ត្រូវការភាពកក់ក្ដៅនាពេលរាត្រី? អាចទៅសាកកន្លែងលក់បបរទាំង ១០នេះបាន
ពេលអ្នកឃ្លាននៅយប់ត្រជាក់និងមានខ្យល់បក់ល្វើយៗបែបនេះ វាច្បាស់ណាស់ថាអ្នកចង់បានរបស់ណាក្តៅៗញ៉ាំដើម្បីឲ្យមានភាពកក់ក្តៅ។ ចឹងលើកនេះFoodBuzz សូមណែនាំកន្លែងមួយចំនួនដែលពេលបានញ៉ាំហើយធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅ។ ម្ហូបមួយមុខមួយដែលធ្វើឱ្យអ្នកគិតដល់ការមើលថែ ថ្នាក់ថ្នមពីមនុស្សជាទីស្រឡាញ់។ តើបងប្អូនគិតឃើញនៅថាអត្ថបទនេះចង់និយាយពីអីនោះ?
អត្ថបទនេះនឹងណែនាំអ្នកពីកន្លែងលក់បបរ 10 ដែលអ្នកអាចទទួលបានបបរឆ្ងាញ់ និងក្តៅៗនាពេលរាត្រី។
#1 ម៉ាន់ជូ
ម៉ាន់ជូ ជាហាងមួយដែលមានលក់ម្ហូបបែប សិង្ហបុរី-ម៉ាឡេស៊ី ចឹងបានម្ហូបរបស់ហាងនេះមានរសជាតិប្លែកជាងអ្វីដែលយើងធ្លាប់ញ៉ាំ។ នៅខាងគាត់នេះមានលក់តាំងពីបន្លែឆា ដល់ប្រហិតដែលធ្វើខ្លួនឯង។ ប៉ុន្តែមានម្ហូបមួយមុខដែលគេពេញនិយមជាងគេ ម្ហូបនោះនឹងជាឈុត «បបរសជាមួយនឹងខកង្កែប»។ គ្រាប់បបរកិនរៀងមដ្ឋជាងបបរទូទៅ ហើយឈុតវានិយមមកជាមួយខកង្កែប ដែលមានមាន២រសជាតិគឺ១ជារសជាតិខជាមួយម្ទេស និង១ទៀតខជាមួយខ្ញី។ មុខម្ហូបរបស់ ម៉ាន់ជូ គឺឆ្ងាញ់ ហើយប្លែកទៀត ជាពិសេសនៅពេលយប់នេះឯង។
ទីតាំង៖ ម៉ាន់ជូ
#2 Geylang Lor 9
Geylang Lor 9 មានដើមកំណើតនៅប្រទេសសិង្ហបុរី។ ទាំងម្ហូប និងទឹកជ្រលក់គឺសុទ្ធតែជារូបមន្តរបស់ប្រទេសសិង្ហបុរីទាំងអស់។ រសជាតិសម្បូរបែបគឺសាកសមសម្រាប់មនុស្សគ្រប់វ័យជាពិសេសសម្រាប់អ្នកចូលចិត្តរសជាតិរឿងហហ្នឹងឯង។បបរកន្លែងនោះដាក់សុទ្ថតែឆ្នាំងដី ហើយខកង្កែបក៏ដូចគ្នា យកមកក្ដៅៗតែម្ដង។រសជាតិវិញកប់ ទឹកខក្រាស់ ផ្អែម ហើយហឹរទៀត សាកសមបំផុតពេលដែលយើងញ៉ាំពេលយប់ ឬញ៉ាំបន្ទាប់ពីជប់លៀងអី ដាក់ទៅក៏អាចស្វាងបន្តិចដែរ។
ទីតាំង៖
- ទួលគោក៖ Geylang Lor 9 TK
- បឹងកេងកង៖ Geylang Lor 9 BKK
- Eden: Geylang Lor 9 EDEN
#3 បបរស ខ កង្កែប៩៩៩
បបរស ខ កង្កែប៩៩៩ ជាកន្លែងលក់អាហារមួយដែលមានទីតាំងនៅលើចិញ្ចើមផ្លូវ ហើយបើកន្លែងគាត់នេះបើកលក់តែពេលយប់ប៉ុណ្ណោះ។ គាត់មានមុខម្ហូបឆ្ងាញ់ៗច្រើនដូចជាបាយ មី តែអ្វីដែលលក់ដាច់ជាងនោះគឺបបរខកង្កែប។ លើសពីនេះទៀតគឺម្ហូបនៅកន្លែងនោះមានតម្លៃសមរម្យណាស់។
ទីតាំង៖ បបរស ខ កង្កែប៩៩៩
#4 ហេង ហេង
ហេង ហេង មានលក់មុខម្ហូបបែបចិនជាច្រើនមុខ ព្រោះម្ចាស់ហាងជាជនជាតិចិន។ កាលពីមុន ហេងហេងត្រូវបានគេស្គាល់ច្រើនដោយសារបបរសនិងសាច់ជ្រូកផាក់ឡូវរបស់គាត់ ដែលទាក់ទាញមនុស្សគ្រប់វ័យទាំងអស់។ អាហាររបស់គាត់មានរសជាតិស្រទន់ និងស្រាល ប្រៃ ផ្អែមឡមៗ ហើយបើអ្នកដែលចូលចិត្តចេញទៅក្រៅ និងញ៉ាំនៅពេលយប់អី គឺត្រូវម៉ាច់តែម្ដង។
ទីតាំង៖ ហេង ហេង
#5 សុធាបបរសស្លឹកតយ
រាល់យប់ពេលដែលផ្សារបិទ គឺដល់ពេលតូបលក់អាហារពេលយប់នៅទួលទំពូងចេញមុខម្ដង។ ខុសពីបបរនៅកន្លែងផ្សេង បបរកន្លែងគាតើនេះក៏ជាបបរសដែរប៉ុន្តែមិនមែនសសុទ្ធទេ តែបបរស្លឹកតយ។ ដោយសារតែកន្លែងនោះមានលក់បបរត្រីខដែល ត្រីខនៅទីនោះផ្អែម ផាក់ឡូវ ខ្ទឹមជ្រក់ ម្ទេសជ្រក់ បាក់យ៉ុង អីហ្នឹង និងរសជាតិពេលញ៉ាំទៅមានអារម្មណ៍ដូចកាលដែលយើងនៅពីក្មេងចឹង។ កន្លែងនោះបើកលក់តែនៅពេលយប់ទេ ចូលចិត្តញ៉ាំបបរពេលយប់ ហើយរសជាតិប្លែក ហើយធូរថ្លៃទៀតទៅៗត្រូវហើយ។
ទីតាំង៖ សុធាបបរសស្លឹកតយ
#6 បបរស លឹមទ្រី
លឹមទ្រី បបរស គឺជាភោជនីយដ្ឋានមួយក្នុងចំនោមភោជនីយដ្ឋានជំនាន់ចាស់ ពួកគេមានអាហារប្រកបដោយផាសុកភាព មនុស្សភាគច្រើនដែលបានទៅទីនោះតែងតែត្រលប់ទៅទីនោះវិញ។ ដោយសារតែអាហារប្រពៃណីរបស់ពួកគេឆ្ងាញ់ ហើយរសជាតិនៅជាំប់មាតើរហូត។ ជាពិសេសបបរសធម្មតាហ្នឹងឯង ដែលនិយមមកជាមួយសាច់ជ្រូក និងសាច់ផាក់ឡូវ ឬបន្លែផ្សេងៗជាដើម។
ទីតាំង៖ លឹមទ្រី បបរស
#7 បបស ណារី ក្រោយផ្សារសូរិយា (24h)
កន្លែងនេះជាហាងលក់នៅផ្ទះធម្មតាទេ ប៉ុន្តែគាត់បើកលក់ដល់ទៅ២៤ម៉ោងឯណោះ។ កន្លែងនេះមានលក់មុខម្ហូបែបបខ្មែរជាច្រើនមុខដូចជា ពងទឹកប្រៃ ខសាច់ជ្រូក និងសណ្ដែកសៀង និងបន្ថែមពីលើម្ហូបពិសេសតែមួយគត់ ដែលជាបបរសនេះឯង។ កន្លែង គឺត្រូវណាស់សម្រាប់អ្នកដែលចូលចិត្តដើរលេងពេលយប់ និងសង់ទីម៉ង់ជាមួយនឹងបបរក្តៅៗ។
ទីតាំង៖ បបស ណារី ក្រោយផ្សារសូរិយា
#8 បបរស ហួរ ហាក់
ជាភោជនីយដ្ឋានមួយដែលមានម្ហូបបែបចិន ពួកគេមានមុខម្ហូបច្រើន ចាប់តាំងពីស៊ុបមាន់ខ្មៅរហូតដល់ពោះវៀនពោះតាំង។ ប៉ុន្តែអ្វីដែលគេនិយម ឬស្គាល់ជាងគេនៅកន្លែងនោះគឺ បបរស ជាមួយនឹងមុខម្ហូបពិសេសៗជាច្រើន សម្រាប់ជាមួយបបរ រើសម្ហូបមួយណាក៏ញ៉ាំទៅត្រូវមាត់ដែរ។ អ្នកដែលចូលចិត្តអាហារទន់ៗពេលយប់អី កន្លែងនេះមិនខុសទេ។
ទីតាំង៖ បបរស ហួរ ហាក់
#9 ពៅ វិមានឯករាជ្យ បបរមាន់ និងដូងក្រឡុក
ចុងក្រោយនេះនៅតែនិយាយពីបបរ ប៉ុន្តែលើកនេះវាខុសប្លែកពីគេ។ លែងបបរសហើយ គឺបបរគ្រឿងវិញម្ដង កុំឲ្យថាអត់មានសោះ។ ពេញនិយមបំផុតជាមួយសាច់មាន់ ប៉ុន្តែបបរនេះក៏មានសាច់ ត្រី សាច់ជ្រូកអីដែរ។ មិនត្រឹមតែបបរទេដែលពេញនិយមនោះ គឺគេមានដូងក្រឡុកដែលមនុស្សម្នាក់ៗតែងតែចូលចិត្ត។ ទាំងអាហារ និងភេសជ្ជៈមានរសជាតិឈ្ងុយឆ្ងាញ់ ស្រស់ៗ ថ្មីៗទៀត។ ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ និងអាចញ៉ាំបានគ្រប់ពេលដែលអ្នកប្រាថ្នា មានជាតិបំផុតពេលឃ្លានពេលយប់នេះឯង។
ទីតាំង៖ ពៅ វិមានឯករាជ្យ បបរមាន់ និងដូងក្រឡុក
#10 ស៊ីណនបបរមាន់ស្រែ
កន្លែងបបរគ្រឿងនេះពិសេសត្រង់ថាបបរគាត់នេះដាក់ដាំជាមួយទឹកមាន់ស្រែស្ងោសុទ្ធៗតែម្ដង។ រសជាតិគឺសមល្មម មិនបាច់ដាក់គ្រឿងថែមក៏ឆ្ងាញ់ដែរ ញ៉ាំទៅជាប់ចិត្ត ហើយ មិនទ្លាន់ទៀត។ មិនតែប៉ុណ្ណោះទេ កន្លែងគាត់នេះមានលក់ដល់យប់អាទ្រាតទៀត នឹកឃើញចង់ញ៉ាំបបរគ្រឿងកណ្ដាលយប់ដល់ចឹងបានត្រូវ។
ឥឡូវស្គាល់កន្លែងខ្លះហើយ សម្រាប់បងប្អូនណាចង់អង្គុយញ៉ាំបបរកណ្ដាលយប់អី មានគ្រប់ប្រភេទ។កន្លែងដែកអាចទទួលបានបបរឆ្ងាញ់ និងក្តៅនៅពេលយប់។ មានតាំងពីបបរដាក់ក្នុងផើងដីឥដ្ឋជាមួយបន្លែ និងសាច់ប្រភេទផ្សេងៗគ្នា បបរគ្រឿង រួមជាមួយនឹងសោភ័ណភាពខុសៗគ្នា។ ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តចេញក្រៅញ៉ាំអាហារពេលយប់អីហ្នឹង។