5 កន្លែងដែលអាចកុម្ម៉ង់បាយប្រអប់តម្លៃក្រោម $5 និងមានសេវាដឹកជញ្ជូនដល់កន្លែង
អាហារថ្ងៃត្រង់គឺជាអាហារដ៏សំខាន់ប្រចាំថ្ងៃ ម្ល៉ោះហើយកុំរំលងវាឱ្យសោះ។ ក្រៅពីបំពេញការស្រេកឃ្លានហើយ អាហារពេលថ្ងៃត្រង់ជួយផ្តល់ថាមពល និងជម្រុញរាងកាយនិងខួរក្បាលរបស់អ្នកឱ្យដំណើរការកាន់តែមាន ប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើការ។ ថ្ងៃនេះ FoodBuzz មានភោជនីយដ្ឋានចំនួន 5 ដែលមានផ្តល់ជូនប្រអប់អាហារថ្ងៃត្រង់ក្នុងតំលៃសមរម្យ និងសេវាដឹកជញ្ជូនដល់ផ្ទះ ឬ កន្លែងធ្វើការរបស់អ្នកទៀតផង។
- $
Eleven One Kitchen បានផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដែលប្រកបដោយជីវជាតិ និងភាពឈ្ងុយឆ្ងាញ់ក្នុងតម្លៃសមរម្យ។ ម៉ឺនុយអាហារថ្ងៃត្រង់ប្រចាំសប្តាហ៍មានមុខម្ហូបជាច្រើនប្រភេទ ដែលអ្នកអាចជ្រើសរើសបាន ជាពិសេសនោះគឺរាល់អាហារនៅទីនេះគ្មានប្រើប៊ីចេង ហើយប្រអប់ខ្ចប់វិញ គឺមិនប៉ះពាល់ដល់សុខភាពនោះឡើយ។ ប្រសិនបើអ្នកនៅម្តុំបឹងកេងកង 1 និងកុម្ម៉ង់ចាប់ពី 5 ប្រអប់ឡើងទៅ នោះសេវាដឹកជញ្ជូននឹងមិនគិតថ្លៃឡើយ! តម្លៃ៖ 2.5 – 4.25 ដុល្លារ
- Available at all Eleven One Kitchen
- (855) 86 619 111
- $ - $$
ឥឡូវនេះអ្នកទាំងអស់គ្នាអាចរីករាយទទួលទានអាហារថ្ងៃត្រង់ពី Manzhu Xiang Palace ជាមួយនឹងម្ហូបសឹង្ហបុរី - ម៉ាឡេស៊ីក្នុងតម្លៃត្រឹមតែ 15,000 រៀលប៉ុណ្ណោះ។ Manzhu Xiang Palace ផ្តល់ជម្រើសប្រអប់អាហារថ្ងៃត្រង់សរុបចំនួន 9 ប្រភេទខុសៗគ្នា ហើយប្រអប់នីមួយៗមានម្ហូប 2 បែប និង បង្អែមផងដែរ។ តេតែមួយរ៉ើង គឺបានអាហារថ្ងៃត្រង់ដែលឆ្ងាញ់ និងមានតម្លៃសមរម្យពី Manzhu Xiang Palace។ មិនតែប៉ុណ្ណោះ មានសេវាដឹកជញ្ជូនដល់កន្លែងរបស់អ្នកទៀត។ រាល់ការកុម្ម៉ង់ 5 ប្រអប់ឡើងទៅនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃដល់មាត់ទ្វាររបស់អ្នកតែម្តង។ ម៉ោងកុម្ម៉ង់អាហារថ្ងៃត្រង់៖ 10 ព្រឹក - 2 រសៀល តម្លៃ៖ 15,000 រៀល ឬ 3.75 ដុល្លារ/ប្រអប់
- No. 376A, Preah Monivong Blvd (93), Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 069 340 008 / 012 92 37 37
- --
Mega Catering មានផ្តល់ជូនអាហារថ្ងៃត្រង់ពិសេសរបស់ពួកគេជាមួយនឹងតម្លៃសមរម្យគឺ ត្រឹមតែ 2 ដុល្លារប៉ុណ្ណោះ ហើយអ្នកនឹងអាចរីករាយជាមួយបាយ ម្ហូប និងបង្អែម។ ម៉ឺនុយអាហារថ្ងៃត្រង់មាន 6 មុខម្ហូបផ្សេងៗគ្នា និង បង្អែម 3 មុខសម្រាប់ជ្រើសរើស។ មុខម្ហូបផ្លាស់ប្តូរជារៀងរាល់ថ្ងៃដូច្នេះ អ្នកនឹងអាចភ្លក្សរសជាតិថ្មីៗជាច្រើនជាប្រចាំ។ Mega Catering មានសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃរាល់ការជាវអាហារថ្ងៃត្រង់ 5 ឈុត។ សូមពិនិត្យ មើលទំព័រហ្វេសប៊ុករបស់ពួកគេសម្រាប់មុខម្ហូបប្រចាំថ្ងៃ! តម្លៃ៖ 2 ដុល្លារ/ប្រអប់ (ថែម 1 ដុល្លារសម្រាប់ម្ហូប 1 មុខទៀត)
- Mega Catering - We are the best cooperate catering services provider with multi options!!!
- 069 335 560 / 099 335 560
- --
បាយប្រអប់អាហារថ្ងៃត្រង់ពី The Box Food ក្នុងតម្លៃត្រឹមតែ 6,000 រៀលដែលមានបាយ និងម្ហូប 1 មុខដែលអ្នកអាចរើសខ្លួនឯងបានក្នុងចំណោមម្ហូបទាំង 5។ ម៉ឺនុយត្រូវបានផុសរៀងរាល់ព្រឹក នៅលើទំព័រហ្វេសប៊ុកដូច្នេះកុំភ្លេចតាមដានផងណា។ សេវាកម្មដឹកជញ្ជូនមិនគិតថ្លៃទេ ប្រសិនបើអ្នកទិញចាប់ពី 3 ប្រអប់ឡើងទៅ។ តម្លៃ៖ 6,000 រៀល
- --
រីករាយនឹងការទទួលទានអាហារថ្ងៃត្រង់ពី Lunch Time ត្រឹមតែ 6,500 រៀលតែប៉ុណ្ណោះ។ ម៉ឺនុយម្ហូប មានការផ្លាស់ប្តូររាល់ថ្ងៃ ដោយថ្ងៃធម្មតាមានម្ហូប 10 មុខ ហើយចុងសប្តាហ៍មាន 9 មុខសម្រាប់ជ្រើសរើស។ ឈុតអាហារថ្ងៃត្រង់ដែលមានតម្លៃ 6,500 រៀលនេះ រួមមានបាយ ម្ហូប និងផ្លែឈើ ហើយអ្នកក៏អាច បន្ថែម 1,500 រៀលសម្រាប់ថែមលើមុខម្ហូបមួយណាផ្សេងទៀត! Lunch Time ក៏មានទទួលយកសេវាកម្មប្រអប់អាហារថ្ងៃត្រង់ប្រចាំខែក្នុងតម្លៃ 100,000/130,000/160,000 រៀលសម្រាប់ម្នាក់ ហើយរាល់ 5 ប្រអប់ដែលបានកុម្ម៉ង់នឹងទទួលបានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។ តម្លៃ៖ 6,500 – 8,000 រៀល