10 យ៉ាងទាក់ទាញបំផុតនៅ វឌ្ឍនៈ កាពីតាល ដែលអ្នកអាចកម្សាន្តសប្បាយក្នុងថ្ងៃឈប់សម្រាកនេះ

ជឿជាក់ថាទាំងអស់គ្នាពិតជាទន្ទឹងរង់ចាំថ្ងៃឈប់សម្រាកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដើ​ម្បីជួបជុំគ្រួសារ មិត្តភក្តិ ឬ ធ្វើដំណើរកម្សាន្តទៅកន្លែងនានា។ ពួកយើងសូមណែនាំទីតាំងមួយកន្លែងមានទីតាំងនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តងដែលអ្នករាល់គ្នាស្គាល់ថាជា​ចក្រវាឡប្លែកគេនោះគឺ មជ្ឈម​ណ្ឌលពាណិជ្ជកម្ម​ វឌ្ឍនៈ កាពីតាល។ អគារពាណិជ្ចកម្ម​ដ៏ទំនើបនេះនឹងនាំអ្នកទទួលយកនូវបទពិសោធន៍ថ្មីអស្ចារ្យអំឡុងពេលវេលាឈប់សម្រាករបស់អ្នក។ 

10 យ៉ាងទាក់ទាញបំផុតដែលអ្នកគួរតែមកស្គាល់អំពីមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល៖

#1 ជម្រើសនៃការទទួលទានអាហារដ៏សម្បូរបែប

នៅ​ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម​ វឌ្ឍនៈ កាពីតាល លោក​អ្នកអាចស្វែងរកជម្រើសនៃការទទួលទានអាហារជាច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្តដូចជា សម្រាប់អ្នកចូលចិត្តទទួលទានអាហារបែបចិនអ្នកមិនគួររំលងភោជនីយដ្ឋាន Zhan Liang ស្ថិត​នៅជាន់B1 ឡើយ។ ​សម្រាប់អ្នកដែលនិយមទទួលទានអាហារជប៉ុន ភោជនីយដ្ឋាន ​IZA ដែលមានទីតាំង​នៅ​ជាន់​ទី​ 37 ជាជម្រើសដ៏ល្អបំផុត។ ចំណែកឯភោជនីយដ្ឋាន Brasserie Louis ដែល​ស្ថិត​នៅ​ជាន់​ទី ​35 មានបម្រើជូនម្ហូបជាច្រើនប្រភេទទាំងម្ហូបបែបខ្មែរ និង​​អឺរ៉ុប ហើយជាទីកន្លែងដ៏រ៉ូមែនទិកមួយដែល​លោក​អ្នក​អាច​​បណ្តែត​អារម្មណ៍​ជាមួយ​សម្រស់ទី​ក្រុង​​​ដ៏​ស្រស់​ត្រកាល។​

#2 Sora Skybar បណ្តែតអារម្មណ៍នាពេលថ្ងៃលិច 

ប្រសិនបើលោកអ្នកមកដល់ចក្រវាឡប្លែកគេនេះហើយ អ្នកមិនគួររំលង Sora Skybar នោះទេ។ ស្កាយបារដ៏ប្រណីតនេះមានទីតាំងនៅជាន់ទី 37 លោកអ្នកអាចទស្សនាទិដ្ឋភាពថ្ងៃលិច និងទិដ្ឋភាពទីក្រុងភ្នំពេញទាំងមូលធ្វើឲ្យលោកអ្នកបំភ្លេចអស់នូវទុក្ខកង្វល់។ មិនត្រឹមតែប៉ុណ្ណោះ Sora ក៏មានបន្ទប់ស្រាវីស្គីដែលលោកអ្នកអាចអង្គុយបណ្តែតអារម្មណ៍ ញ៉ាំស្រាវីស្គីម៉ាកល្បីៗ នៅក្នុងបរិយាកាសដ៏ល្អបំផុត។ SORA ចាប់ផ្ដើមបើកពីម៉ោង 5 ល្ងាចដល់ពាក់កណ្ដាល​អធ្រាត្រ។

#3 ហាងកាហ្វេល្បីឈ្មោះរបស់ប្រទេសជប៉ុនតែ 1 គត់នៅកម្ពុជា

% ΔRΔBICΔ ហាងកាហ្វេដែលមានរចនាបថបែប Minimalism មានប្រភពមកពីប្រទេសជប៉ុនបានវាយលុកទីផ្សារធំៗជាច្រើនទូទាំងពិភពលោក ជាពិសេសទីផ្សារអាស៊ី។​ ហាងកាហ្វេនេះត្រូវបានគេស្គាល់ថាជាហាងកាហ្វេ Instagram ដែលផ្តល់បទពិសោធន៍នៃការទទួលទានកាហ្វេតាមបែបសម័យទំនើប។​ ហាងកាហ្វេ % ΔRΔBICΔ ក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល បានក្លាយទៅជាទីកន្លែងទាក់ទាញថ្មីមួយសម្រាប់អ្នកនិយមពិសាកាហ្វេដែលផ្តល់ជូនរសជាតិពីគ្រាប់កាហ្វេថ្មីៗជារៀងរាល់ថ្ងៃរួមជាមួយការផ្ដល់ជូនកន្លែងអង្គុយដ៏ផាសុកភាពផងដែរ។

#4 ហាងតែប្រណីត TWG Tea

ពេលវេលាសម្រាកដ៏យូរបំផុតនេះ​ អ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រលាញ់នៅហាងតែ TWG Tea ដ៏ប្រណីតដែលមានសាខាជាច្រើនជុំវិញពិភពលោក និងត្រូវបានគេស្គាល់ថាជាម៉ាកតែដែលមានគុណភាពល្អបំផុត។ ក្រៅពីជម្រើសរសជាតិតែជាង 800 ប្រភេទ អ្នកក៏អាចទទួលទានអាហារក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់បែបរ៉ូមែនទិក ជាមួយនឹងទេសភាពស្រស់ត្រកាលពីជាន់ទី 1 នៃផ្សារទំនើបវឌ្ឍនៈ កាពីតាល បានផងដែរ។

#5 ទិសដៅ Fashion និង Lifestyle លំដាប់ពិភពលោក

ផ្សារទំនើប វឌ្ឍនៈ កាពីតាល ត្រូវបានគេស្គាល់ថាជាទិសដៅសម្រាប់ម៉ាក់សញ្ញាល្បីៗលំដាប់ពិភពលោកប្រចាំនៅកម្ពុជា ដែលនាំយកបទពិសោធន៍ទិញទំនិញតាមបែបទំនើបជាមួយម៉ាកផលិតផលលំដាប់អន្តរជាតិ​​។

អ្នកមិនចាំទៅដល់បរទេសនោះទេ អ្នកក៏អាចស្វែងរកសម្លៀកបំពាក់ ស្បែកជើង កាបូប នាឡិកា គ្រឿងអលង្ការ នាឡិកា ដែលសុទ្ធសឹងជាប្រ៊េនអន្តរជាតិដែលពេញនិយមមានដូចជា Jimmy Choo, Hugo Boss, Brioni, Bottega Veneta, Canali, Salvatore Ferragamo, Santoni, Stefano Ricci, Bally, Cartier, Chopard, Hublot, Franck Muller, Piaget, Jaeger Lecoultre, IWC, Roger Dubuis, Blancpain, Breguet And Baume & Mercier, Bang & Olufsen, Frette,  Poltrona Frau និង Christofle  ជាដើម។ 

#6 ការថែរក្សាសម្រស់

ក្រៅពី Fashion និង Lifestyle ការថែរក្សាសម្រស់ក៏ជាផ្នែកទាក់ទាញយ៉ាងធំមួយមិនថាសម្រាប់បុរស ឬ នារីនោះទេ ដូច្នេះនៅក្នុងផ្សារទំនើបវឌ្ឍនៈ កាពីតាល អ្នកក៏អាចស្វែងរកផលិតផល និងសេវាកម្មថែរក្សាសម្រស់របស់អ្នកបានពី​ Clarins Skin Spa ដែលជាផលិតផលថែរក្សាស្បែកលំដាប់លេខ 1 ប្រចាំតំបន់អ៊ឺរ៉ុប និងផលិតផលថែរក្សាសម្រស់ផ្សេងៗនៅ​ L’Occitane en Provence  ផងដែរ។

#7 ស្ថាបត្យកម្ម និងរចនាបទប្រណីតប្លែកគេរបស់អគារ

វឌ្ឍនៈ កាពីតាល ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ស្កឹមស្កៃបំផុតនៅប្រទេសកម្ពុជា កម្ពស់ 188 ម៉ែត្រ និងជាអគារដំបូងបង្អស់សម្រាប់ពាណិជ្ជកម្មប្រើប្រាស់ចម្រុះនៅក្នុងប្រទេស រួមមាន៖ ផ្សារទំនើប សណ្ឋាគារ និងការិយាល័យ ថែមទាំងមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញទៀតផង។

អគារដែលមានរាងដូចនាគរាជនេះ គឺជាអគារដំបូងបំផុតនៅប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រមាស(LEED)ឈានមុខលើផ្នែកថាមពល និងបរិស្ថាន និងបំពេញគ្រប់លក្ខខណ្ឌបទដ្ឋានបរិស្ថានល្អឥតខ្ចោះ និងមានឧត្តមានុភាពកម្រិតពិភពលោកពីសហរដ្ឋអាមេរិក។ វឌ្ឍនៈ កាពីតាលនេះបានឈ្នះពានរង្វាន់អគារពាណិជ្ជកម្មដែលល្អដាច់គេប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ 2012 និងបានឈ្នះពានរង្វាន់សណ្ឋាគារដែលមានការរចនាខាងក្នុងល្អដាច់គេក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2017។

#8 សណ្ឋាគារលំដាប់ផ្កាយ 5 ប្រណីតបំផុតប្រចាំប្រទេសកម្ពុជា Rosewood ភ្នំពេញ

ប្រសិនបើលោកអ្នកមិនអាចធ្វើដំណើរកម្សាន្តតាមបណ្ដាខេត្តឆ្ងាយៗបាន លោកអ្នកអាចសាកល្បងប្តូរបរិយាកាសថ្មីប្លែក ដោយការសម្រាកលម្ហែកាយនៅក្នុងទីក្រុងភ្នំពេញផ្ទាល់ និងទទួលយកបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះក្នុងសណ្ឋាគារលំដាប់ផ្កាយ 5 បែប ​Ultra-Luxury Rosewood ភ្នំពេញ និងទស្សនាទេសភាពនៃទីក្រុងភ្នំពេញ ទន្លេមេគង្គ​ និងទិដ្ឋភាពជាទីគយគន់ជាច្រើនទៀត​ពីលើអគារដ៏ខ្ពស់នេះ។ 

#9 ការទស្សនា Art Gallery ដោយសេរី

ក្រៅពីបានដើរតួនាទីយ៉ាងសំខាន់ជាមជ្ឈមណ្ឌលពាណិជ្ចកម្មដ៏លេចធ្លោនៅក្នុងទីក្រុងភ្នំពេញ អគារពាណិជ្ជកម្មវឌ្ឍនៈ កាពីតាល ក៏មាន Art Gallery នៅជាន់ទី 35 ស្ថិតក្នុងសណ្ឋាគារ Rosewood ភ្នំពេញ ដែលបើកជាសារធារណៈសម្រាប់សាធារណៈជនទស្សនាអំពីសិល្បៈចម្រុះរបស់កម្ពុជាផងដែរ។ ជារៀងរាល់ 3 ខែម្ដង Art Gallery តែងតែមានការបង្ហាញជូនស្នាដៃថ្មីៗរបស់សិល្បករដើម្បីជាការលើកកម្ពស់សិល្បៈកម្ពុជា។

#10 ទីតាំងថតរូបឥតខ្ចោះបំផុតក្នុងទីក្រុងភ្នំពេញ

សម្រាប់អ្នកចូលចិត្តលេងបណ្ដាញសង្គមដូចជា Facebook និង Instagram ប្រាកដណាស់ថាទីតាំងសម្រាប់ថតរូបបានដើរតួនាទីយ៉ាងសំខាន់ដើម្បីឲ្យរូបថតមានភាពទាក់ទាញ ដូច្នេះផ្សារទំនើប វឌ្ឍនៈ កាពីតាល គឺជាទីតាំងថតរូបមួយដែលលេចធ្លោបំផុតមិនចាញ់នៅបរទេសនោះទេ។

ដូច្នេះថ្ងៃសម្រាកខាងមុខនេះ កុំភ្លេចមកទទួលយកបទពិសោធន៍ថ្មីនៅអគារពាណិជ្ចកម្ម វឌ្ឍនៈ​​ កាពីតាល​ ទាំងអស់គ្នា ដែលមានទីតាំងនៅបណ្តោយផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ៕

អត្ថបទគួរតែអានបន្ទាប់