ក្រេបរសជាតិតែពេលរសៀលជាមួយបង្អែមនិងសូកូឡារសជាតិដើមបែបបារាំងនៅ Le Bar នៃ Sofitel Phnom Penh

កំពុងចង់រកកន្លែងសម្រាប់អង្គុយលេង ញ៉ាំតែពេលថ្ងៃជាមួយគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍? ថ្ងៃនេះក្រុម FoodBuzz យើងនឹងមកណែនាំកន្លែងប្រណិតមួយដែលអ្នកអាចទៅស្រស់ស្រូបតែពេលថ្ងៃជ្រែបន្តិចជាមួយបរិយាកាសដ៏ប្រណិតឥតខ្ចោះ ហើយនោះគឺ Le Bar ដែលមានទីតាំងនៅក្នុង​សណ្ឋាគារ Sofitel ផ្ទាល់។ 

Le Bar មានជម្រើសពីរសម្រាប់តែរសៀលនេះ។ Afternoon Tea Selection ជាជម្រើសទីមួយដែលមានបម្រើនូវតែ កាហ្វេ ឬទឹកសូកូឡាក្ដៅដែលមានគុណភាពខ្ពស់ គួបផ្សំជាមួយបង្អែម និងសូកូឡារសជាតិដើមបែបប្រទេសបារាំង នៅក្នុងបរិយាកាដែលស្ងប់ស្ងាត់។ ជម្រើសទីមួយនេះមានតម្លៃចាប់ពី ២៨ ដុល្លារឡើងក្នុងម្នាក់។ 

រីឯជម្រើសទីពីរវិញគឺ Afternoon Tea With Free-flow Sparkling Wine ដែលរួមមាន Sparkling Wine ដោយមិនកំណត់ ញ៉ាំជាមួយបង្អែមឆ្ងាញ់ៗ ប្រណិតប្លែកភ្នែក។ ជម្រើសនេះមានតម្លៃ ៣៩​ ដុល្លារ​ឡើងក្នុងម្នាក់។

តែពេលរសៀលនេះមានបម្រើចាប់ពីម៉ោង ២ ដល់ ៥:៣០ រសៀលជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក៖ Sofitel Phnom Penh Phokeethra

Sofitel Phnom Penh Phokeethra

  • 26 Old August site Sothearos Bld, Sangkat Tonle Bassac Phnom Penh
  • 023 999 200

ព័ត៌មានគួរតែអានបន្ទាប់