian
ដឹងតែត្រូវអ្នកចូលចិត្តរសជាតិគ្រឿងសមុទ្រ! គ្រឿងផ្សំគោលរួមមានបង្គា ប្រហិតក្តាម ម្នាស់ និងឈីស Mozzarella ញ៉ាំ១ម៉ាត់ៗប្រាកដជាឈ្ងុយឆ្ងាញ់ជាប់មាត់មិនខាន។
2. Pepperoni
អ្នកចូលចិត្តញ៉ាំសាច់គោ កុំភ្លេចសាករសជាតិមួយនេះឲ្យសោះ! ព្រោះមានសាច់គោឌុបតែម្តង ហើយពេលដាក់លាយជាមួយនឹងឈីស Mozzarella ទៀត រសជាតិរឹតតែពិសេស។
3. Cheesy Cheese
បើស្រលាញ់ឈីសខ្លាំង ប្រាកដជាចូលចិត្តរសជាតិនេះខ្លាំងដែរហើយ ព្រោះថមានតែឈីសសុទ្ធតែម្តង ហើយមានដល់ទៅ២មុខទៀត គឺ Mozzarella និង Parmesan។
4. Hot Chick
មួយនេះជារសជាតិសាច់មាន់ បែបហឹរៗ។ សាច់មាន់ហឹរត្រូវបានហែកជាសរសៃស្តើងៗ អមដោយទឹកម្ទេសពិសេស ម្ទេសក្រហម ម្ទេសប្លោកខៀវ និងក្រហម ព្រមទាំងមានរោយខ្ទឹមដុត និងឈីស Mozzarella នៅពីលើផងដែរ។
ភីហ្សាឆ្ងាញ់ៗអ៊ីចឹង អត់ Pepsi ម៉េចបាន ដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់! សម្រាប់ព័ត៌មានបន្ថែមអំពីរសជាតិផ្សេងទៀត ក៏ដូចជាការផ្តល់ជូនពិសេសពី Pezzo Pizza សូមតាមដាននៅលើហ្វេសប៊ុកផ្លូវការរបស់ Pezzo Pizza Cambodia!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.