ហាងមាន់បំពង ៤កន្លែង ដែលមិនអាចរំលងបាន!
បើនិយាយពីប្រភេទមាន់បំពងគឺមានច្រើនប្រភេទ ច្រើនរសជាតិណាស់ទាំងបែបអឺរ៉ុបនិងអាសុី។ ប៉ុន្តែមិនថ្វីទេ ចង់ញាំមាន់បំពងរសជាតិបែបណា សូមកុំរំលងហាងទាំងបួនខាងក្រោមនេះ ៖
1. Louisiana Famous Fried Chicken
ចង់ញាំម្ហូបអឺរ៉ុបដូចជា មាន់បំពង Burger, Pizza, Taco, Hot Dog, Burrito ឫ Spaghetti មកទីនេះពិតជាមិនខកបំណងទេ ជាពិសេសមាន់បំពង មានបីរសជាតិនៅទីនេះ គឺ Non-Spicy Chicken ជាប្រភេទមាន់បំពងដែលគ្មានរសជាត់ហិលសាកសមជាមួយក្មេងៗ ឫអ្នកមិនចូលចិត្តហិល, Original Fried Chicken ជាប្រភេទមាន់បំពងដែលមានរសជាតិហិលម្រេចតិចៗ និង Spicy Fried Chicken អ្នកអាចកំណត់កម្រិតហិលបានដោយគ្រាន់តែថែម 0.25$ ក្នុងមាន់មួយដុំ។ ចំណែកម្ហូបអឺរ៉ុបនៅទីនេះក៏អេមខ្លាំងដែរ ទាំងបែបអាមេរិក និងមុិចសុីកូ គឺឆ្ងាញ់ដូចរសជាតិនៅប្រទេសដើមអញ្ចឹង។
Facebook: Louisiana Famous Fried Chicken Cambodia
📍Louisiana the Peak Koh Pich (Ground Floor) 📞093 597 697
📍Louisiana Noro Mall (3rd Floor) 📞096 689 789 7
📍Louisiana SenSok (Ground Floor) 📞096 379 779 7
📍Louisiana Exchange Square (2nd Floor) 📞069 984 985
📍Louisiana IFL 📞069 697 797
📍Louisiana 598 The K Ground 📞 069 503 339
2. Texas Chicken
ស្វែងរកហាង Fast Food ដែលមានមាន់បំពងឆ្ងាញ់ប្លែកមិនទ្រលាន់ អាចមកសាកញាំនៅទីនេះបាន មិនថាជាប្រភេទមាន់បំពងខ្ទឹមស មាន់បំពងហិល ឫ Chicken Wrap គឺសុទ្ធតែស្រួយ ឆ្ងាញ់ ធំៗ ហើយអ្វីដែលកាន់តែពិសេស គឺគេមានម្ទេស Jalapeno ដែលជាប្រភេទម្ទេសមុិចសិកូ ញាំជាមួយសាច់មាន់បន្ថែមរសជាតិជូរ ហិល កាន់តែប្លែក។
Facebook: Texas Chicken Cambodia
📞𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐁𝐊𝐊 : 077666917
📞𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐊𝐊: 077666916
📞𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐓𝐊: 077 666 912
📞𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐂𝐚𝐥𝐦𝐞𝐭𝐭𝐞: 077 666 926
📞𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐒𝐭𝐞𝐮𝐧𝐠 𝐌𝐞𝐚𝐧 𝐂𝐡𝐞𝐲: 085 222 081
3. Chicken Run
ជាហាងម្ហូបកូរ៉េដែលពេញនិយមទៅលើរសជាតិសាច់មាន់បំពង ដែលមានដូចជាមាន់បំពងខ្ទឹមស មាន់បំពងហិល ផ្អែម ឫមាន់បំពងរសជាតិហិល ដែលលោកអ្នកអាចជ្រើសរើសបានពីររសជាតិក្នុងចានតែមួយ មិនតែប៉ុណ្ណោះគេមានថែមដំឡូងបារាំងបំពងពីលើមាន់បំពងឱ្យ Free ទៀតផង។ ហាងនេះក៏មានម្ហូបកូរ៉េឆ្ងាញ់ៗជាច្រើនមុខផងដែរ ដែលអ្នកអាចកុម្ម៉ង់ខ្ចប់ញាំនៅផ្ទះក៏បាន មកញាំផ្ទាល់ក៏បាន។
Facebook: Chicken Run
☎️010821003 / 011 821004 / 069 821004
4. Von Chicken
សម្រាប់ហ្វេនៗ K-drama ដែលកំពុងស្វែងរកហាងមាន់បំពងបែបនៅកូរ៉េ គឺអាចមក Von Chicken បាន។ នៅទីនេះមានសាច់មាន់បំពងហិល-ផ្អែម សាច់មាន់បំពងឈីស ឫបំពងជាមួយខ្ទឹមសបែបកូរ៉េ ដែលលោកអ្នកក៏អាចលាយពីររសជាត់ក្នុងចានតែមួយដូចគ្នា មិនតែប៉ុណ្ណោះរាល់ការកុម្មង់សាច់មានបំពងគេមាន side dish បែបកូរ៉េដូចជា គីមឈី ជ្រក់ឆៃថាវ ស្ពៃក្ដោបជាមួយម៉ៃយូណេសថែមជូនទៀតផង។ អ្នកទាំងអស់គ្នាមកទីនេះ កុំភ្លេចញាំសាច់មាន់ ជាមួយ Beer, Soju ឫ Beer លាយ Soju ដែលមានឈ្មោះថា Soju Bomb ដើម្បីបន្ថែមរសជាតិជាមួយសាច់មាន់ឱ្យកាន់តែឆ្ងាញ់ទ្វេដង។ ចំពោះបរិយាកាសក្នុងហាងវិញគឺថាដូចនៅប្រទេសកូរ៉េ 100% ជាពិសេសភ្ញៀវជនជាតិកូរ៉េក៏មកញាំទីនេះពេញៗហាងរាល់ថ្ងៃដែរ។
Facebook: Von Chicken
Vons Chicken Sen Sok (សាខាទី1)
📞 010 82 53 82 / 017 82 53 82
📞 012 88 96 60 / 096 977 65 95
Vons Chicken st.2004 (សាខាទី3)
📞 061 82 82 53 / 016 82 53 82