មីគោក 4 រសជាតិ- 4Flavors Dried Noodle
- Street 276, Sangkat Boeung Keng Kang II
- 098 373 232
មីគោក ៤ រសជាតិ នរណាៗក៏ល្បីដែរម្តុំវិទ្យាល័យព្រះយុគន្ធរយើងនេះឯង ទាំងចាស់ទាំងក្មេងសឹងតែដកចិត្តមិនរួចជាមួយនឹងរសជាតិមីគោកនៅទីនេះ។
នៅទីនេះមានលក់ដូចជា បាយសាស៊ីវ បាយទាខ្វៃ បាយផាកឡូវ មីគាវផាកឡូវ មីគាវសាច់ទា មីគាវសាច់ខ្វៃ និងម្ហូបប៉ុន្មានមុខទៀតញ៉ាំជាអាហារពេលព្រឹកក៏បាន អាហារពេលថ្ងៃក៏បាន អាហារពេលល្ងាចក៏បាន មួយចានៗសឹងតែឆ្អែតតែម្តងពីព្រោះអីគេមានថែមទឹកស៊ុបមួយចានហ្វ្រីទៀតផង ថែមគ្រប់ការកុម៉្មងទាំងបាយក៏ដូចជាមីគាវនៅទីនេះផងដែរណា៎។
រសជាតិទាំងបាយ ទាំងមីនៅទីនេះគឺមានរសជាតិឆ្ងាញ់ជាប់មាត់តែម្តង រសជាតិបែបដិតៗតែជាតិសាហាវ។ សរសៃមីក៏ទន់ល្មមញ៉ាំ តែបើនិយាយពីរសជាតិគាវវិញគឺពិតជាពិសេស សាច់ណែនៗហើយត្រូវបានចម្អិនឆ្អិនល្មមដែលមិនធ្វើឲ្យសាច់និងសម្បកគាវរឹងឡើយ សាច់ផាកឡូវក៏អេម សាច់ខ្វៃក៏ជាតិ និយាយជារួមទៅឆ្ងាញ់សឹងតែគ្រប់មុខទៅហើយ។
ដូច្នេះហើយបើចង់ញ៉ាំមីគាវ បាយសាស៊ីវឆ្ងាញ់ពិសេសបែបនេះកុំភ្លេចមក មីគោក ៤ រសជាតិ ទាំងអស់គ្នាណា៎។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.