អត្ថប្រយោជន៍ និង ភាពខុសគា្នរវាង កាហ្វេចំនួន 3

និយាយពីកាហ្វេអ្នកណាៗក៏មិនអាចអត់បានដែរត្រូវទេ? ជាពិសេសការឆុងកាហ្វេតាមបែបបរទេសដែលប្លែក និង រសជាតិដ៏មុត ចម្រាញ់ និងឆុងចេញមកដោយយកចិត្តទុកដាក់ក្នុងរយៈពេលយូរដើម្បីធានានូវគុណភាពល្អ និង ឆ្ងាញ់ក្នុងកែវនិមួយៗ។

giphy

 

អញ្ចឹងឥលូវនេះ FoodBuzz នឹងលើកយកកាហ្វេចំនួន 3 ជាមួយនឹងភាពខុសគ្នារវាង ការឆុងកាហ្វេទាំង 3 នេះនៅក្នុងហាងកាហ្វេ Starbucks ផ្ទាល់តែម្តង។

 

#1 Iced Americano

Iced Americano - Starbucks
Iced Americano - Starbucks

ការប្រើប្រភេទកាហ្វេ Espresso ឆុងភ្លាមៗ លាយជាមួយ ទឹក (ក្តៅ) និងទឹកកក ដែលធ្វើអោយកាហ្វេមួយនេះមានរសជាតិមិនសូវផ្អែមពេក និង ជូរនោះទេប៉ុន្តែនៅតែរក្សាភាពឈ្ងុយនៃក្លិនកាហ្វេដដែរ។ ចំណែកឯគុណប្រយោជន៍វិញនោះ គឺថាគ្មានជាតិកាទ្បូរី នោះទេ! ឃើញទេ បានទាំងឆ្ងាញ់ ព្រឹកឡើងស្រស់ស្រាយ ហើយផឹកអត់ខ្លាចឡើងគីឡូទៀត!

 

#2  Cold Brew

Cold Brew - Starbucks

Cold Brew - Starbucks

ប្រភេទនេះផងដែរ គឺមានភាពខុសគ្នាពី Ice Americano ដោយសារតែ Cold Brew គឺត្រាំកាហ្វេដែលបានកិនស្រេចចូលក្នុងទឹកប្រើរយះពេល 10ម៉ោង ដើម្បីចេញរសជាតិដែរផ្អែមល្មមៗ តិចៗហើយរសជាតិជូរលក្ខណះ Medium បន្ទាប់ពីលេបចូលរួចមានអារម្មណ៍ថាមានក្លិនឈ្ងុញចេញមក។ ដោយសារតែមានជាតិ Acidic តិចជាងប្រភេទកាហ្វេផ្សេងដល់ទៅ 60% ទើបធ្វើអោយប្រភេទ Cold Brew មានការទាក់ទាញចំនួនអ្នកផឹកកាហ្វេច្រើនខុសពីប្រភេទផ្សេងៗ។

 

#3 Nitro Cold Brew

Nitro Cold Brew - Starbucks

Nitro Cold Brew - Starbucks

រីឯ Nitro Cold Brew  មានភាពខុសប្លែកពីប្រភេទខាងលើ  គឺជាកាហ្វេដ៏ថ្មីមួយដែរទើបនឹងប្រកាសដាក់ដំណើរការ នៅក្នុងសាខា Starbucks BKK តែមួយប៉ុណ្ណោះ។ អ្វីដែរធ្វើអោយ ប្រភេទកាហ្វេមួយនេះ មានការលេចធ្លោរ សម្រាប់អ្នកទាំងអស់គ្នាមិនគួររំលងនោះគឺ ការរើសយកគ្រាប់កាហ្វេដែរមានគុណភាពល្អដាច់គេ បន្ទាប់មកគឺការត្រាំកាហ្វេដែរបានកិន ដាក់ចូលក្នុងទឹករយះពេល 10 ម៉ោងហើយក៏បញ្ចូលជាតិ Nitrogen ភា្លមៗដើម្បីអោយគុណភាពកាហ្វេកាន់តែមានរសជាតិប្លែកស្រទន់ និង ជាតិក្រែមពពុះ ដែរបានមកពី Nitrogen នេះផ្ទាល់ដែរធ្វើអោយ ប្រភេទកាហ្វេមួយនេះ លក់ដាច់ និង មានការចាប់អារម្មណ៍ ជាច្រើន។ ជាពិសេសអ្វីដែរ FoodBuzz ចាប់អារម្មណ៍នោះគឺ៖

  • សំបកក្រៅស្មានតែ ស្រាបៀរដោយសារតែពពុះរបស់ Nitro តែតាមពិតគឺផ្សំពីកាហ្វេសុធសាទ
  • ការមិនប្រើទឹកកកដោយសារតែកាហ្វេនេះត្រជាក់ស្រាប់មកពីការបញ្ចូលនៃ Nitrogen
  • ស្រទាប់ពពុះតូចៗ ឡើងលើក្នុងកាហ្វេម្តងបន្តិចៗប្រហែលជា 1-2 នាទី Nitro Cold Brew នឹងប្រែពណ៌ទៅជាខ្មៅដូចកាហ្វេធម្មតា ប៉ុន្តែរសជាតិនៅតែប្លែក ខុសគា្នពីកាហ្វេធម្មតាដូចដែលយើងបានប្រាប់ខាងលើ។
Thor said it.

Thor said it.

Nitro Cold Brew នេះធ្វើឡើងជាពិសេសសំរាប់ អ្នកដែរចូលចិត្ត Coffee ខ្លាំងមែនទែន (Hardcore Coffee Drinker, ដូចជា FoodBuzz ជាដើម xD) ដែលអាចធ្វើអោយពួកគាត់យល់កាន់តែច្បាស់នៃការប្រើបច្ចេកទេសថ្មីនៃការឆុងកាហ្វេ។ ចុះអត្ថប្រយោជន៍ Nitro វិញ? មិនត្រឹមតែមិនសូវមានជាតិ Acidic ទេ ថែមទាំងពេលញ៉ាំ មិនចាំបាច់ថែមថយស្ករ រឺទឹកដោះគោអីទៅមកនោះទេជាពិសេសសំរាប់អ្នកចង់បាន Flat Stomach ត្រូវតែម្តង! មួយអាទិត្យអាចកាត់បានដល់ទៅ 350 calorie ឯនោះ!

តោះទៅ Starbucks!

តោះទៅ Starbucks!

ដូច្នេះបន្ទាប់ពីបានដឹងពី អត្ថប្រយោជន៍ និង ភាពខុសគ្នារួចហើយចំណែកឯ FoodBuzz ក៏ភ្លក្សរសជាតិ ទាំងបីហើយដែរ។ FoodBuzz ក៏សូមណែនាំអោយអ្នកទាំងអស់គ្នាគួរតែសាក Nitro Cold Brew ដោយសារតែមានតែមួយក្នុងប្រទេសយើង ជាពិសេសរសជាតិដ៏ជាប់ចិត្តរបស់ Nitro នឹងធ្វើឲ្យអ្នកសាកហើយចង់សាកទៀត។

តំលៃ: Iced Americano $2.65, Cold Brew $3.25, Nitro Cold Brew $3.40

អត្ថបទគួរតែអានបន្ទាប់