ម្ហូប 12 មុខសម្រាប់ទទួលទានជួបជុំគ្រួសារថ្ងៃបុណ្យសែនលោកខែ!!

បុណ្យសែនលោកខែគឺជាបុណ្យប្រពៃណីចិនមួយ  ហើយក៏គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅក្នុងប្រទេសអាស៊ីបូព៌ាជាច្រើន រួមទាំងប្រទេសចិន វៀតណាម តៃវ៉ាន់ ហើយក៏មានប្រជាជនខ្មែរកាត់ចិនភាគច្រើនប្រារព្ធផងដែរ។ 

វាជា​ពេល​វេលា​សម្រាប់​ក្រុម​គ្រួសារ​ជួបជុំ​គ្នា​អបអរ​រដូវ​​ស្លឹកឈើជ្រុះ។​ ពិធីបុណ្យនេះចាត់ទុកថាជាពិធីបុណ្យធំទី ២ របស់ប្រទេសចិនបន្ទាប់ពីបុណ្យចូលឆ្នាំ។ តួយ៉ាង ម្ហូបប្រពៃណីសម្រាប់ពិធីបុណ្យនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រារព្ធរៀបចំពិធីបុណ្យនេះ។ FoodBuzz ​សូមណែនាំ​មុខ​ម្ហូប​ប្រពៃណី​ចំនួន ១២ មុខដែល​ត្រូវ​បាន​គេ​រៀបចំ​ សម្រាប់ទទួលទានអបអរជួបជុំគ្រួសារនៅក្នុងពិធីបុណ្យសែនលោកខែ៖

1. នំព្រះខែ៖ ជានំដែលពេញនិយមសម្រាបទទួលទាន នាថ្ងៃបុណ្យលោកខែ ហើយនំនេះគឺតំណាងអោយព្រះច័ន្ទពេញវង្ស ដោយរសជាតិរបស់វាគឺជាការរួមបញ្ចូលគ្នានៃម្សៅ គ្រាប់ឈូក សណ្តែកក្រហម និងពងទាប្រៃ។

Madam Nom - ម៉ាដាមនំ

2. តាំងយ័ន ឬនំអ៊ី៖ ជាទូទៅនំនេះគឺផ្សំពីល្ងខ្មៅ សណ្តែកក្រហម ឬសណ្តែកដី។ នំនេះមានរាងមូល ហើយវាតំណាងអោយកម្លាំងនៃការរួបរួមគ្នា។​

Eating with Blim

3. ផ្លែក្រូចថ្លុង៖ ជាប្រភេទផ្លែឈើពិសេសមួយសម្រាប់អបអរថ្ងៃបុណ្យសែនលោកខែ ហើយគេតែងតែយកវាជាអំណោយសម្រាប់ជូនញាតិមិត្តបងប្អូន ក្នុងឱកាសសែនលោកខែនេះ។ ផ្លែនេះតំណាងអោយភាពសម្បូរសប្បាយ ភាពរុងរឿង និងសំណាងល្អ។

Delighted Cooking

4. ទាខ្វៃ៖ គឺជាមុខម្ហូបដ៏សែនពេញនិយមមួយដែលត្រូវបានយកទៅជាម្ហូបក្នុងឱកាសបុណ្យសែនលោកខែនេះ។ ស្បែកក្រៀម និងសាច់របស់វា គឺមានឱជារសឈ្ងុយឆ្ងាញ់ដែលសាកសមបំផុតសម្រាប់ការអបអរថ្ងៃបុណ្យដ៏ពិសសនេះ។

Hong Bao - Tribe Phnom Penh

5. ចាហួយផ្អែម Osmanthus៖ ជាចាហួយផ្សំចេញពីផ្កា Osmanthus ហើយ ផ្កានេះមានរាងដូចផ្កាមាសតូចៗ ដែលរសជាតិរបស់វាស្រាល និងធ្វើអោយយើងមានអារម្មណ៍ថាស្រស់ស្រាយនៅពេលដែលបានទទួលទានវា។​

Miss Tam Chiak

6. ទាបួនរដូវ៖ នេះគឺជាមុខម្ហូបពិសេសដែលទាទាំងមូលត្រូវបានផ្ទុកទៅដោយកំណប់ទ្រព្យបួនប្រភេទគឺ ផ្សិត ផ្លែកៅឡាក់ ទំពាំងចិន និងតៅហ៊។ វាជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងបរិបូរណ៍។

Alan Benson

7. ក្តាមសៀងហៃ៖ នៅតំបន់ខ្លះ រដូវក្តាមសៀងហៃ (ក្តាមរោម) ត្រូវគ្នានឹងពិធីបុណ្យសែនលោកខែនេះ ដូចនេះហើយមនុស្សក៏រីករាយនឹងអាហារឆ្ងាញ់ៗទាំងនេះក្នុងអំឡុងពេលថ្ងៃឈប់សម្រាករបស់ពួកគេ។​

Culture Trip

8. ត្រី៖ ត្រីគឺជាមុខម្ហូបទូទៅក្នុងពិធីបុណ្យប្រពៃណីចិនជាច្រើន រួមទាំងពិធីបុណ្យសែនលោកខែនេះផងដែរ។ ពាក្យចិនសម្រាប់ត្រីគឺ "អ៉ី" ស្តាប់ទៅដូចជាពាក្យសម្រាប់ប្រើតំណាងអោយរបស់ពិសេស របស់ដែលល្អលើសលុប ដូច្នេះការទទួលទានត្រីត្រូវបានផ្សារភ្ជាប់ជាមួយនឹងបំណងប្រាថ្នាសម្រាប់ភាពរុងរឿង និងភាពរីកចម្រើន។

Nga Ty Mey Catering

9. ខសាច់ជ្រូកបីជាន់៖ មុខម្ហូបនេះមានសាច់ជ្រូកខ្លាញ់ឆ្អិនក្នុងទឹក sauce ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ វាតំណាងឱ្យការជួបជុំគ្រួសារ និងភាពពេញលេញ។

Hong Bao - Tribe Phnom Penh

10. បន្លែបៃតង៖ បន្លែបៃតងដូចជា ស្ពៃតឿ ឬត្រកួន ជារឿយៗត្រូវបានរួមបញ្ចូលក្នុងអាហារដើម្បីតំណាងឱ្យភាពមានសុខភាពល្អបរិបូរណ៍។

Hong Bao - Tribe Phnom Penh

11. តៅហ៊ូ ៥ រសជាតិ៖ មុខម្ហូបនេះមានដុំតៅហ៊ូដុតក្នុងទឹក sauce ផលិតដោយម្សៅគ្រឿងទេសប្រាំមុខ និងទឹកស៊ីអ៉ីវ។ វាជាជម្រើសបួសសម្រាប់អ្នកដែលពិសាបួស ហើយចង់អបអរពិធីបុណ្យសែនលោកខែ។

A Virtual Vegan

12. នំអាយុវែង៖ គឺជាបង្អែមសំខាន់មួយទៀតសម្រាប់ពិធីបុណ្យសែនលោកខែ។ វាស្អិត និងផ្អែម ហើយជានិមិត្តរូបនៃការលូតលាស់ វឌ្ឍនភាព និងការឈានដល់សម្រេចបាននូវសមិទ្ធិផលថ្មីៗក្នុងឆ្នាំខាងមុខនេះ។

Dingoo Zat Food

មុខម្ហូបបែបប្រពៃណីទាំងនេះមានអត្ថន័យជ្រៀលជ្រៅ ដែលធ្វើឱ្យពិធីបុណ្យសែនលោកខែ ក្លាយទៅជាពេលវេលានៃពិធីបុណ្យដ៏សប្បាយរីករាយនៃការជួបជុំគ្រួសារ។ មុខម្ហូប និងទំនៀមទម្លាប់ពិតប្រាកដណាស់ថានឹងអាចប្រែប្រួលពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែទាំងនេះគឺជាអាហារសាមញ្ញបំផុតមួយចំនួនដែលទាក់ទងនឹងពិធីបុណ្យសែនលោកខែ។

 

 

អត្ថបទគួរតែអានបន្ទាប់