អាហារតាមរទេះទាំង 15 ក្នុងទីក្រុងភ្នំពេញដែលអ្នកគួរតែសាកក្នុងឆ្នាំ 2019

អាហារតាមរទេះ ជាអាហារដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយសារតែឆ្ងាញ់ ហើយតម្លៃសមរម្យនោះអី។ តែទៅរកញ៉ាំនៅណា បើអត់មានក្នុងផែនទីហ្គូហ្គលផងហ្នឹង។ អញ្ចឹងថ្ងៃនេះ មកស្គាល់អាហារតាមរទេះទាំង 14 ដែលអ្នកគួរតែសាកក្នុងឆ្នាំ 2019 នេះ។

#1 នំ Churro

នំ Churro ជានំដើមកំណើតពីប្រទេសអេស្ប៉ាញ និងម៉ិចស៊ីកូ ហើយក៏បានពាំនាំមកកម្ពុជាមិនយូរប៉ុន្មានដែរហើយ។ លឺថាឆ្ងាញ់ មិនណយទេនេះ។

Little Churros

Little Churros

ទីតាំង Little Churros៖ មហាវិថីព្រះសុរាម្រឹត ទល់មុខអាគារ Cambodia Korean Cultural Center | Googlemap 

#2 OhMyCheese!

មិនមែនជា street food លំៗទេនេះ តែវាជាដំឡូងបារាំងបំពងស្រោបឈីសយ៉ាងស្រោចស្រប់ពីលើ។ ចង់ញ៉ាំវា ទាល់តែទៅ Aeon MaxValue ហើយឃើញមានតូបតូចមួយជិតមាត់ទ្វារផ្សារហ្នឹងហើយ។

OhMyCheese

OhMyCheese

OhMyCheese

ទីតាំង៖ Aeon MaxValue សាខាទួលគោក (ផ្លូវ 315) | Googlemap 

 

#3 Burrito

Burrito ជាអាហារម៉ិចស៊ីកូដ៏មានប្រជាប្រិយភាពមួយដែលកម្រនឹងលឺណាស់នៅកម្ពុជា។ ចង់សាកអត់ តោះមកសាកនៅ Cam’s Burrito ដែលមានដល់ទៅ 2 សាខាក្នុងរាជធានីភ្នំពេញ។

Cam's Burrito

Cam's Burrito

ទីតាំង៖

  • ផ្លូវ 172 (ពីមុខសាន់ដេន) រាជធានីភ្នំពេញ | Googlemap 
  • ផ្លូវ 454 (ពីមុខ Core Explore Fitness) | Googlemap

ម៉ោងបើក៖ 11AM - 3PM, 5PM - 10PM

#4 Pizza

មិនមែន Pizza តាមរទេះមួយ 10000 រៀលទេណា តែជា Pizza ដុតក្នុងឡដែលត្រូវបានកែច្នៃពីម៉ូតូកង់បី។ ប្លែកណាស់មែនទេ? ហើយក៏មានប្រជាប្រិយភាពណាស់ដែរ អញ្ចឹងត្រូវតែសាក Pizza របស់ Katy Peri’s Peri Peri Chicken Pizza។ ឈ្មោះស្រដៀងៗ ព្រោះអ្នកបើកជាហ្វេនគាំទ្រ Katy Perry នោះអី។

Katy Peri’s Peri Peri Chicken Pizza

Katy Peri’s Peri Peri Chicken Pizza

Katy Peri’s Peri Peri Chicken Pizza

ទីតាំង៖ ផ្លូវ 51 (បាស្ទ័រ) ចន្លោះហ្គូដិនសូរិយាម៉លចាស់ និងម្ដុំបារ | Googlemap 

ម៉ោងបើក៖ 9AM - 5AM

#5 បាយសាច់ជ្រូកអាំងពេលរសៀល

បាយសាច់ជ្រូកអាំងតែងតែញ៉ាំនៅពេលព្រឹក តែលើកនេះញ៉ាំជាអាហារពេលល្ងាច។ ទាំងល្បីថាឆ្ងាញ់ និងមិនប៉ះពាល់សុខភាព អាចរកញ៉ាំបាននៅម្ដុំសួនវិមានឯករាជ្យ។ FoodBuzz ចង់ប្រាប់ថាល្បីច្រើនឆ្នាំហើយ អញ្ចឹងអ្នកដែលមិនធ្លាប់ញ៉ាំ ត្រូវតែញ៉ាំឲ្យបានឆ្នាំនេះ។

បាយសាច់ជ្រូក

ទីតាំង៖ វិថីព្រះអង្គយុគន្ធរ (19) (ក្រោយវត្តសារាវ័នតេជោ) | Googlemap 

#6 ទឹកផ្លែឈើ និងកាហ្វេ

បានចូលទៅដល់ផ្សារទួលទំពូង មិនអាចរំលងកន្លែងលក់ទឹកផ្លែឈើ និងកាហ្វេឈ្ងុយឆ្ងាញ់ប្រចាំផ្សារដែលមានឈ្មោះថា The Best Khmer Coffee នេះឡើយ ព្រោះថាមានទាំងអតិថិជនជាតិ និងអន្ដរជាតិគាំទ្រ។

The Best Khmer Coffee

The Best Khmer Coffee

ទីតាំង៖ ក្នុងផ្សារទួលទំពូង រាជធានីភ្នំពេញ | Googlemap 

#7 Yakitori Chicken

ថ្វីត្បិតតែមិនមែនជាការលក់តាមរទេះ តែការលក់អាហារជប៉ុនបែប street food មួយនេះ​អ្នកគួរតែសាក។ ជាពិសេសជាងគេនោះ​គឺសាច់មាន់ចង្កាក់អាំងនៅហាង​ 123 Street Japanese Chicken Cuisine អ្នកត្រូវតែសាក។

123 Street Japanese Chicken Cuisine

123 Street Japanese Chicken Cuisine

123 Street Japanese Chicken Cuisine

ទីតាំង៖ ផ្ទះលេខ​ 52D ផ្លូវ 123 សង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

ម៉ោងបើក៖ 11AM - 5:30PM, 6PM - 11PM

#8 នំពុម្ភអ៉ឺរ៉ុប Lewaffle Cambodia

ចង់ញ៉ាំ waffle ម្ដងៗទាល់តែចូលហាងកាហ្វេ ឬដើរផ្សារទំនើបអីបានបានញ៉ាំ ពិបាករកញ៉ាំទៀត។ តែលើកនេះ គ្រាន់តែឈប់ម៉ូតូ​ឈប់រថយន្ដរបស់អ្នកក៏អាចទិញញ៉ាំបានដោយងាយស្រួល។

LeWaffle Cambodia

LeWaffle Cambodia

LeWaffle Cambodia

ទីតាំង៖ ទល់មុខ Sunny Coco TK Avenue | Googlemap

ម៉ោងបើក៖ 4:30PM - 8:30PM

#9 សាច់ក្រកតៃវ៉ាន់

ប្រហែលជាស្គាល់ហើយ FoodBuzz ណែនាំពី G2 Sausage មិនប៉ុន្មានសប្ដារហ៍មុន។ សាច់ក្រកតៃវ៉ាន់បែប street food តាមរទេះនៅម្ដុំទួលទំពូងទាំងរសជាតិឆ្ងាញ់ ទាំងតម្លៃសមរម្យ។

G2 Sausage

G2 Sausage

G2 Sausage

ទីតាំង៖

  • ផ្លូវ​163 ខាង​លិច​ផ្សារ​ទួលទំពូង ខាងមុខ​ឱសថស្ថាន វិធុរា (1:30 pm – 7:30pm)| Googlemap 
  • កែង​ផ្លូវ 446 និង​ផ្លូវ 135 ខាង​មុខ​ហាង Dining LIN ខាង​កើត​ផ្សារ​ទួលទំពូង (10:30am – 7:30pm) | Googlemap

តម្លៃ៖

  • 1$/មួយចង្កាក់
  • 15$ មួយគីឡូ

#10 ឆាក្ដៅគ្រឿងក្នុង

នេះក៏ម្ដុំទួលទំពូងដែរ មានប្រភេទសាច់ជាច្រើនប្រភេទសម្រាប់ឲ្យអ្នកជ្រើសរើសដូចជា សាច់មាន់ គ្រឿងក្នុងមាន់ ឬជ្រូក និងខ្យង។ មិនតែប៉ុណ្ណោះ ឆាលាយសាច់ពីរប្រភេទចូលគ្នាតែមួយចានក៏បានដែរ។

ឆាក្ដៅ

ឆាក្ដៅ

ទីតាំង៖ ខាង​ជើង​ផ្សារ​ទួល​ទំពូង​ (ខាង​មុខ)​ ផ្លូវ​លេខ​ 163 សង្កាត់​ទួល​ទំពូង​ I ខណ្ឌ​ចំការ​មន​ រាជធានីភ្នំពេញ​ | Googlemap 

តម្លៃ៖ ចាប់ពី 5000 រៀលឡើងទៅ

#11 ខ្យង

ចាក់ខ្ចៅ ចាក់ខ្យង ជាអាហារពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជានៅពេលទំនេរពីការងារ ឬការសិក្សា ព្រោះចាក់ញ៉ាំបណ្ដើរ ជជែកគ្នាជាមួយមិត្តភក្ដិបណ្ដើរ។

ខ្យង

ទីតាំង៖ ផ្លូវ 135 (ទល់មុខ Indy House) សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ | Googlemap 

#12 ពងទាកូន

ពងទាកូនអ្នកណាក៏ចូលចិត្តញ៉ាំដែរ។ រសជាតិពងទាកូន ស៊ីគ្នាជាមួយជីស្រស់ និងអំបិលម្រេច រសជាតិមួយអ៊ែម។ ប្រសិនបើចូលចិត្តហឹរ កុំភ្លេចឲ្យសោះម្ទេសខ្ទឹមជ្រក់។

ពងទាកូន

ពងទាកូន

ទីតាំង៖ ផ្លូវ 402 កែងផ្លូវ 183 (ផ្លូវក្រោយសាលាវ៉ាន់ដា) ​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ​ | Googlemap 

តម្លៃ៖ 2000 រៀល/មួយគ្រាប់

#13 ចាប់លាង

បង្អែមជាអាហារលាងមាត់ពេលរាត្រី? អញ្ចឹងចាប់លាងអាចជាជម្រើសរបស់អ្នក ព្រោះមានបន្លែ ផ្លែឈើ និងចំណីអាហារល្អៗជាច្រើនក្នុងចានតែមួយ។

កុងចាប់លាង

កុងចាប់លាង

ទីតាំង៖

  • សាខាទី1: ផ្លូវ 111 កែងផ្លូវ 182 កាច់ជ្រុងផ្សារអូរឬស្សី ខាងត្បូងកែងខាងកើង ជិត Mekong Express Limousine | Googlemap 
  • សាខាទី 2: ផ្លូវ 109 កែងផ្លូវ 217 ទល់មុខ ធនាគារកាណាឌីយ៉ា សាខាហ្សាលដឺហ្គោល | Googlemap

តម្លៃ៖ 6000 រៀល/មួយចាន

ម៉ោងបើក៖ 6 ល្ងាច

#14 នំប៉័ងសាច់

ចង់ដឹងថា មាននំប៉័ងសាច់ណាឆ្ងាញ់ទេ? នំប៉័ងសាច់នៅស្ដាតនោះអី​ ទាំងឆ្ងាញ់ ទាំងតម្លៃសមរម្យ ធ្វើឲ្យមានមនុស្សម្នាទៅទិញញ៉ាំយ៉ាងច្រើនដល់ថ្នាក់តម្រង់ជួរ។

នំប៉័ងសាច់ស្ដាតអូឡាំពិក

នំប៉័ងសាច់ស្ដាតអូឡាំពិក

នំប៉័ងសាច់ស្ដាតអូឡាំពិក

ទីតាំង៖  ក្នុងបរិវេណស្ដាតអូឡាំពិក នៅជិតកន្លែងហាត់តៃខ្វាន់ដូ (ចូលតាមច្រកទល់មុខវត្ដមហាមន្រ្ដី) | Googlemap

#15 សុខមុំមីខគោបាក់ទូក

មានទាំងមីស៊ុប មីខគោ ហើយមានប្រជាប្រិយភាពខ្លាំងមែនទែនសម្រាប់សិស្សនុសិស្សរៀននៅបាក់ទូក និងជ័យថាវី។

សុខមុំខគោបាក់ទូក

សុខមុំមីខគោ

ទីតាំង៖ នៅលើកែងផ្លូវ 161 ក្រោយវិទ្យាល័យបាក់ទូក | Googlemap 

អត្ថបទគួរតែអានបន្ទាប់