10 កន្លែងញ៉ាំជួបជុំគ្រួសារជាមួយនឹងប្រូម៉ូសិនពិសេសសម្រាប់ទិវាបុណ្យឪពុក

រីករាយទិវាបុណ្យឪពុក! ថ្ងៃពិសេសសម្រាប់នាំលោកឪពុកទៅពិសាអាហារដ៏ឆ្ងាញ់ និងកក់ក្ដៅមួយពេលនៅភោជនីយដ្ឋានដ៏ល្អប្រណីត ឬភោជនីយដ្ឋានដែលលោកឪពុកចូលចិត្ត បានមកដល់ហើយ។ ពួកយើងក៏បានបញ្ចូលកន្លែងមួយចំនួនក្នុងក្រុងភ្នំពេញដែលអ្នកគួរតែឆែកមើល។

#1 Dim Sum Emperors

នៅទីនេះ បម្រើជាអាហារចិនកាតាំង ដែលអ្នកប្រហែលជាស្គាល់ឌីមស៊ាំ និងទាខ្វៃល្បីអាចញ៉ាំជាមួយបាយ ឬ មីបានក្នុងរាជធានីភ្នំពេញមិនខាន។ អ្ហេ គ្រាន់និយាយពីអាហារដែលញ៉ាំជុំគ្រួសារមិនអ៊ីចឹង កុំបារម្ភស៊ុបក៏មានដែរ ដែលអ្នក និងគ្រួសារអាចពិសាបានយ៉ាងឆ្ងាញ់។

Dim Sum Emperors

Dim Sum Emperors

Dim Sum Emperors

ម៉ោងបើក៖ 7AM – 9PM

ទីតាំង៖​គ្រប់សាខាទាំងអស់របស់ Dim Sum Emperors

#2 យ៉ាគិនិគឹ ហ្គាដែន សិគិ

ស៊ុបឆ្នាំងសឹងតែរាល់ឆ្នាំហើយ ឆ្នាំប្ដូររសជាតិម្ដងមើល! យ៉ាគិនិគឹ ហ្គាដែន សិគិ ជាកន្លែងញ៉ាំសាច់អាំងបែបជប៉ុនដែលសាកសមបំផុតសម្រាប់ការជួបជុំគ្រួសារ។

យ៉ាគិនិគឹ ហ្គាដែន សិគិ

យ៉ាគិនិគឹ ហ្គាដែន សិគិ

យ៉ាគិនិគឹ ហ្គាដែន សិគិ

យ៉ាគិនិគឹ ហ្គាដែន សិគិ

ម៉ោងបើក៖ 7AM – 11PM

ទីតាំង៖ #24 ផ្លូវ 294 សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#3 Manzhu Xiang Monivong

Manzhu Xiang Monivong ជាភោជនីយដ្ឋានបម្រើនូវអាហារសឹង្ហបុរីកាត់ម៉ាឡេស៊ី ដែលមានឈ្មោះបោះសម្លេងខាងម្ហូបសាច់កង្កែប។ ដូច្នេះ បើលោកប៉ាចង់ពិសាបបរសខកង្កែប ឬកង្កែបបំពងនានា ទីនេះណែនាំជាពិសេសតែម្ដង។

Manzhu Xiang Monivong

Manzhu Xiang Monivong

Manzhu Xiang Monivong

ម៉ោងបើក៖ 7AM – 11PM

ទីតាំង៖ #24 ផ្លូវ 294 សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#4 ក្រវាញ

សម្រាប់អ្នកស្នេហាអាហារខ្មែរ ភោជនីយដ្ឋានក្រវាញច្បាស់ជាត្រូវចិត្តអ្នក ព្រោះអ្នកនឹងមិនចាប់បារម្ភថាអាហារត្រូវបានធ្វើពីបន្លែ ឬគ្រឿងផ្សំមានជាតិគីមី ដោយសារគ្រឿងផ្សំនីមួយៗយកពីចំការរបស់ហាងផ្ទាល់ ដែលត្រូវបានដាំដុះដោយមិនប្រើជាតិគីមី។

Kravanh

Kravanh

Kravanh

ម៉ោងបើក៖ 10AM – 9PM

ទីតាំង៖ ផ្លូវ 450 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#5 Khéma (Pasteur)

ចុះបើនាំលោកប៉ារបស់អ្នកទៅអាហារដ៏ប្រណីតមួយពេលម៉េចដែរ? Khéma ធ្វើការណែនាំ Steak Café de Paris ដើម្បីធ្វើឲ្យលោកឪពុកទាំងអស់ពេញចិត្ត។ សាច់គោត្រវបានហាន់ស្ដើង សាច់ហាប់ណែនដែលត្រូវបានចម្អិនជាមួយទឹកប៊័រប្រចាំហាង និងក្រោមកម្ដៅភ្លើងទានដែលត្រូវបានរៀបក្រោមចាន។\

Khéma (Pasteur)

ម៉ោងបើក៖ 6AM – 10PM

កក់៖ 015 823 888

ទីតាំង៖ ផ្លូវ 228 កែងនឹងផ្លូវ 51 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap

ទោះបីជាលោកឪពុកចូលចិត្តជាស៊ុបក្ដៅៗ និងស្ទេកជួបជុំគ្រួសារ កន្លែងទាំងអស់នេះមានការផ្ដល់ជូនប្រូម៉ូសិនពិសេសសម្រាប់ទិវានេះផងដែរ ដែលធានាថាអ្នក និងក្រុមគ្រួសារមានការរីករាយទទួលទានអាហារមួយពេលនេះ។

#6 Little Sheep

គ្រាន់តែធ្វើការកក់តុសម្រាប់មនុស្សចាប់បី 8 នាក់ឡើងទៅមុនថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2019 អ្នកនឹងទទួលបាននំខេកហ្វ្រីមួយនៅថ្ងៃទី 16 ដែលជាថ្ងៃអ្នកមកពិសាអាហារ និងប្រារព្ធទិវាបុណ្យឪពុកនេះ។

Little Sheep

ចំណាំ៖

  • ចាប់ពី 8 នាក់ឡើងទៅ
  • កក់មុនថ្ងៃទី 16 ខែមិថុនា ឆ្នាំ​ 2019
  • លក្ខខណ្ឌផ្សេងៗនឹងគិតបញ្ចូល

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Little Sheep

#7 On-Yasai Shabu Shabu

ទទួលបានការបញ្ចុះតម្លៃពី On-Yasai Shabu Shabu ពេលដែលអ្នកមកទទួលទាននៅថ្ងៃទី 15 ដល់ 16 ខែមិថុនា ឆ្នាំ 2019។ លក្ខខណ្ឌ៖

  • បញ្ចុះ 5% សម្រាប់មនុស្សចាប់ពី 10-14 នាក់
  • បញ្ចុះ 10% សម្រាប់មនុស្សចាប់ពី 15-20 នាក់
  • បញ្ចុះ 15% សម្រាប់មនុស្សចាប់ពី 20 ឡើងទៅ

On-Yasai Shabu Shabu

ទំនាក់ទំនងកក់៖ 076 2222 955

ទីតាំង៖ #39-40, ផ្លូវ 315, សង្កាត់បឹងកក់ 1, ខណ្ឌទួលគោក, រាជធានីភ្នំពេញ | Googlemap 

#8 Hard Rock Cafe

អបអរថ្ងៃបុណ្យឪពុកនៅឯ Hard Rock Cafe ក៏បាន ជាមួយនឹងការផ្ដល់ជូន appetizer ហ្រ្វីមួយចានភ្លាមៗ។

Hard Rock Cafe

ទីតាំង៖ ជាន់ទី ២ នៃអគារ Exchange Square | Googlemap 

#9 Wings and Beers

គ្រាន់តែចំណាយត្រឹម $10 ក្នុងម្នាក់ អ្នកនឹងរីករាយជាមួយការញ៉ាំស្ទេក និងសាឡាដមួយសេរីនៅឯ Wings and Beers។ ការផ្ដល់ជូននេះមានសុពលភាពចាប់ពីម៉ោង 7 រសៀលដល់ 10 អាធ្រាត្រ នៅថ្ងៃទី 16 ខែមិថុនា 2019 តែប៉ុណ្ណោះ។

Wings and Beers

ទំនាក់ទំនងកក់៖ Facebook 

ទីតាំង៖ #5BC ផ្លូវ 440 កែងនឹងផ្លូវ 135 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap

#10 TOUS les JOURS

ប្រសិនបើចង់បាននំខេកសម្រាប់អបអរទិវាបុណ្យឪពុកជាមួយនឹងក្រុមគ្រួសារ អាចធ្វើការកក់នំបានចាប់ពីថ្ងៃទី 15 ដល់ 17 ខែមិថុនា ឆ្នាំ 2019 អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 15%។

ចំណាំ៖

  • បញ្ចុះទៅលើនំខេក Father’s Day តែប៉ុណ្ណោះ
  • មិនមាននៅ TOUS les JOURS សាខាប្រេងឥន្ទន្ធ និងផ្សារទំនើប Lucky ឡើយ

TOUS les JOURS

អត្ថបទគួរតែអានបន្ទាប់