3 កន្លែងកំដរអារម្មណ៍លួងចិត្តអ្នកដែលត្រូវ friendzoned នៅថ្ងៃ14 កុម្ភៈ
ថ្ងៃ Valentine គឺជាថ្ងៃមួយដែលយើងគ្រប់គ្នាបញ្ចេញក្តីស្រលាញ់របស់យើងទៅដល់មនុស្សដែលសំខាន់ដែលមានដូចជា គ្រួសារ មិត្តភក្តិ លោកគ្រូអ្នកគ្រូជាដើម (xD) ។ អ្វីដែលពិសេសសម្រាប់ថ្ងៃនេះគឺ ការសារភាពក្តីស្រលាញ់ទៅកាន់មនុស្សដែលយើងលួចស្រលាញ់ដែលជាធម្មតាគេហៅថា “Crush”។
ចំពោះអ្នកដែលសារភាពបានសម្រេច និង អ្នកដែលមានគូរស្រាប់ នឹងទៅរកកន្លែងដែលរ៉ូមែនទិកសម្រាប់ Date។ តែក៏មានករណីចំពោះអ្នកដែលសារភាពមិនបានសម្រេច ឫក៏គេហៅថា “អ្នកត្រូវបានគេ friendzoned” ដែលជាលទ្ធផលធ្វើឲ្យអត់លិឍដដែល។ ហេតុដូចនេះហើយ ទើបថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែង 3 ដែលមានស្ទីលខុសៗគ្នា សម្រាប់លួងចិត្តដ៏កម្សត់ របស់អ្នកដែលត្រូវបានគេ friendzoned នៅថ្ងៃ Valentine នេះ។
#1 Motor Café

Motor Café គឺជាកូនបារតូចមួយដែលស្ថិតនៅម្តុំសួនវត្ថបុទុម ។ កន្លែងនេះមានការតុបតែងហាងជាបែបអឺរ៉ុប និងរៀបចំពន្លឺមិនភ្លឺខ្លាំង ដែលធ្វើឲ្យសាកសមទៅនឹងកន្លែងតូចរបស់បារនេះ។ ចំពោះម្ហូបក្លែម និងភេសជ្ជៈនានា គឹសុទ្ធតែមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យទៀតផង។

ជាពិសេស ហាងនេះក៏មានក្រុមតន្ត្រីមកប្រគុំតន្ត្រី និង ច្រៀងផ្ទាល់ សម្រាប់ឲ្យភ្ញៀវស្តាប់កំសាន្ត ហើយក៏អាចសំណូមពរបទចម្រៀងបានផងដែរ។ ចំពោះសេវាកម្មវិញ មានភាពរួសរាយរាក់ទាក់ដែលធ្វើឲ្យយើងមានអារម្មណ៍ចង់ផឹកនៅទីនោះតែម្តង ខ្ញុំគិតថាចំនុចទាំងអស់នេះគឺពិតជា ល្អមែនទែនសម្រាប់អ្នកដែល Sad ព្រោះថាចម្រៀងក៏ពិរោះ ម្ហូបក្លែមនិងភេសជ្ជៈក៏ឆ្ងាញ់ និងភ្លើងដែលមិនភ្លឺខ្លាំង ដែលអាចឲ្យអ្នកលួចយំម្នាក់ឯងបាន ហាហា។
ទីតាំង: ផ្លូវសុធារស ទល់មុខសួនវត្តបុទុម
លេខទូរស័ព្ទ៖ 023 999 299
#2 Blue Dog Bar & Restaurant
បើអ្នកទៅខាងម្តុំខាងបឹងកេងកងវិញ តាមផ្លូវប៉ាស្ទ័រ នៅទល់មុខនឹងហាង The Pizza Company អ្នកទាំងអស់គ្នានឹងឃើញកូនបារមួយឈ្មោះBlue Dog។ ការតុបតែងរបស់ហាងនេះខុសពី Motor Café ត្រង់ថា ហាងនេះមានលក្ខណៈសមញ្ញមិនសូវឡូយឆាយខ្លាំងទេ។
និយាយទៅកូនបារ Blue Dog គឺពួកគាត់រៀបស្ទីលទៅតាមបៀបអឺរ៉ុប សម្រាប់ទាក់ទាញជនជាតិបរទេស។ ប៉ុន្តែហាងនេះក៏មានប្រជាប្រិយភាពចំណោមខ្មែរយើងដែរ ព្រោះថាភេសជ្ជៈនៅទីនោះមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យដែរ។ បើសេវាកម្មវិញគឺថា ពួកគាត់មានភាពរួសរាយ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាមិនមែនជាភ្ញៀវទេ គឺមានអារម្មណ៍ថាយើងជាមិត្តភក្តិរបស់ម្ចាស់ហាងទៅវិញ។

ទោះបីជាទីនេះមិនមានក្រុមតន្ត្រីដែលមកលេងឲ្យផ្ទាល់ដូចនៅ Motor ក៏ដោយ ក៏ហាងពួកគាត់មានភ្លេងឡូយៗសម្រាប់ចាក់ឲ្យយើងស្តាប់ដែរ។ បើអ្នកទៅទីនេះ អ្នកអាចទៅស្តាប់ចម្រៀង និងផឹកភេសជ្ជៈលេងបំបាត់ទុក្ខ រឺជជែកកំសាន្តជាមួយនឹងជនបរទេសនៅទីនោះ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាមិនសូវឯកការដែលមានអ្នកផឹកកំដរ។
ទីតាំង: ផ្ទះលេខ 13, ផ្លូវប៉ាស្ទ័រ , សង្កាត់បឹងកេងកង 1 ខណ្ឌចម្ការមន
#3 G Star Lounge & Sky Bar

បើថាកន្លែងទាំង 2 ខាងលើមិនត្រូវចិត្តរបស់អ្នកទាំងអស់គ្នាទេ កន្លែងទី3 នេះអាចនឹងត្រូវចិត្តរបស់លោកអ្នកក៏ថាបាន។ G Star Lounge មានទីតាំងនៅកោះពេជ្រ ដែលជាតំបន់មានប្រជាប្រិយភាពចំពោះយុវវ័យ។ ហើយកន្លែងនេះមានភាពឡូយឆាយជាងកន្លែង 2 ខាងលើដែរ។ តម្លៃនៃម្ហូប និងភេសជ្ជៈនៅទីនេះគឺថ្លៃបន្តិច ហើយបើរសជាតិវិញក៏មិនសូវឆ្ងាញ់ណាស់ណាប៉ុន្មានដែរ។

ប៉ុន្តែអ្វីដែលពិសេសរបស់កន្លែងនេះ គឺថាកន្លែងនេះជាបារអាកាស (Sky Bar) ដែលមានន័យថា យើងអាចអង្គុយលើដំបូល មើលឃើញនូវទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងនៅពេលយប់។ ហើយនៅទីនោះក៏មានក្រុមតន្ត្រីប្រគុំផ្ទាល់ បន្ថែមឲ្យបរិយាកាសល្អថែមមួយកំរិតទៀត។ សេវាកម្មវិញ ក៏មានភាពរហាស់រហួន ដែរ។ និយាយទៅកន្លែងនេះជាកន្លែងដ៏ល្អមួយ បើសិនជាអ្នកទាំងអស់គ្នាចង់ស្តាប់ភ្លេង និងគយគន់ទេសភាពរាត្រីរបស់ភ្នំពេញដើម្បីបំបាត់ទុក្ខ អាចជ្រើសរើសទីនេះបាន។
ទីតាំង: អគារលេខ B43-46, ផ្លូវ La Seine, កោះពេជ្រ
Bonus: ផ្ទះ
គ្មានកន្លែងណាកក់ក្តៅជាងផ្ទះរបស់យើងទេ។ បើគ្មាន date នឹងគេ មានទៅពិបាកអី មកផ្ទះ ញុំាបាយ មើលរឿង លេងអ៊ិនធើណេត ធ្វើដូចធម្មតាទៅ។ ថ្ងៃ Valentine គ្មានអ្នកស្រលាញ់ ថ្ងៃធម្មតាក៏គ្មានអ្នកស្រលាញ់អ្នកដូចគ្នាដែរ។
សរុបមក ថ្ងៃ Valentine គឺមានទាំងអ្នកសប្បាយ និងអ្នកកើតទុក្ខ។ ចង់អ្នកណាបដិសេធ មិនសំខាន់ សំខាន់ញុំាឲ្យឆ្អែតសិន ចាំពិបាកចិត្តតាមក្រោយ។ ប៉ុន្តែ ខ្ញុំក៏នូវតែសង្ឃឹមថា អ្នកនឹងសម្រេចក្នុងការសារភាពទៅចុះ កុំឲ្យសេដដូចជាខ្ញុំអី ហាហា។