ភោជនីយដ្ឋានបែប 2D ដំបូងបំផុតដែលមានបុគ្គលិកតែងខ្លួនជា​ maid ស្អាតៗ!

អ្នកទាំងអស់គ្នាដឹងហេីយថានៅទីក្រុងភ្នំពេញគឺមានហាងញុំាអីបេីកថ្មីៗរហូត។ តែនេះជាលើកទីមួយហើយដែលក្រុមការងារ FoodBuzz បានឃើញភោជនីយដ្ឋានបែប 2D ដែលមានបុគ្គលិកតុបតែងខ្លួនស្អាតៗបែប maid (អ្នកបម្រើតាមផ្ទះ) ជប៉ុន! បើចង់ដឹងប្លែកម៉េចខ្លះ អានឲ្យដល់ចប់ណា៎! 

គ្រាន់តែមកដល់ពីមុខហាងក៏មានអារម្មណ៍ថាចូលមកភពផ្សេងដែរ ដោយសារខាងក្រៅហាងគឺមានតែពណ៌សខ្មៅតែប៉ុណ្ណោះ ប្រៀបធៀបជាមួយផ្ទះជុំវិញហ្នឹងគឺមេីលទៅប្លែក ទាក់ទាញភ្នែកមែនទែន។ ហេីយពេលបានដេីរចូលទៅខាងក្នុងវិញ គឺកាន់តែអស្ចារ្យទៀត! 

ការតុបតែងបែប 2D របស់ហាងគឺធ្វេីមកឡេីងលម្អិត មិនចោលសូម្បីតែមួយជ្រុងរួមមាន ទាំងតុ កៅអី សាឡុង ជញ្ជាំង និង ការ៉ូ។ ការរចនាបែបនេះគឺមាននៅប្រទេសផ្សេងៗហេីយ តែអ្វីដែលពិសេសអំពី 2D Cambodia គឺគំនូរតាមជញ្ជាំងរំលេចក្បាច់ខ្មែរ បង្ហាញពី ទីតាំងផ្សេងៗនៅប្រទេសកម្ពុជា។ ការតុបតែងយ៉ាងស្អាតចឹង វាមិនគួរឲ្យភ្ញាក់ផ្អេីលឡេីយ នៅពេលដែលហាងទេីបតែបេីកថ្មីៗទេ តែទទួលបានការគាំទ្រយ៉ាងច្រេីនកុះករ! 

ចំណុចពិសេសរបស់ហាង 2D Cambodia មានច្រេីនមែនទែន តែអ្វីដែលភ្ញៀវហាងសរសេីរជាប្រចាំនោះគឺភាពរាក់ទាក់ពីបុគ្គលិកហាង ដែលគាត់ឡេីកម្ហូបមករហ័សទាន់ចិត្តតែម្តង។ ហេីយម្ហូបនៅនឹងគឺសមរម្យជាមួយតម្លៃណាស់ ដោយសារមួយចានៗគឺពេញៗម៉ង។ 

ម្ហូបនៅ 2D Cambodia គឺផ្តោតសំខាន់លេីម្ហូបបែបអាសុី ជាពិសេសម្ហូបខ្មែរ និង​ ម្ហូបចិន។ ក្រុមការងារ FoodBuzz មកណែនាំពីមុខម្ហូបខ្លះៗ ដូចជាសម្លល្ពៅជាមួយបង្គា បាយសាច់សារសាវ និងសាច់មាន់ចំហុយ និងបាយសាច់ចិញ្រ្ចាំបែបថៃ មានជម្រេីសសាច់ដល់ទៅពីរ (សាច់មាន់និងសាច់ជ្រូក)។

ព្រុយត្រីសាល់ម៉ុនបំពងវិញគឺស្រួយមែនទែន ហេីយមានខ្ទឹមបំពងឈ្ងុយជាប់ជាមួយសាច់ មួយម៉ាត់ៗគឺជាតិសាហាវ។ ក្រៅពីនេះមានសាច់មាន់ចំហុយទឹកស៊ីអ៊ីវបែបចិន ដែលរសជាតិល្មមញុំាជាមួយបាយស្រោចទឹកសុីអុីវតិចៗ។

ព្រុយត្រីសាល់ម៉ុនបំពង

 

 

សាច់មាន់ចំហុយទឹកស៊ីអ៊ីវបែបចិន

នៅទីនេះក៏មាន ស្ពាកាទីសាច់គោ មានពងមាន់ពីលេី ធ្វេីឲ្យមិនឆាប់ទ្រលាន់នឹងឈីសទេ! ម្ហូបប្រចាំហាងម៉ងនោះគឺ ឆ្អឹងជំនីជូរហិរ ដែលមានឆ្អឹងជំនីធំៗ ស្រោចដោយទឹកម្ទេសបៃតង ជូរផង ហឹរផង ធានាថាដកចិត្តមិនរួចឡេីយណ៎ា!

ស្ពាកាទីសាច់គោ

 

 ឆ្អឹងជំនីជូរហិរ

ឥឡូវមកណែនាំពីបង្អែមម្តង! មាននំផេនខេក រូបរាងតុក្កតាខ្យូតៗ ញុំាជាមួយទឹកជ្រលក់សូកូឡានិងទឹកដោះគោខាប់ និងផ្លែឈេីស្រស់ៗ។ ហេីយកាន់តែពិសេសនោះគឺ ទឹកកកឈូសបីពណ៌ ដែលមានស្ករសំលីពីលេី មេីលមកឡេីងខ្យូតមែនទែន! 

នំផេនខេក

នៅ 2D Cambodia អ្នកនឹងបានរំសាយអារម្មណ៍ជាមួយនឹងចំណីភ្នែកផង និងចំណីមាត់ផង! 


ទំនាក់ទំនង៖ 070 433 314

ម៉ោង៖ ថ្ងៃចន្ទ ទៅដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 10AM ដល់ម៉ោង 10PM 

ទីតាំង៖ #16 ផ្លូវ 322 បឹងកេងកង ទីក្រុងភ្នំពេញ

2d Cambodia

  • 2d Cambodia, Saint 322, Phnom Penh, Cambodia
  • 070 433 314

អត្ថបទគួរតែអានបន្ទាប់