Empty Image

Who's Tea

  • $
  • ហាងភេសជ្ជៈ

ជីវប្រវត្តិ

ឈ្មោះរបស់ "WHO'S TEA" បានចេញមកពីការបកប្រែពីភាសាចិននៃពាក្យ “鬍子茶” ​មានន័យថា​"តែពុកមាត់"។ នៅពេលដែលអ្នកញុំាប្រភេទតែពុកមាត់ដែលជាភេសជ្ជៈប្រចាំហាងរបស់ពួកយើងពពុះហ្វូមនៅលើតែនឹងជាប់នៅលើមាត់របស់អ្នកមានរាងដូចជា​ពុកមាត់ បងើ្កតបានជាពុកមាត់ “WHO'S TEA” ដ៏ឃ្យូត។ Who’s Tea ចាប់ផើ្តមនាឆ្នាំ2011 នៅក្រុងតៃជុងនៃកោះតៃវ៉ាន់។ ឥឡូវ​នេះ WHO'S TEA មានជិតដល់ទៅ 50 សាខាហើយទូទាំងពិភពលោក ដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ម៉ាឡេស៊ី ចិន ឈីលី និងកម្ពុជាយើង។ ហាងតែទឹកដោះគោកាលពីមុនមានតែអាហារសំរន់តិចតួច ដូចជាសាច់មាន់បំពង ថែមទាំងការរចនាខាងក្នុងហាងយ៉ាងសាមញ្ញបំផុត គឺសម្រាប់អតិថិជនដែលចូលចិត្តខ្ចប់ម្ហូបអាហារទៅញុំាខាងក្រៅជំនួសនូវការញ៉ាំក្នុងហាង។ ចំពោះហាងរបស់ “Who’s Tea” វិញ យើងកំពុងបង្កើតទីផ្សារថ្មីមួយ ដោយបង្កើតកន្លែងល្វែងប្រណីតទំនើប ដែលសាកសមសម្រាប់ភ្ញៀវគ្រប់ស្រទាប់និងកម្មវិធីទាំងអស់ដូចជាការជួបជុំមិត្តភក្ត ការប្រជុំឬការសំភាសន៍ការងារ ។ Who’s Tea មានអាហារបែបអ៊ីតាលី មីរស់ជាតិកូរ៉េ សាំងវិចនិងជាពិសេសគឺភេសជ្ជៈតែគុជទឹកដោះគោដ៏ល្បី ។ មិនថាជាអាហារសម្រន់ អាហារពេលព្រឹក អាហារពេលថ្ងៃឬពេលល្ងាច Who’s Tea មានទាំងអស់។