Texas Chicken សាខា AEON 1 ចាប់បើកដំណើរការហើយ!

នៅពេលយើងនិយាយពីសាច់មាន់បំពងរសជាតិហឹរៗ ប្រាកដណាស់គឺនឹកឃើញដល់ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 មុនគេតែម្តង ទន្ទឹមនឹងនេះការរង់ចាំសាខាថ្មីរបស់ហ្វេនៗ Texas Chicken​ បានមកដល់ហើយជាមួយបរិយាកាសប្លែកនិងល្អឥតខ្ចោះ អមដោយការតុបតែងប្រកបដោយភាពច្នៃប្រឌិត និងរចនាផ្នែកខាងក្នុងគួរឲ្យចាប់អារម្មណ៍ ហើយទីតាំងហាងមានសភាពធំទូលាយ ចំណែកកន្លែងទទួលទានអាហារក៏មានច្រើន អ៊ីចឹងមិនចាំបាច់ភ័យថាខ្វះកន្លែងអង្គុយនោះទេ។

គិតត្រឹមខែមិថុនានេះ ហាងលក់សាច់មាន់បំពងដ៏ល្បីល្បាញ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧​ បានបង្ហាញ វត្តមានរបស់ខ្លួនចំនួន៣ទីតាំងរួចមកហើយ ដែលទីតាំងទី១ ស្ថិតនៅលើផ្លូវ ៥១ (ប៉ាស្ទ័រ) កែងផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកង១ និងទីតាំងទី២ ស្ថិតនៅលើមហាវិថីកម្ពុជាក្រោម កែងនឹងផ្លូវ២៥៩ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក​ ខណៈចុងសប្តាហ៍នេះ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧​ បានបើកដំណើរការសាខាទី៣ របស់ខ្លួន ដែលស្ថិតនៅជាន់ទី២​ ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ​  កាលពីថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២១ កន្លងទៅ។ 

គួររំលឹកផងដែរថា 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 គឺជាឈ្មោះផ្លាកយីហោដែលមានការទទួលស្គាល់ខ្ពស់ក្នុង វិស័យម្ហូបអាហាររហ័ស និងជាហាងសាច់មាន់បំពងដ៏ធំបំផុតមួយលើពិភពលោកទៀតផង។ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 បម្រើជូននូវអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមបែបអាមេរិចខាងត្បូងដែលមានគុណភាពខ្ពស់ ព្រមទាំងផ្តល់ជូនអតិថិជននូវតម្លៃដែលសាកសម រួមជាមួយនឹងមឺនុយអាហារយ៉ាងមានច្រើនសម្បូរបែប។ មុខម្ហូបប្រចាំហាងរបស់ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 រួមមាន៖ សាច់មាន់បំពងដែលមានរសជាតិឈ្ងុយឆ្ងាញ់ទាំងរសជាតិដើម និងគ្រឿងទេសរសជាតិហឹរពិសេស ប៊ឺហ្គឺ​​​ (Burger) រ៉េប (Wrap)រសជាតិសាច់មាន់ឬ BBQ ជាច្រើនជម្រើស​ បន្ថែមជាមួយ បាយគីម៉ៅ​ (Kee Mao Rice)​ និងនំប៊ីស្គីតរសជាតិទឹកឃ្មុំ (Honey Butter Biscuit) ដ៏ផ្អែមឆ្ងាញ់ ហើយលើសពីនេះទៅទៀតសម្រាប់អ្នកចូលចិត្តញ៉ាំហឹរខ្លាំង 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 ក៏មានមឺនុយថ្មីគឺ ឈុត Fire Dragon ​​​​បឺហ្គឺរ និង រ៉េប ជាមួយរសជាតិដែលមិនអាចបំភ្លេចបាន និងអនាម័យខ្ពស់។

អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ុង់អាហារពីហាង​ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 តាមរយៈសេវាកម្ម ដឹកជញ្ជូន NHAM24, foodpanda, E-GetS ឬសាវា Texas Delivery​ តាមរយៈលេខទូរស័ព្ទ ០៧៧​ ៦៦៦​ ៩១៧ និង ០៧៧ ៦៦៦ ៩១៦ បានផងដែរ ដូច្នេះកាន់តែមានភាពងាយស្រួល និងមានសុវត្ថភាពសម្រាប់អ្នកទាំងអស់គ្នា។

ជាមួយគ្នានេះផងដែរ ដើម្បីអបអរសាទរការបើកដំណើរការសាកល្បងនេះ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 AEON1 ក៍មានការផ្តល់ជូនពិសេសៗ ដូចជា៖ 

  • ការចែកជូនអាហារ ដោយឥតគិតថ្លៃ ចំនួន៣ថ្ងៃជាប់គ្នានៃបើកដំណើរការហាង

1. នៅថ្ងៃទី១​៖ ចែកជូនសាច់មាន់ចំនូន ៥០ដុំ ដោយឥតគិតថ្លៃ

2. នៅថ្ងៃទី២៖ ចែកជូនប៊ឺហ្គឺរចំនូន ៥០ ដោយឥតគិតថ្លៃ 

3. នៅថ្ងៃទី៣​៖ ចែកជូនថេនដឺរ៉េបចំនួន ៥០ ដោយឥតគិតថ្លៃ 

  • ប្រូម៉ូសិន Mega Deal (Fried  Chicken/Classic Burger/Tender Wrap ឬ Chicken Tenders) តម្លៃត្រឹមតែ $1.5 គ្រប់មុខទាំងអស់ មិនត្រឹមតែប៉ុណ្ណោះរាល់ការមកទទួលទានអាហារនៅក្នុងហាងនិងខ្ចប់ លោកអ្នកក៏នឹងទទួលបានគូប៉ុង FREE FREE ជាច្រើនចាប់ពីថ្ងៃបើកដំណើរការហាងដំបូង រហូតដល់ថ្ងៃ២សប្តាហ៏បន្ទាប់ក្នុងខែមិថុនានេះ។

**ការផ្តល់ជូននេះសម្រាប់តែ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 សាខាអ៊ីអនម៉លភ្នំពេញ ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកលេខ 077 666 923 ឬក៏តាមដានក្នុង គេហទំព័រ, Texas Chicken Cambodia ផ្ទាល់ក៏បានដែរ។

ជួបគ្នានៅ 𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 សាខា AEON1 ទាំងអស់គ្នា!

Texas Chicken Cambodia

ព័ត៌មានគួរតែអានបន្ទាប់