ហាងកាហ្វេស្រស់ស្អាត បរិយាកាសស្រស់ស្រាយ ម្ហូបក៏ឆ្ងាញ់ ភេសជ្ជៈក៏អេម! មករកបាននៅ The Gecko Battambang

ដូចដែលដឹងស្រាប់ហើយថា ខេត្តបាត់ដំបងជាខេត្តដែលល្បីល្បាញថាសម្បូររបស់ឆ្ងាញ់ញ៉ាំច្រើន អ្នកស្រុកក៏រួសរាយរាក់ទាក់ទៀត។ ដូចនៅភ្នំពេញដែរ ខេត្តបាត់ដំបងក៏សម្បូរហាងកាហ្វេស្អាតៗ ដែលមានម្ហូបឆ្ងាញ់ៗ ដូច្នេះហើយថ្ងៃនេះចាំ FoodBuzz យើងមកណែនាំហាងកាហ្វេមួយដែលទាក់ភ្នែកពួកយើងខ្លាំងតែម្ដង!

The Gecko Battambong ជាហាងកាហ្វេមួយកន្លែងដែលមានបម្រើកាហ្វេដែលត្រូវបានជ្រើសរើស និងលីងដោយហាង The Gecko Battambong ផ្ទាល់ដៃតែម្ដង។ លើសពីនេះ នៅទីនេះក៏មានលក់ជាម្ហូបដូចជា ស្ទេកសាច់គោ ស៊ូសុី ដែលមើលទៅទំនងមែនទែន ហើយតម្លៃក៏សមរម្យទៀត។ 

ទន្ទឹមនឹងអាហារនិងភេសជ្ជៈ The Gecko Battambong មានបរិយាកាសក៏ស្រស់ស្រាយ មានរុក្ខជាតិពណ៌បែតង និងមានទាំងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត។ សាកស្រមៃមើល បើបានអង្គុយទីនេះ ចិបកាហ្វេតិចៗ​ ញ៉ាំអាហារឆ្ងាញ់ៗជាមួយគូស្នេហ៍ ឬមនុស្សជាទីស្រឡាញ់មិនដឹងថាល្អយ៉ាងណា! 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកដោយចុច៖ The Gecko​ ​Battambang

The Gecko Battambang

ព័ត៌មានគួរតែអានបន្ទាប់