ហាងនំពពារប្រៃ ម្ចាស់ដើម ម្តុំគិរីរម្យ៖ លក់ពពារដាច់ជាង ១០០០ នំក្នុងមួយថ្ងៃ

នំពពារប្រៃជាអាហារសម្រន់មួយមុខដែលមានអ្នកញ៉ាំជាច្រើន ទោះបីជាពពារមានលក់យូរហើយក្ដី តែអ្នកញ៉ាំនៅតែញ៉ាំមិនចេះណាយចិត្តព្រោះរសជាតិឆ្ងាញ់ខ្វះមិនបាន។ ចំណែកឯហាងនេះវិញលក់នំពពារ ២០ ឆ្នាំជាងមកហើយ ឲ្យតែនិយាយឈ្មោះពពារ ក្រុម FoodBuzz នឹកឃើញដល់ហាងនេះគ្រប់គ្នាតែម្ដង!

តាមពិតទៅនំពពារមានអ្នកស្គាល់ច្រើន តែសម្រាប់អ្នកមិនទាន់ស្គាល់ នំពពារស្រដៀងនំគួងដែរតែស្នូលជាបុិគក់ បន្លែ​ ពងទាចៀន សាច់ក្រក ហើយរុំដោយបន្ទះបាញ់ត្រាង។​ រីឯរូបមន្តពពារពីហាងនេះបានមកតាំងពីជំនាន់ឳពុករបស់ម្ចាស់ហាងបច្ចុប្បន្នឯណោះ ដូច្នេះហើយរូបមន្តនេះប្រៀបបានដូចជាបេះដូងនៃហាងនេះអញ្ចឹង!

នំពពារមួយមានតម្លៃចន្លោះពី ៣០០០-៥០០០រៀល តាមចំនួនស្នូលតិច ឬច្រើនតាមចំណង់ចំណូលចិត្ត។

ក្រោយៗនៃការលក់ជាច្រើនឆ្នាំ ហាងនេះក៏មានបន្ថែមមុខម្ហូបផ្សេងៗទៀត ដូចជានំគូឆាយ និងបង្អែមសម្រាប់ជាជម្រើសឲ្យអ្នកទៅញ៉ាំ។

  • សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ហ្វេសប៊ុកផេក៖ នំពពារប្រៃ ម្ចាស់ដើម
  • ទីតាំង៖ ផ្លូវ១៤៣ កែង ផ្លូវ២៧៨ ភ្នំពេញ
  • លេខទំនាក់ទំនង៖ ០៨៩ ៧២០​ ២០៥/ ០៨៩ ៩៦០ ០០១

នំពពារប្រៃ ម្ចាស់ដើម

អត្ថបទគួរតែអានបន្ទាប់