ពេលទៅលេងកំពត កុំភ្លេចទៅផឹកកាហ្វេ ថតរូបស្អាតៗតាមឆ្នេរខ្សាច់នៅមាត់ទឹកផង!

ទៅលេងកំពតរាល់ដង គិតថាជិះទៅលេងម្តុំណាឆ្ងាយៗបានមានទេសភាពស្អាតៗត្រូវអត់? ឥលូវសាកទៅលេងហាងកាហ្វេនៅក្នុងក្រុងមួយនេះម្តងមើរ។ នៅជិតហើយ សំខាន់កន្លែងអង្គុយសុទ្ធតែនៅឆ្នេរជាប់មាត់ទឹក ឆ្នេរខ្សាច់សស្អាត ហើយដើមឈើធំៗម្លប់ទៀត បានថតរូបពេលល្ងាចដឹងតែអ៊ែមម៉ង! 

នៅហាងកាហ្វេ 365 Love Coffee មានទីធ្លាធំទូលាយ ងាយស្រួលចតឡានម៉ូតូទៀត។ កន្លែងអង្គុយមានច្រើន​ កាន់តែពិសេសមានជាទោងស្អាតៗសម្រាប់អង្គុយមើលទេសភាពអីចឹងហ្ហា៎!

ងាកទៅណាក៏សុទ្ធតែប្លង់ថត! ថតទៅជាប់ស្ពាន ជាប់ភ្នំ ជាប់ព្រែក អ៊ែមម៉ងនិយាយមែន!

កាហ្វេ ទឹកផ្លែឈើ និង ភេសជ្ជ: នៅ 365 Love Coffee មានច្រើនជម្រើសក្នុងតម្លៃសមរម្យជាមួយនឹងរសជាតិដែលអាចទទួលយកបាន ដាក់តែមួយកែវ  ផឹកបណ្តើរ អង្គុយគយគុនទេសភាពបណ្តើរ។ អាចកុម្ម៉ង់ជា Latte Smoothie ឬ Frappe ត្រជាក់ៗ ដើរមាត់ទឹករបៀបអណ្តែតអណ្តូងអីចឹងទៅ! ចង់បានស្អាត Foodbuzz ណែនាំឲ្យទៅពេលល្ងាចៗទៅ បានមើលថ្ងៃលិច ទៅថ្ងៃត្រង់ដូច Foodbuzz ថតឃើញស្អាតតែក្តៅតិចហើយ XD

365 Love Coffee​ មានទីតាំងតែ 3 នាទីពីរង្វង់មូលធូរ៉េន ខេត្តកំពត បើកជារៀងរាល់ថ្ងៃពីម៉ោង 7:30 ព្រឹកដល់ 6 ល្ងាច។

អត្ថបទគួរតែអានបន្ទាប់