ចាប់ផ្ដើមថ្ងៃថ្មី ជាមួយហាងកាហ្វេប្លែកមាត់ ប្លែកអារម្មណ៍ ទាំង 3 នេះ
សម្រាប់មនុស្សមួយចំនួនធំ កាហ្វេមិនមែនត្រឹមតែជារសជាតិទេ តែវាជារសជីវិត! អត់កាហ្វេមួយថ្ងៃនៅមិនសុខ បាយមិនចូល បក់មិនល្ហើយ គ្មានកម្លាំងធ្វើការរលីង។ សម្រាប់អ្នកខ្លះវិញ កាហ្វេមិនមែនញ៉ាំតែរសជាតិ និងស្រង់ក្លិនទេ តែក៏ញ៉ាំដោយចក្ខុផងដែរ។ FoodBuzz សូមនាំមកជូននូវហាងកាហ្វេចំនួន 3 កន្លែងដែលគេនិយមថតរូប មានការរចនាស្អាតៗ ទាក់ចិត្ត ទាក់អារម្មណ៍។
- $ - $$
- $ - $$
បើនិយាយរឿងហាងកាហ្វេដែលមានបរិយាកាសល្អ ប្រាកដជានឹកឃើញភ្លេងច័ន្ទមុនគេ។ ភ្លេងច័ន្ទជាហាងកាហ្វេបែប Indoor ប៉ុន្តែការតុបតែងអមដោយរុក្ខជាតិស្រស់បំព្រេង និងកាហ្វេឈ្ងុយៗ ធ្វើឱ្យហាងនេះមានសភាពរស់រវើក។ ការតុបតែងបែបផ្ទះខ្មែរ ជាមួយស្ថាបត្យកម្មដ៏គួរឱ្យសរសើរបានធ្វើឱ្យភ្លេងច័ន្ទក្លាយជាគោលដៅដែលអ្នកថតរូបចូលចិត្តទៅ។ ទៅម្ដងៗបានទាំងញ៉ាំកាហ្វេឆ្ងាញ់ ហើយបានថតរូបបង្ហោះចែកគ្នាមើលទៀត! អាចបបួលមិត្តភ័ក្ដិទៅអង្គុយលេងមើលការរចនារបស់ហាងកាហ្វេ ពិភាក្សាគ្នាពីនេះពីនោះក៏បាន ឬបើមិនអ៊ីចឹងទេ ហៅក្រាស់ទៅដេតបែបអានសៀវភៅជាមួយគ្នាតែពីរនាក់ក៏បាន!
- St. 63 (BKK1 Branch) and St. 370 (Preah Norodom Branch)
- 093 702 525
- $ - $$
- $ - $$
អ្នកណាមិនល្បី La Chronique ថាជាហាងដែលមានការរចនាស្អាត និងកាហ្វេមានរសជាតិឆ្ងាញ់។ តោះបបួលមិត្តភ័ក្តទៅចុងសប្តាហ៍នេះតែម្តងទៅ! អាចថតរូបភាពស្អាតៗបាន ជាមួយការរចនាបែប បារាង-ខ្មែរ និងស្រង់ក្លិនកាហ្វេយ៉ាងឈ្ងុយឈ្ងប់គ្រប់ទីកន្លែងនៅក្នុងហាង រួមជាមួយបរិយាកាសដ៏គួរឲ្យទាក់ទាញ៕
- St.135, Toul Tom Poung I
- 086 888 559
- --
ភ្លេច គីនីន ម៉េចបាន សម្រាប់ហាងកាហ្វេដែលមានទេសភាពស្អាត ពោរពេញដោយធម្មជាតិនិងការតុបតែងបែបខ្មែរ កន្លែងអង្គុយមានតាំងពីកន្ទេលឡើង! ហាងមួយនេះក៏មានបម្រើមុខម្ហូបឆ្ងាញ់ៗ តម្លៃសមរម្យ ហើយក៏មានជម្រើសសម្រាប់អ្នកញ៉ាំម្ហូបបួសផងដែរ។ ពេលទៅ គីនីន ញ៉ាំអាហារឆ្ងាញ់ៗជាមួយកាហ្វេមួយកែវ អមដោយការរចនាហាងដ៏ស្រស់ស្អាត ច្បាស់ជាអារម្មណ៍ល្អនិងមានកម្លាំងព្រឺសហ្មង! បើនៅដល់យប់ ហាងមួយនេះក៏មានបម្រើជាស្រាក្រឡុកឆ្ងាញ់ៗជាច្រើនមុខទៀតផង។
- St. 123 corner St. 446, Phnom Penh
- 077 400 846