ឃ្លានភីហ្សាមែន? តោះកុម្ម៉ង់ញ៉ាំពីហាងទាំង៥នេះ ឆ្ងាញ់ហើយមានសេវាដឹកឲ្យដល់ផ្ទះទៀត!
តើអ្នកទាំងអស់គ្នាបានញុំាភីហ្សាជាលើកចុងក្រោយនៅពេលណាដែរ? ប្រសិនជាមានអ្នកដឹកភីហ្សាមកដល់ផ្ទះមិនដឹងល្អម៉េចទេ! កុំបារម្ភអី FoodBuzz នឹងណែនាំហាងភីហ្សាចំនួន ៥ កន្លែងដែលមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានតែម្តង!
១. The Pizza Company
អ្នកណាមិនស្គាល់ហាង The Pizza Company នោះ? The Pizza Company មានជាង ៣០សាខាទូទាំងប្រទេសកម្ពុជា។ ហាងមានភីហ្សាជាច្រើនរសជាតិហើយក៍មានសំបកភីហ្សាជាច្រើនបែបផងដែរ។ The Pizza Company មានភាពស្រដៀងគ្នាជាមួយនឹងហាង Pizza Hut ដែរដោយសារមានភីហ្សាបែប deep pan ដូចគ្នា។ នៅ Pizza Company មានភីហ្សា២ប្រភេទដែលមានល្បីដែលនោះគឺ ភីហ្សាសាច់ក្តាមដែលមានតម្លៃ ៤.៩ ដុល្លារ និងភីហ្សាគ្រឿងសមុទ្រមានតម្លៃ ៦.៧ ដុល្លារ។ សាច់មាន់ BBQ នៅ The Pizza Company ក៍ឆ្ងាញ់ដែរមានតម្លៃតែ ៤ ដុល្លារទេ។ បើចង់ញុំាភីហ្សានៅ Pizza Company អាចខលលេខ ០២៣ ៨៨០ ៨៨០ ឬកុម្ម៉ង់តាមរយៈ Hungry App។
២. Trattoria Bello Pizza & Pasta
Trattoria Bello Pizza & Pasta ផ្តោតសំខាន់លើ ភីហ្សា ប៉ាស្តា និងស្រាទុំពាំងបាយជូរបែបអ៊ីតាលី។ ហាងមានមីនុយភីហ្សាជាច្រើនប្រភេទផ្សេងៗគ្នាដោយភីហ្សានីមួយៗមានផ្សំសាច់និងឈីសខុសៗគ្នា មិនត្រឹមតែប៉ុណ្ណោះ ហាងក៍មានភីហ្សាបួសផងដែរ! តម្លៃម្ហូបនៅហាង Trattoria Bello Pizza & Pasta មានតម្លៃធូរថ្លៃសមរម្យ។ ភីហ្សាខ្នាតតូចមានតម្លៃ ៤,៥ ដុល្លារ ខ្នាតមធ្យម ៦ ដុល្លារ ចំណែកខ្នាតធំមានតម្លៃ ៨,៥ ដុល្លារ។។ អ្នកអាចខលលេខ ០៩៦ ៣៤១ ០៩៣៦ ដើម្បីធ្វើការកុម្ម៉ង់ទិញភ្លាមៗទុកញុំាំនៅផ្ទះ។
៣. Domino's Pizza
Domino's Pizza ត្រូវបានគេទទួលស្គាល់ថាជាហាងភីហ្សាដ៏ល្បីមួយក្នុងចំណោមហាងជាច្រើនលើពិភពលោក។ អ្វីដែលពិសេសនោះគឺសំបកភីហ្សារបស់ហាងតែម្តងព្រោះវាទន់ឆ្ងាញ់ខាងក្នុងប៉ុន្តែស្រួយនៅខាងក្រៅ។ នៅ Domino's Pizza មានភីហ្សា ៣ប្រភេទ ដួចជាប្រភេទ Classic, Deluxe និង Premium ដែលភីហ្សាទាំងនោះមានតម្លៃចាប់ពី ៤ ដុល្លារដល់ ១៦ ដុល្លារ។ ឥលូវនេះនៅហាង Domino's Pizza មានប្រូម៉ូសិនទិញ ១ ថែម១ ចំពោះសំបកភីហ្សាឈីសរបស់ពួកគេ។ លោកអ្នកអាចចូលទៅកាន់គេហទំព័រដូមីណូភីហ្សា www.dominos.com.kh ឬកម្មវិធីក្នុងទូរស័ព្ទដៃរបស់ហាងដែលមានឈ្មោះថា“Domino's Pizza Asia Pacific” ឬក៍ខលទៅលេខ ១៨០០ ២០២០ ដើម្បីកុម្ម៉ង់។
៤. Papa John's Pizza Cambodia
ក្រៅពីមានភីហ្សាបែប classic Papa John's Pizza Cambodia ទើបចេញភីហ្សាបែបថ្មីមួយដែលមានឈីស៥ ប្រភេទលាយគ្នាដែលមើលទៅគួរឲ្យចង់ញុំាណាស់! ពេលយើងកុម្ម៉ងភីហ្សានៅ Papa John's Pizza រួចគេឲ្យទឹកជ្រលក់ម្ទេសនិងទឹកជ្រលក់ខ្ទឹមដើម្បីញុំាជាមួយនឹងសំបកភីហ្សាមើលទៅប្លែកមែនទែន។ តម្លៃរបស់ភីហ្សាប្រែប្រួលទៅតាមទំហំនិងប្រភេទសំបក។ អ្នកទាំងអស់គ្នាអាចកុម្ម៉ង់ចាប់ពីតម្លៃ៦ដុល្លារឡើងទៅ។ សម្រាប់ការកុម្ម៉ង់អាចខលទៅលេខ ០៦០ ៦៦ ៧២ ៧២ ឬចូលទៅគេហទំព័រហាង www.papajohns.com.kh នឹងមានសេវាដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃ។ អ្នកក៏អាចកុម្ម៉ងតាម NHAM24, foodpanda, E-GetS និង WOWNOW បាន។
៥. Yellow Cab Pizza Co. Cambodia
Yellow Cab Pizza Co. Cambodia ជំនាញខាងធ្វើភីហ្សាស្តាយញូយ៉កនិងប្រើគ្រឿងផ្សំល្អបំផុតដើម្បីធ្វើ ដូចជាខ្យង mussel និង សាច់ហេម prosciutto ។ ដូចហាងផ្សេងៗទៀតដែរ Yellow Cab Pizza Co. Cambodia ក៏មានការដឹកភីហ្សាឲ្យដល់ផ្ទះផងដែរ។ អ្នកអាចដាក់ការកុម្ម៉ងរបស់អ្នកតាម foodpanda, NHAM24, BLOC, E-GetS, WOWNOW, និង MUUVE ឬគ្រាន់តែទូរស័ព្ទទៅលេខ ០៦៩ ៧៩៧ ៩៥៥ ជាការស្រេច។
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz