ហាងកាហ្វេ៣កន្លែងដែលកំពុងទាក់ចិត្ត ទាក់បេះដូងអ្នកស្រឡាញ់ឆ្កែ!
អ្នកដែលតែងច្រណែនប្រទេសគេដែលមាន Dog Café ច្រើន ពេលនេះកំពុងសប្បាយអរហើយ។ ថ្មីៗនេះ យើងឃើញមានហាង Dog Café បើកក្នុងក្រុងច្រើនគួរឱ្យកត់សម្គាល់ ហើយក៏ទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ។ បើពេលទំនេរ ចង់ទៅអង្គុយ Chill នៅហាងកាហ្វេ អមដោយគីៗ គួរឱ្យស្រឡាញ់អស់លំបាកហើយ! ចង់ទៅអង្គុយមើលកូនគេក៏បាន យកកូនសំណព្វខ្លួនឯងទៅកាហ្វេជាមួយគ្នាក៏បាន ជាមួយ Dog Café ទាំង៣នេះ៖
- --
Corgi ចូលក្រុងហើយ! មើលតែឈ្មោះក៏ដឹងហើយ ថាកាហ្វេមួយនេះសម្បូរដោយ Corgi ខ្ជូតៗ និងគួរឱ្យខ្នាញ់។ គ្រាន់បើកទ្វាចូលហាង មាន Corgi មកស្វាគមន៍ដល់មាត់ទ្វា និយាយពីថាសេវាកម្មឆ្លាតវៃម៉ង។ Corgi in Town មិនមែនត្រឹមតែជាកាហ្វេដែលប្រិយមិត្តអាចលេងជាមួយ Corgi ទេ ក្រៅពីកាហ្វេ ហាងនេះក៏មានសេវាកម្មងូតទឹកឲ្យ (Grooming), Dog hotel និងមានទីធ្លា អាចយកឆ្កែរបស់អ្នកទាំងអស់គ្នាផ្ទាល់ មកលេងជាមួយ Corgi បានទៀតផង។ និយាយឱ្យខ្លីទៅ ហាងនេះមានគ្រប់សព្វ ត្រូវចិត្តអ្នកស្រឡាញ់ឆ្កែតែម្ដង។
- Beoung Baitong, Khan Sen Sok, Phnom Penh
- 093 284 878
- $ - $$
Doggo Café មានភាពទាក់ទាញមួយគឺ ពូកគេជឿថាសេចក្ដីសុខមិនពិបាករកទេ “Just enjoy your coffee and play with our doggo” មានន័យថា គ្រាន់តែញ៉ាំកាហ្វេ និងលេងជាមួយឆ្កែក៏មានក្ដីសុខដែរ។ មិនចាំបាច់មានគ្នាច្រើនទេ នៅ Doggo មានអ្នកកំដរច្រើនអ្នកមកទទួលស្វាគមន៍។ ហាងនេះក៏មានការតុបតែងយ៉ាងស្រស់ស្អាត បើបានមកលេងហើយ មិនភ្លេចថតរូបទុកផុសក្នុង Facebook និង Instagram ទុកចែកគ្នាមើលទេ។ បើបានទៅលេង Doggo មួយថ្ងៃ សប្បាយចិត្តអស់កខ្វល់ហ្មង។
- 106 Angkor Blvd, Phnom Penh, Cambodia
- 060 900 950/ 069 639 456
- $ - $$
- $ - $$
Aigo Cafe ជាហាងសំណព្វរបស់អ្នកស្រឡាញ់សត្វ! ពេលមកលេង Aigo Cafe អ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍កក់ក្ដៅ ពីអ្នកយល់ចិត្តជាច្រើននាក់ មានដូចជា Momo ជាពូជ Chow Chow, Roti ជា Golden Retriever, Susu ជាប្រភេទ Dachshund និង Corgi សង្ហាឈ្មោះ Binu! បានឃើញពួកគាត់ម្ដងៗ សប្បាយចិត្តមានកម្លាំងកំហែងម៉ង។ លើសពីនេះក៏អាចយកកូនៗរបស់អ្នកទាំងអស់គ្នាទៅលេងនៅទីនោះបានដែរ។ ម៉្យាងវិញទៀត Aigo Cafe មានបម្រើជាអាហារឆ្ងាញ់មាត់ តុបតែងយ៉ាងស្អាត និងគួរឱ្យចង់ញ៉ាំ សម្រាប់ទាំងម្ចាស់ និងគីគី។ ភេសជ្ជៈល្បីៗមានដូចជាប្រភេទ Oreo ឬ ការ៉ាម៉ែល ក្រឡុក រសជាតិផ្អែមស្រស់ស្រាយ ឆ្ងាញ់ជាប់មាត់។ និយាយរួមមក Aigo Cafe ជាកន្លែងល្អបំផុតសម្រាប់សម្រាកទាំងផ្លួវកាយ និងអារម្មណ៍។
- #67 Samdach Sothearos Boulevard (3) Phnom Penh
- 069 627 700