ញ៉ាំកាហ្វេនៅ ហាងកាហ្វេសម្រាម (ឧទ្យានជាតិ​គីរីរម្យ) បានទាំងជួយក្មេងៗនិងបរិស្ថាន

អ្នកចុចចូលអត្ថបទនេះប្រាកដជាចូលចិត្តញ៉ាំកាហ្វេហើយមែនអត់? ហើយក៏ចង់ជួយសង្គមរួមទាំងបរិស្ថានផងដែរ​ ត្រូវអត់?​ ដូច្នេះថ្ងៃនេះពួកយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងកាហ្វេមួយកន្លែងនៅ គិរីរម្យ កំពង់ស្ពឺ ប្រហែល ​១២១ គីឡូម៉ែត្រ ពី ​ភ្នំពេញយើងតា៎ស។​ 

កាហ្វេសម្រាម គឺជាហាងកាហ្វេ ដែលផ្តើមគំនិតចេញពីបង ​អ៊ុក  វណ្ណឌី ដែលអ្នកទាំងអស់គ្នាភាគច្រើនស្គាល់គាត់ ជាអ្នកចម្បាំងសម្រាម ក៏ដូចជា ម្ចាស់សាលាដូងផងដែរ។​

គាត់បានបង្កើតហាងកាហ្វេ មួយឈ្មោះកាហ្វេសម្រាម តាំងពី ​ថ្ងៃទី​០៧ ខែកក្តដា ឆ្នាំ២០១៨ មកម៉្លេះ ដោយមានការជួយជាថវិការសម្រាប់បើកហាងកាហ្វេមួយនេះ ពី​សំណាក​មនុស្ស ​៥៧ នាក់ផ្សេងទៀតដែលអាចធ្វើអោយហាងកាហ្វេមួយនេះដំំំំំណើរការមកទល់សព្វថ្ងៃ។ ​

នៅទីនេះមានលក់កាហ្វេឈ្ងុយឆ្ងាញ់ និង ភេសជ្ជៈ ផ្សេងៗជាច្រើនទៀត ដែលមានតម្លៃសមរម្យជាពិសេសជាមួយនឹងការតុបតែងហាងរបស់គាត់ពីសំបកដបស្រាបៀរ​  សំបកដបទឹកសុទ្ធ  ​កំ​ប៉ុងភេសជ្ជផ្សេងៗ​  កង់ឡាន  ធុងហ្គាសចាស់ៗ ​និង កាកសំណល់មួយចំនួនដើម្បីយកមកកែច្នៃនិងតុបតែងលម្អ​រធ្វើអោយទីតាំងហាងកាន់តែស្រស់ស្អាតនិងបានផ្តល់ជាទីតាំងសម្រាប់ថតរូបស្អាតៗដល់ភ្ញៀវជាតិ និង អន្តរជាតិក៏ដូចជាស្រូបយក​ខ្យល់អាកាស់ស្រស់ស្រាយជាពិសេសរាល់ការញាំកាហ្វេរបស់អ្នកវាក៏ជាចំណែកក្នុងការជួយសង្គម និងបរិស្ថានក៏ដូចជាជួយទ្រទ្រង់សាលាដូងផងដែរ។​

ចំណុចពិសេសនោះគឺនៅកាហ្វេសម្រាមគឺ មិនមានការលក់ខ្ចប់ដាក់កែវជ័រឡើយ​  បើសិនជាលោកអ្នកចង់ខ្ចប់លោកអ្នកអាច ជាវដបទឹករបស់គាត់បាន ឬ ខ្ចប់ដាក់ដបទឹករបស់អ្នកដែលយកទៅក៏បាន។​ តោះញ៉ាំកាហ្វេនៅកាហ្វេសម្រាម បានទាំងជួយសង្គមនិងបរិស្ថាននិងអោយក្មេងៗនៅតំបន់នោះបានបន្ការតសិក្សានៅសាលាដូងផងដែរ៕

 

កាហ្វេសម្រាម - Trash Café

  • Kirirom National Park, Kampong Speu Province
  • 069 473 302

ព័ត៌មានគួរតែអានបន្ទាប់