Street Food កំពុងពេញនិយមទាំង 12 ដែលអ្នកអាចរកបាននៅលើ Muuve

ក្ដៅក៏ក្ដៅ ហើយរដូវភ្លៀងទៀត អ្នកណាហ៊ានចេញក្រៅ! មិនមែនរលាយអីទេ តែអាណិតស្បែក និងអត់ចង់ទទឹកផ្អូមខោអាវអីចឹង។ តែក៏អត់ដាច់ពោះដែរណា ព្រោះថាសេវាដឹកជញ្ជូនដល់ផ្ទះឥឡូវកាន់តែសម្បូរបែប និងគ្រប់ទិសទី ហើយបើឃ្លានអាហារតាមផ្លូវ អាចរកបាននៅលើកម្មវិធីទូរស័ព្ទ Muuve។ ចង់មែនទេ ថាជម្រើសអាហាររតាមផ្លូវល្បីៗមួយណាខ្លះ ដែលអ្នកអាចកុម្ម៉ង់បាននៅលើ Muuve?

 

Image: B2B Cambodia
 
#1 បបរសាមចូកនិងឌឹមសាំផ្សារថ្មី

បបរឆ្ងាញ់ ហើយឈ្ងុយគ្រឿងផ្សំតែម្តង! ដាក់ថែមស្លឹកខ្ទឹមបន្ដិច បន្ដិចខ្ទឹមសលីង និងខ្ញីបន្ដិចពីលើ ហើយដាក់ម្ទេសបន្ដិចទៀតមក ម៉ោះ ស្រក់ទឹកមាត់តែម្ដង។ ចង់ញ៉ាំ កុម្ម៉ង់ពី Muuve បានណា៎!

 

ក្រៅពីបបរសាមចូក ក៏មានឌីមស៊ាំ និងបង្អែមជាច្រើនប្រភេទដែលអាចជ្រើសរើសបានផងដែរ។ កុម្ម៉ង់ទីនេះ!

 
#2 សុខមុំ មីខគោ បាក់ទូក

សុខមុំ មីខគោ បាក់ទូក បានបើកដំណើរការជាលក្ខណៈគ្រួសារអស់រយៈពេលជាង 20 មកហើយ តែនៅតែបន្តទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទាំងចាស់ និងថ្មីរាល់ថ្ងៃ ជាពិសេសនោះគឺពេលព្រឹក និងពេលថ្ងៃត្រង់។ បើមនុស្សច្រើនចឹង ប្រាកដជាក្ដៅបន្ដិច ត្រូវចាំយូរបន្ដិចដែរហើយ។ អ៊ីចឹងម៉ោះ សុខចិត្តកុម្ម៉ង់តាម Muuve ហើយរង់ចាំនៅផ្ទះ ឬ កន្លែងធ្វើការ ត្រជាក់ជាងមែនអត់? កុម្ម៉ង់ទីនេះ!

 

 
#3 បាយស្រូបតាហេងអង្គអេង

បាយសាច់ជ្រូក គឺជាអាហារពេលព្រឹកទូទៅនៅកម្ពុជាយើង ហើយបាយស្រូបតាហេងអង្គអេងវិញគឺល្បី និងពេញនិយមតែម្តង។ គេនិយមហៅវាថាស្រូប ដោយបាយមួយចានៗមានជាបាយស មកជាមួយ សាច់ជ្រូក/សាច់មាន់ចៀន ស៊ុតចៀន/ខ/ក្រឡុក និងជ្រក់។ អត់ត្រូវជិះកាត់ ឬ ឆ្ងាយពីផ្ទះ ឬ អត់ចង់ចេញក្រៅ អាចធ្វើការកុម្ម៉ង់បានពី Muuve។ កុម្ម៉ង់ទីនេះ!

 

 
#4 តាម៉ាប់មឹកផ្សារថ្មី

ឃ្លានអាហារសមុទ្រមែនទេ? កុម្ម៉ង់ពី Muuve ឥឡូវនេះទៅប្រសិនបើអ្នកចង់ញុំាមឹកអាំង បង្កងឆា បង្គាអាំង ក្តាមស្ងោរ និងម្ហូបផ្សេងៗដែលអ្នកអាចរកមើលនៅក្នុង app ពីតូបអាហារក្នុងស្រុកដ៏ល្បីល្បាញនេះ។ កុម្ម៉ង់ទីនេះ!

 

 
#5 ខ្ចៅសាងស្នេហ៍

និយាយពីឃ្លានខ្ចៅ ដឹងនឹកដល់ខ្ចៅសាងស្នេហ៌! អ្នកណាមិនល្បី កន្លែងទៅចាក់ខ្ចៅ ក្លែមតែ (និយាយគ្នាលែងនឹងមិត្តភក្ដិហ្នឹងអ្ហា) ជាមួយមិត្តភក្ដិ។ តែថាត្រូវនៅផ្ទះ (ម៉ាក់ប៉ាអត់ទាន់ឲ្យចេញអ៊ីចឹង) កុម្ម៉ង់តាម Muuve មកចឹង! ចាក់ខ្ចៅ ញ៉ាំលៀសឆា ឬ ពងទាកូននៅផ្ទះជាមួយប្អូន ឬ បងក៏បានដែរ។ កុម្ម៉ង់ទីនេះ!

 

 
#6 នំបុ័ងជ្រូកខ្វៃសៀមរាប

គ្រាន់តែឃើញក៏ដឹងថាឆ្ងាញ់ដែរមែនអត់? បើដឹងថារបៀបធ្វើទៀតដឹងតែចុចកុម្ម៉ង់យកតែម្ដង! ព្រោះហាង នំប៉័ងជ្រូកខ្វៃសៀមរាប ធ្វើការខ្វៃជ្រូក ផាកឡូវ និងអាហារដទៃទៀតតាមរបៀបអ្នកសៀមរាប និងធ្វើដោយផ្ទាល់ពីហាងតែម្ដង។ អ៊ីចឹងម៉ោះ មកកុម្ម៉ង់ឥឡូវនេះ Muuve នឹងដឹកជញ្ជូនឲ្យដល់មាត់ទ្វាររបស់អ្នកតែម្តង។ កុម្ម៉ង់ទីនេះ!

 

 
#7 ម៉ាក់រចនាពងទាកូន

អ្នកណាមិនល្បីពងទាកូនឆ្ងាញ់ លក់ដាច់ជាងគេនៅក្រោយសាលាវ៉ាន់ដា ឥឡូវអត់បាច់ទៅដល់ហាងចាំរកកន្លែងអង្គុយអីទេ កុម្ម៉ង់តាម Muuve ដឹកមកដល់ផ្ទះញ៉ាំជាមួយម៉ាក់ប៉ាបងប្អូនតែម្ដងក៏បាន។ ក្រៅពីពងទាកូនឆ្ងាញ់ កន្លែងនេះក៏មានលក់បង្អែមបែបខ្មែរ ហើយតម្លៃវិញគឺត្រឹមតែ $0.55 តែប៉ុណ្ណោះ! កុម្ម៉ង់ទីនេះ!

 

 
#8 អានី នំគ្រក់​&បាញ់ឆែវ

នំគ្រក់ និងបាញ់ឆែវគឺត្រូវម៉ាច់តែម្តងសម្រាប់អាហារសម្រន់ពេលថ្ងៃ។ លោកអ្នកអាចធ្វើការកុម្ម៉ង់ ពី Muuve ឥឡូវបានហើយរង់ចាំតែប៉ុន្មាននាទីប្រាកដជាបានញុំាមិនខាន មិនថាលោកអ្នកនៅឆ្ងាយ ពីទួលគោក ឬ ពិបាកក្នុងការចេញក្រៅក៏ដោយ។ កុម្ម៉ង់ទីនេះ!

 

 
#9 អាកោយាយរ៉ា បាក់ទូក

អ្នករៀននៅបាក់ទូក ឬ ជ័យថាវីអីហ្នឹង ដឹងតែស្គាល់ច្បាស់ពីហាងអាកោយាយរ៉ា បាក់ទូកនេះមិនខាន។ ព្រោះឃើញ និងហិតក្លិនរាល់ថ្ងៃ តែឥឡូវទោះអត់រៀន ក៏នៅតែអាចញ៉ាំអាកោយាយរ៉ាបាន ដោយការកុម្ម៉ង់នៅលើ Muuve។ ទោះរៀនក៏អត់ទៅចាំដែរ ព្រោះមនុស្សចាំញ៉ាំច្រើនពេកហើយ ចាំឲ្យ Muuve ដឹកឲ្យវិញ! កុម្ម៉ង់ទីនេះ!

 

 
#10 សាច់ក្រកសាងស្នេហ៍

នំបុ័ងលាបប័រអាំងស្រួយៗញាត់ជាមួយសាច់គោអាំងដាក់ជ្រក់ពីលើហើយថែមម្ទេសឆាពីលើបន្តិច គ្រាន់តែអានក៏លេបទឹកមាត់ដែរនេះ។ ក្រុមការងារ FoodBuzz ប្រាប់គន្លឹះឆ្ងាញ់មួយបែបទៀត ពេលទិញនំប៉័ងសាច់គោអាំង កុំភ្លេចថែមសាច់ក្រក និងថ្លើម។ កុម្ម៉ង់ទីនេះ!

 

 
#11 ពៅចិន មីស៊ុបគោនិងបង្អែម

គ្មានអ្វីដែលកប់ជាងបានញ៉ាំបង្អែមត្រជាក់ៗមួយចាននៅពេលមេឃក្តៅយ៉ាងហ្នឹងទេ។ បើអ៊ីចឹងមកសាកកុម្ម៉ង់បង្អែមល្បីឆ្ងាញ់នៅ ពៅចិន មីស៊ុបគោនិងបង្អែម ពី Muuve បាន ហើយចង់ថាមានអ្វីខ្លះ កុំភ្លេចចូលឆែកក្នុង app ទាំងអស់គ្នា។ កុម្ម៉ង់ទីនេះ!

 

 
#12 ចេកអាំងពិសេស​ ទួលគោក

អត់នៅទួលគោកក៏អាចញ៉ាំបានដែរ ហើយអត់បាច់ចេញក្រៅទៅទិញទេ។ ចេកអាំងជាមួយដូងល្ងដែលល្បីឆ្ងាញ់ និងឈ្ងុយដោយសារដូង និងល្ងនេះ មានមនុស្សហូរហែចាំទិញមិនតិចទេ។ បើអត់ចង់ចាំ គ្រាន់តែទាញទូរស័ព្ទ កុម្ម៉ង់តាម Muuve ចាំត្រឹមប៉ុន្មាននាទី អ្នកនឹងបានញ៉ាំចេកអាំងដែលពេញនិយមខ្លាំងនៅទួលគោក។ កុម្ម៉ង់ទីនេះ!

 

អត្ថបទគួរតែអានបន្ទាប់