គ្រាន់តែចូល 2020 បារថ្មីៗជាច្រើនបង្ហាញខ្លួនក្នុងរាជធានីភ្នំពេញ! ម៉ោះ មកមើលមានបារណាខ្លះ?
បើមានអារម្មណ៍ស្មុគស្មាញ ឬមិនសូវសប្បាយចិត្ត ហើយចង់រកកន្លែងបន្ធូរអារម្មណ៍នោះ FoodBuzz នឹងណែនាំមិត្តអ្នកអាននូវកន្លែងថ្មីៗ ប្លែកភ្នែកប្លែកអារម្មណ៍ សម្រាប់សម្រាកលំហែអារម្មណ៍ ក្រោយពេលព្រះអាទិត្យលិច ដែលលោកអ្នកមិនគួររំលង។
- $$ - $$$
- $$ - $$$
បារមួយនេះ ត្រូវបានរចនាជាមួយនឹង Concept ដូចទូដែកដ៏ធំមួយចឹង ហើយការតុបតែងក៏ប្រើប្រាស់ដែកប្រកបដោយការច្នៃប្រឌិត និងសិល្បៈប្លែកភ្នែកផងដែរ។ ទិដ្ឋភាពក្នុងទីនោះ ដូចនៅក្នុងរឿងភាគបរទេស ជាពិសេសហូលីវូដអ៊ីចឹង! ចំណែកឯម្ហូប និងភេសជ្ជៈក៏មានច្រើនជម្រើសសម្រាប់ផ្តល់រង្វាន់ដល់អណ្តាត ក្រពះ និងអារម្មណ៍របស់អ្នកផងដែរ។
- St. 306, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 096 773 7775
- $ - $$$
- $ - $$$
Sky Bar លក្ខណៈPanaromic 360o នៅជាន់ទី 43 ដែលអាចឲ្យយើងមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ ជាពិសេសពេលថ្ងៃរៀបលិច អារម្មណ៍អណ្តែតអណ្តូងតាមខ្យល់បក់ត្រសៀកនៅទីដ៏ខ្ពស់ ដែលអាចឲ្យចិត្តស្រឡះដូចទេសភាពអ៊ីចឹង។ ទីនេះ ពិតជាកន្លែងដ៏ស័ក្តិសមមួយសម្រាប់ការជួបជុំមិត្តរួមការងារ គ្រួសារ និងមនុស្សជាទីស្រលាញ់ ជាមួយជម្រើសអាហារ និងភេសជ្ជៈច្រើនមុខ ហើយដែលសំខាន់ គឺថាស្រឡះមុខស្រឡះមាត់តែម្តង។
- 43th Floor of Penthouse Residence (Sothearos Blvd)
- 023 238 881
- $$ - $$$
- $$ - $$$
ពិសេសត្រង់មាន 3 តង់ហ្នឹងតែម្ដងសម្រាប់ពេលថ្ងៃ គឺមានឈុតអាហារថ្ងៃត្រង់ ទាំងម្ហូបខ្មែរ ថៃ និងបែបអាស៊ី ចំណែកពេលព្រលប់ពីម៉ោង 6 - 8 ផ្តល់នូវអារម្មណ៍អណ្តែតអណ្តូងនឹកស្រមៃដល់អតីតកាលជាមួយនឹង live band បែប Acoustic និងអាហារពេលល្ងាចឆ្ងាញ់ៗ។ បន្ទាប់ពីហ្នឹងដល់អាធ្រាត្រយប់ជ្រៅ ជាវេលាសប្បាយជាមួយនឹង Dj ល្បីៗ និងតន្ត្រីកន្ត្រាក់អារម្មណ៍, EDM, hip hop និង pop ល្បីៗជាច្រើន។
- Samai Square, St. 337, Sangkat Boeung Kork I, Khan Toul Kok, Phnom Penh
- 087 855 662
- $$ - $$$
- $$ - $$$
ជាមួយនឹងការរចនាយ៉ាងប្រណិត និងបរិយាកាសដ៏ប្លែកអារម្មណ៍ដោយមាននូវតន្ត្រី live band កំដរអារម្មណ៍ក្នុងការទទួលទានអាហារ និងភេសជ្ជៈជុំគ្នា BattOun ទើបតែមានវត្តមាន និងបើកដំណើរការក្នុងរយៈពេលខ្លី តែទទួលបានការគាំទ្រច្រើនមែនទែន ជាពិសេសអ្នកនៅម្តុំតំបន់ទួលគោក ដែលបានចូលមកលេង Samai Square។ ចង់ប្រាប់ថា មិនមែនជាកន្លែងសម្រាប់តែអ្នកបាត់អូនទេ ហើយពេលទៅ កុំភ័យថាបាត់អូន អីណា៎!
- Samai Square, St. 337, Sangkat Boeung Kok 1, Khan Toul Kork, Phnom Penh
- 096 893 4235
- $$ - $$$
- $$ - $$$
ថ្វីត្បិតតែមិនមែនជាបារថ្មី តែទីនេះត្រូវបានរៀបចំ និងតុបតែងថ្មី ស្រស់ស្អាតទាក់ភ្នែក។ នាំមកជូនដោយសណ្ឋាគារប៉ាស៊ីហ្វិកភ្នំពេញ Barb & Lotus ជាបារលាក់ខ្លួនប្រណិតមួយដែលបម្រើជូននូវមុខម្ហូប និងភេសជ្ជៈប្រចាំហាងរបស់ខ្លួន ដែលនឹងផ្តល់ជូនរសជាតិប្រកបភាពភ្ញាក់ផ្អើលដល់អ្នក។ ទីនេះ ក៏ជាកន្លែងកាត់ស្ត្រេសដ៏សម្បូរបែបមួយផងដែរ ជាមួយនឹងការរចនាសាមញ្ញ តែទាក់ទាញ បង្កប់នូវទម្រង់សិល្បៈ និងវប្បធម៌របស់ខ្មែរយើង។
- Ground Floor of Pacific Hotel (234, Preah Monivong Blvd)
- 086 80 88 84
- $ - $$
- $ - $$
ដូចឈ្មោះអ៊ីចឹង លាក់ខ្លួន តែមិនលាក់រសជាតិ និងភាពទាក់ទាញឡើយ Leak Lounge ជាបារប្រភេទទំនើបមួយ ដែលមានបម្រើជូននូវម្ហូបអាហារ ក៏ដូចជាភេសជ្ជៈជាច្រើនមុខ ចំណែកឯបរិយាកាសវិញ ពិតជារ៉ូមែនទិក និងពិសេសខ្លាំងសម្រាប់អ្នកចូលចិត្តមានឯកជនភាពពេលអង្គុយ Chill រំសាយអារម្មណ៍ក្រោយពីភាពហត់នឿយ ឬ ស្មុគស្មាញជាមួយការងារពេញមួយថ្ងៃអីហ្នឹង។ Live band ក៏មាន បន្ទប់ VIP ក៏មានដែរ។
- Preah Yuk Kunthor Street 19 (Behind Royol Palace)
- 081 266 969
- $$ - $$$
- $$ - $$$
ឆ្ងាយតែឈ្មោះ តែទីតាំងនៅកណ្តាលក្រុងតែម្តង! Chgai Restaurant & Lounge ទើបដំណើរការថ្មីៗពិតមែន តែនរណាៗក៏សរសើរពីកន្លែងនេះដែរ ជាពិសេសរសជាតិស្រាក្រឡុក ដែលពិសេសប្លែកពីគេ រួមជាមួយនឹងស្រាក្រហម ស្រាបៀរច្រើនជម្រើស រួមជាមួយនឹងម្ហូបបែបអឺរ៉ុបយ៉ាងឆ្ងាញ់ពិសា។
- St. 335, Sangkat Boeung Kak 1, Khan Toul Kork, Phnom Penh
- 012 27 25 89
- $$ - $$$
- $$ - $$$
បរិយាកាសប្លែកបែបសម្ងំលាក់ខ្លួនចាំកំដរប្រិយមិត្តក្នុងពេលរាត្រីដើម្បីលំហែចិត្ត និងកម្សាន្តអារម្មណ៍ ជាមួយនឹងអាហារសម្បូរបែប និងភេសជ្ជៈរបស់ Shade Restaurant & Lounge នឹងធ្វើឲ្យអ្នកទៅហើយ ចង់ទៅម្តងទៀតជាមិនខាន។ រឹតតែពិសេសសម្រាប់យប់ថ្ងៃសុក្រ-សៅរ៍ ទីនេះមានជាវត្តមានរបស់ Dj Lyka និង Live Band (The Forgotten Bar) នឹងធ្វើឲ្យបរិយាកាសកាន់តែស្រស់ស្រាយថែមទៀត។
- #340, St. 370, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 096 995 7040
- $$ - $$$
- $$ - $$$
ស្ថិតនៅលើសណ្ឋាគារបៃតង ដែលព័ទ្ធជុំវិញទៅដោយធម្មជាតិស្រស់ត្រកាលចំកណ្ដាលទីក្រុង Lantern Rooftop Bar ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតបំភ្លឺដោយគោមរាត្រី និងបម្រើភេសជ្ជៈ និងអាហារឆ្ងាញ់ៗ ហើយប្លែកៗជាច្រើនប្រភេទ។ បើកំពុងតែរំសាយអារម្មណ៍ជាមួយភេសជ្ជៈរបស់អ្នក កុំភ្លេចរីករាយនឹងតន្រ្ដីប្រគុំផ្ទាល់នៅទីនោះណា។
- 6th level of Baitong Hotel and Resort, Samdach Louis Em St. (282), Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 023 230 599