ស្កាយបារទាំង 5 កន្លែងដែលមិនគួររំលងក្នុងថ្ងៃឆ្លងឆ្នាំដ៏ពិសេសខាងមុខនេះ
ភ្លេចៗខ្លួនជិតដល់ថ្ងៃឆ្លងឆ្នាំទៀតបាត់ទៅហើយ! មានរៀបគម្រោងទៅរាប់ថយក្រោយនៅកន្លែងណាហើយឬនៅ? បើនៅទេ FoodBuzz សូមធ្វើការណែនាំ ស្កាយបារ 5 កន្លែងដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបាន រួមទាំងមានការផ្តល់ជូនពិសេសៗផងដែរ។
- --
ស្ថិតនៅជាន់ទី៣៧នៃអគារ Vattanac Capital ដែលអាចមើលឃើញទេសភាពទីក្រុងដ៏ស្រស់ស្អាត រួមជាមួយភេសជ្ជៈ និងម្ហូបឆ្ងាញ់ៗគុណភាពខ្ពស់ជាច្រើនមុន ភោជនីយដ្ឋាន Sora Skybar គឺជាជម្រើសដ៏សាកសម្យបំផុតសម្រាប់ថ្ងៃឆ្លងឆ្នាំដ៏ពិសេសរបស់អ្នកទាំងអស់គ្នា។ ក្នុងនោះដែរ Sora Skybar ក៏មានការផ្តល់ជូនពិសេសផងដែរនៅយប់ចុងក្រោយនៃឆ្នាំ២០២០នេះគឺចំណាយតែម្នាក់ 50$ ប៉ុណ្ណោះសម្រាប់តម្លៃចូលរួម ដែលទទួលបានភេសជ្ជៈ២កែរទៀតផង។ លើសពីនេះអ្នកទាំងអស់គ្នាក៏អាចជ្រើសរើសកន្លែងអង្គុយជាលក្ខណៈក្រុមជាមួយនឹងតម្លៃពិសេសៗផងដែរ។ អាច call កក់មុនបានណា!
- Vattanac Capital Tower, 37th Floor, Phnom Penh
- 023 936 866
- --
នៅ Rukkha Sky Bar & Tapas អ្នកទាំងអស់គ្នាអាចរីករាយជាមួយនឹងម្ហូបបែបអឺរ៉ុបឆ្ងាញ់ៗ ជាមួយនឹងភេសជ្ជៈជាច្រើនមុខទៀត ថែមទាំងអាចគយគន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាតផងដែរ។ ហើយសម្រាប់យប់ឆ្លងឆ្នាំខាងមុខនេះ Rukkha Sky Bar & Tapas ក៏មានជាការផ្តល់ជូនពិសេស សម្រាប់ការ Call កក់ទុកមុន។ តម្លៃ៖ 50$++/ម្នាក់, Riverfront tables (សម្រាប់គ្នា 3-4នាក់)៖ $240, Riverfront Sofas (សម្រាប់គ្នា 4-6នាក់)៖ $500 ។
- No.313, St. 1 Preah Sisowath Quay, Khan Daun Penh, Phnom Penh
- --
ស្ថិតនៅជាន់ទី11នៃសណ្ឋាគារ Le Botum Hotel អាកាសាស្កាយបារ ក៏មានជាការផ្តល់ជូនពិសេសផងដែរសម្រាប់កម្មវិធីរាប់ថយក្រោយថ្ងៃឆ្លងឆ្នាំខាងមុខនេះ ពោលគឺសំបុត្រចូលរួមមានតម្លៃត្រឹមតែ 20$/ម្នាក់ ប៉ុណ្ណោះ រួមទាំងទទួលបាន Sparkling Wine 1កែវទៀតផង។
- #71B, St. 244, Sangkat Chaktomuk, Phnom Penh
- 015 950 666
- --
នៅ Lyve Inc Skybar អ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសកន្លែងអង្គុយបរិវេណខាងក្នុងក៏បាន ខាងក្រៅក៏បាន ជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ស្អាត។ ជាមួយគ្នានេះដែរនៅថ្ងៃទី៣១ខាងមុខនេះ Lyve Inc Skybar ក៏មានផ្តល់ជូនជាឈុតអាហារពេលល្ងាចដ៏ពិសេសដើម្បីអបអរសាទរថ្ងៃឆ្លងឆ្នាំផងដែរ។ តម្លៃ៖ $110++ សម្រាប់មនុស្ស២នាក់ (បូកស្រាក្រហម១ដប)។
- 14th of Lyve inc Hotel, Samdech Mongkol Iem St. (228), Phnom Penh
- 085 764 777
- --
នៅ Vehaa Restaurant & Bar វិញក៏មានជាឈុតអាហារប៊ូហ្វេពិសេសផ្តល់ជូនអ្នកទាំងអស់គ្នានៅថ្ងៃឆ្លងឆ្នាំនេះផងដែរ ដោយចំណាយត្រឹមតែ35$/ម្នាក់ប៉ុណ្ណោះ ថែមទាំងទទួលបាន Cocktail មួយកែវ និង Sparkling wine មួយកែវទៀតផង។ លើសពីនេះ Vehaa Restaurant & Bar ក៏ជាទីតាំងដ៏ល្អសម្រាប់មើលកាំជ្រួចដ៏ស្រស់ស្អាតពេលរាប់ថយក្រោយផងដែរ។
- Tronum's building, Sothearos Blvd Phnom Penh, Cambodia
- 099 456 876