WOK KING ហាងអាហារបែបចិនចាប់ផ្តើមបើកដំណើរការសាខាទី១ របស់ខ្លួនក្នុងទីក្រុងភ្នំពេញហើយ!

Wok King បានបើកដំណើរការសាកល្បងនៅទីតាំងដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានទីតាំងនៅក្នុងតំបន់ដ៏ល្អ​​ចំកណ្តាលទីក្រុងភ្នំពេញគឺស្ថិតនៅលើផ្លូវលេខ ៥១ (ប៉ាស្ទ័រ) ជាប់កែងផ្លូវលេខ​​ ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាការពិតណាស់ភោជនីយដ្ឋានបែបចិននេះគឺស្ថិតនៅក្នុងសម្ព័ន្ធរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាគឺ TH F&B Co.,​Ltd ដែលមានកេរ្តិ៍ឈោ្មះល្បីល្បាញជាច្រើនឆ្នាំនិងមានភោជនីយដ្ឋានប្រេនល្បីៗចំនួន៧យីហោរួចមកហើយ។

យោងតាមប្រសាសន៍របស់លោក​ ម៉ឹង​ ប៊ុនឡុង ប្រធានប្រតិបត្តិការប្រចាំហាង Wok King បានបញ្ជាក់ឲ្យដឹងថា “គោលបំណងធំដែលម្ចាស់ក្រុមហ៊ុនសម្រេចបើកដំណើរការភោជនីយដ្ឋាន Wok King នេះឡើងគឺដើម្បីផ្ដល់ជូន អតិថិជនគ្រប់រូបនូវបទពិសោធន៍ថ្មីជាមួយនឹងរសជាតិដើមបែបប្រទេសចិនដែលមានមុខម្ហូបជាច្រើនមុខ ហើយសុទ្ធតែមានរសជាតិប្លែកឆ្ងាញ់អនាម័យខ្ពស់និងផ្តល់ជូននូវសេវាកម្មដ៏រហ័សទាន់ចិត្តដែលស្របជាមួយពាក្យស្លោកប្រចាំហាងគឺ Serving Hot, Delicious Authentic Chinese Taste”​​ មានន័យថា ភោជនីយដ្ឋាននឹងបម្រើអតិថិជននូវម្ហូប​អាហារដែលមានរសជាតិដើមបែបចិនចំអិនថ្មីៗ ក្តៅៗឆ្ងាញ់ជាប់ចិត្ត។​ មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា “ភោជនីយដ្ឋាន ​ Wok King​ មិនត្រឹមតែផ្តល់ជូននូវអាហារដ៏មានរសជាតិតែម៉្យាងនោះទេ​ Wok King ក៏មានបេសកកម្មពិសេសផ្តល់ជូននូវរសជាតិអាហារដែលឈ្ងុយឆ្ងាញ់និងតម្លៃសមរម្យ​អាចទទួលយកបាន និងធ្វើឲ្យការរស់នៅរបស់អតិថិជនកាន់តែមានភាពងាយស្រួល”។ គួរបញ្ជាក់ផងដែរថាមុខម្ហូបប្រចាំហាង​ Wok King​​ ផ្ទាល់មានដូចជា៖ បាយឆា, មីឆា, ឆាឆ្អឹងជំនីជូអែម ក៏ដូចជាគាវ, ចាយ៉, នំប៉ាវយ៉ាងសម្បូរបែប។

ក្នុងឱកាសបើកដំណើរការរបស់ Wok King​ ទីតាំងដំបូងរបស់ខ្លួនយើងសង្កេតឃើញថាមានការផ្តល់ជូនពិសេសៗដូចជា៖ 

  • ការផ្តល់ជូនប្រូម៉ូសិនហ្រ្វីគូប៉ុង ដែលជាម្ហូបអាហារនៅក្នុងហាងដោយគ្រាន់តែ  អតិថិជនធ្វើការ Check-In នៅក្នុងហាង រួចបង្ហាញទៅបុគ្គលិក Wok King ​ក៏ដូចជាធ្វើការ Like & Follow Facebook Page ផ្លូវការរបស់ Wok King តែប៉ុណ្ណោះ។
  • រាល់ការចំណាយចាប់ពី៣ដុល្លារ លោកអ្នកនឹងទទួលបានគូប៉ុងហ្រ្វីម្ហូបពិសេសប្រចាំហាងសម្រាប់ការមកទទួលទានអាហារក្នុងហាងលើកក្រោយៗទៀត។​ 
  • លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់គូប៉ុងអាហារមួយឈុតពី Wok King ភ្លាមៗដោយ ធ្វើការចូលរួមលេងហ្គេមនៅលើបណ្តាញសង្គម Facebook ដោយមានរង្វាន់សរុបរហូតទៅដល់ ១០០ រង្វាន់ឯណោះ។  

តោះកុំភ្លេចចូលរួមសាកល្បងនូវរសជាតិថ្មីស្រឡាងពី Wok King ក៏ដូចជាទទួលបាននូវប្រូម៉ូសិនពិសេសៗជាច្រើនផងដែរ។ សម្រាប់ពត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននិងការផ្តល់ជូនពិសេសផ្សេងៗទៀត លោកអ្នកអាចតាមដានតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Wok King Cambodia

ជួបគ្នានៅ Wok King ទាំងអស់គ្នាណា៎!

Wok King

  • St. 51 (Pasteur Rue), next to Corner St. 302, Beoung Keng Kang 1, Phnom Penh
  • 077 666 937

ព័ត៌មានគួរតែអានបន្ទាប់