កន្លែងអង្គុយក៏ធំទូលាយ បរិយាកាសក៏ល្អ! Truedan Norodom ចាប់បើកហើយណ៎ា

ជាការឆ្លើយតបនឹងសំណូមពរ និងតម្រូវការរបស់អតិថិជនជាច្រើនរបស់ខ្លួន Truedan Cambodia បានបើកដំណើរការសាខាទី៣ នៅលើមហាវិថីព្រះនរោត្តម ព្រមទាំងចេញលក់នូវភេសជ្ជៈថ្មីមួយចំនួនផងដែរ។

ការតុបតែងប្រកបដោយភាពទាក់ទាញ និងការច្នៃប្រឌិត ធ្វើឲ្យគ្រប់ផ្នែកនៃហាង គឺមើលទៅពិតជាស្រស់ស្អាត​ និងមានផាសុកភាពមែនទែន។ 

និយាយពីភេសជ្ជៈប្រចាំរបស់ Truedan ប្រាកដជានឹកដល់ភេសជ្ជៈត្រាវស្រស់ហើយមែនអត់? តែនៅក្នុងភេសជ្ជៈត្រាវថ្មី ដែលមានឈ្មោះថា «ត្រាវស្រស់ ទឹកដោះគោគុជ» Fresh Milk with Taro & Taro Jelly មានទាំងត្រាវស្រស់ មានទាំងគុជត្រាវ បែបនេះគេហៅថា ត្រាវឌុប!!! 

ភេសជ្ជៈត្រកូលត្រាវមួយទៀត មានឈ្មោះថា «ទឹកដោះគោទឹកឃ្មុំគុជត្រាវ» Fresh Milk With Honey Taro Jelly ដែលមានរសជាតិពិសេសម្យ៉ាងម្នាក់។​ 

រឹតតែប្លែកមួយទៀត​គឺ «តៅហ៊ូស្រស់គុជស្ករអំពៅ» Brown Sugar with Boba & Bean Curd។ ឮតែឈ្មោះក៏អាចដឹងបានថាមានគ្រឿងផ្សំគោលអ្វីខ្លះដែរ នៅក្នុងភេសជ្ជៈបង្កើតថ្មីយ៉ាងពិសេសមួយនេះ។

សម្រាប់អ្នកមិនសូវនិយមប្រភេទតែគុជ ប្រាកដជាត្រូវចិត្តនឹង «តៅស៊ូស្រស់ស្រ្ត័ប៊ឺរីព្រិលក្រឡុក» Cherry Cranberry Snow Smoothie។ វាជាការរួមគ្នានៃរសជាតិឆ្ងាញ់ៗ៣មុខ នៅក្នុងកែវតែមួយ។

ក្រៅពីភេសជ្ជៈថ្មីខាងលើ Truedan មានបម្រើនូវភេសជ្ជៈជាច្រើនទៀតជាមួយរសជាតិដើមប្រចាំហាង រួមមានប្រភេទតែគុជច្រើនរសជាតិ ព្រមទាំងប្រភេទតែសុខភាព ដែលត្រូវបានប្រើជាឱសថចិនរាប់រយឆ្នាំ​ ល្អមែនទែនសម្រាប់សុខភាពអ្នកញ៉ាំគ្រប់វ័យតែម្តង។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែម​ សូមទាក់ទងទៅកាន់លេខ 095 666 620 ឬក៏​តាមដាន Facebook Page, Truedan Cambodia

Truedan Norodom

ព័ត៌មានគួរតែអានបន្ទាប់