ហាងកាហ្វេបែប Outdoor ស្អាតៗ ធម្មជាតិៗ ទាំង៤កន្លែង!
សាកស្រមៃមើល បើបានក្រេបរសជាតិកាហ្វេបណ្តើរ គយគន់សម្រស់ធម្មជាតិពីលើកំពូលភ្នំបណ្តើរ មិនដឹងអេមប៉ុនណាទៅ! ហើយចុះបើអត់ពេលទៅឡើងភ្នំដូចគេ ធ្វើម៉េចទៅបានស្គាល់អារម្មណ៍បែបហ្នឹង? កុំកើតទុក្ខ មិនសុខចិត្តអី! អត្ថបទនេះ FoodBuzz នឹងណែនាំហាងកាហ្វេ៤កន្លែងដែលអ្នកទាំងអស់គ្នាអាចក្រេបរសជាតិកាហ្វេបានជាមួយនឹងបរិយាកាសបែបធម្មជាតិៗនៅម្តុំភ្នំពេញ តាខ្មៅយើងហ្នឹង។
- --
នៅ Kinin ប្រៀបដូចជាសួនរុក្ខជាតិមួយអ៊ីចឹង! ពេលដើរចូលហាងមួយនេះហើយ មានអារម្មណ៍ថាត្រជាក់ស្រួលមែនទែន គឺថាមានការដាក់តាំងរុក្ខជាតិ និងម្លប់ដើមឈើគ្របពេញហាងតែម្តង។ ហើយក្រៅពីកាហ្វេ Kinin ក៏មានបម្រើម្ហូបបែបអឺរ៉ុប ក៏ដូចជាម្ហូបបែបខ្មែរឆ្ងាញ់ៗ រួមទាំងភេសជ្ជៈជាច្រើនមុខទៀតផងដែរ។ និយាយទៅបើបានទៅជាមួយ Crush ឬក៏គូស្នេហ៍ អង្គុយញ្ញាំអាហារ និងក្រេបរសជាតិកាហ្វេ នៅលើកន្ទេលក្រោមម្លប់ដើមឈើ ចឹងៗអី ដឹងតែប្លែកអារម្មណ៍តែម្តង។
- St. 123 corner St. 446, Phnom Penh
- 077 400 846
- --
អ្នកណាមិនស្គាល់កាហ្វេក្បែររបងនៅក្រុងតាខ្មៅ! ហាងកាហ្វេដែលមានការរចនាបែបខ្មែរបុរាណលាយសម័យដែលមានការតុបតែងយ៉ាងស្អាត។ ជាពិសេសមានបរិយាកាសបែបធម្មជាតិៗ ហើយមានកន្លែងថតរូបជាច្រើនទៀតផង! ហើយពេលទៅដល់អ្នកទាំងអស់គ្នាកុំភ្លេចសាកកាហ្វេពងមាន់ណា៎! ធានាថារសជាតិឆ្ងាញ់ប្លែក ហើយបើបានញ៉ាំជាមួយចាខ្វៃ ឬ នំប៉ោងទៀតគឺដឹងតែជាប់ចិត្តតែម្ដង។
- Street.108, Takhmau, Cambodia
- 081 970 975
- $ - $$
- $ - $$
មិនថានៅសាខាបឹងកេងកង ឬក៏សាខាទួលទំពូងទេ ពេលដែលដើរចូលហាងកាហ្វេ Lot 369 ភ្លាម ប្លែកអារម្មណ៍ភ្លែត ជាមួយនឹងបរិយាកាស និងការតុបតែងហាង ពោលគឺមានការដាក់តាំងជាផ្កា និងរុក្ខជាតិចម្រុះ មើលទៅគួរឲ្យចង់អង្គុយលេងតែម្តង។ ហើយបើនិយាយពីម្ហូបនឹងភេសជ្ជៈវិញគឺថារសជាតិអេមសឹងតែគ្រប់មុខ មានទាំងអាហារបែបអាស៊ី និងបែបអឺរ៉ុប។
- Samdach Louis Em St. 282, Sangkat Boeung Keng Kang I, Khan Daun Penh, Phnom Penh
- 012 797 802
- --
- --
ជាហាងកាហ្វេបែបផ្ទះល្វែងមែនពិតប៉ុន្តែការរចនាហាងនៅ Vibe គឹថាមិនសរសើរមិនបាន។ នៅជាន់ផ្ទាល់ដី និងជាន់ទី១ ត្រូវបានរៀបចំឡើងជាកន្លែងអង្គុយបែប Indoor ហើយសម្រាប់នៅជាន់ទី២ឯណោះវិញគឺថាបែប Outdoor អមជាមួយរុក្ខជាតិចម្រុះ ដែលធ្វើឲ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយតែម្តង។ ក្រៅពីកាហ្វេ នៅទីនេះមានបម្រើជាអាហារ និងភេសជ្ជៈ បែបបន្លែ ផ្លែឈើ ដោយមិនប្រើសាច់សត្វនោះទេ។ បានទាំងបរិយាកាសស្រស់ស្រាយហើយ បានទាំងម្ហូបនិងភេសជ្ជៈល្អសម្រាប់សុខភាពទៀត។
- No. 26, Street 446, Toul Tom Poung, Phnom Penh
- 061 764 937