ប្រម៉ូសិនថ្ងៃទី 15 របស់ SORYA Center Point ត្រឡប់មកវិញហើយ!
កាលពីខែមុន FoodBuzz បានរៀបរាប់ម្ដងហើយពីគំរប់ខួប 15 ឆ្នាំរបស់ SORYA Center Point ដែលធ្វើឡើងនៅថ្ងៃ 15 ខែកញ្ញា។ ឥឡូវប្រូម៉ូសិនបានត្រឡប់មកវិញសារជាថ្មីនៅថ្ងៃទី 15 ខែតុលានេះម្ដងទៀតហើយ។ ចង់ដឹងថាមានប្រម៉ូសិនពីហាងណាខ្លះក្នុងផ្សារទំនើប SORYA Center Point? មកៗ ចាំអេតមីនរៀបរាប់ឲ្យស្ដាប់៖
#1 Flavours of Cambodia
នៅពេលបញ្ចូលលុយក្នុងកាតដើម្បីទិញអាហារញ៉ាំនៅ Flavours of Cambodia ជាន់ទី4 អ្នកទាំងអស់គ្នានឹងទទូលបាន 15% បន្ថែមពីលើសាច់ប្រាក់។
#2 The Pizza Company
ចង់ញ៉ាំ Fast Food បន្ទាប់ពីធ្វើការស្មុគស្មាញដើមអាទិត្យមែនអត់? កុំភ័យ! The Pizza Company បញ្ចុះដល់ទៅ 30% ឯណោះពេលបង់ប្រាក់តាម Pi Pay។
#3 Bonchon
ហាងជំនាញទៅលើមុខម្ហូបកូរ៉េ ពិសេសជាងគេគឺសាច់មាន់មានរសជាតិឆ្ងាញ់ប្រចាំហាងហ្នឹងតែម្ដង។ អញ្ចឹងចាំអីទៀត មានប្រូម៉ូសិនបញ្ចុះតម្លៃដល់ទៅ 15% ឯណោះ។
#4 Master Grill
សាច់មាន់អាំងប្រចាំហាង Master Gill នេះក៏មិនចាញ់ហាងដទៃដែរ។ សាច់មាន់ត្រូវបានប្រឡាក់អាំងចូលជាតិឆ្ងាញ់ ហើយបើទៅញ៉ាំថ្ងៃទី 15 ខែតុលានេះនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 5%។
បើយល់ថា 4 ហាងខាងលើរៀងគ្រៀមក្រោះតិច ចាំសាកខាងក្រោមនេះក៏បាន។ តោះមកមើលមួយណាគួរឲ្យបេតីជាងគេ៖
#5 Sakura Buffet
Sakura Buffet ផ្ដល់ជូនប៊ូហ្វេស៊ុបនិងសាច់អាំងក្នុងតម្លៃពិសេសបញ្ចុះ 15% ដោយប្រើ Pi Pay ចន្លោះពីម៉ោង 11ព្រឹក ដល់ 4ល្ងាច។
#6 Master Suki Soup
ដូច Sakura ដែរ ចន្លោះពីម៉ោង 11ព្រឹក ដល់ 4ល្ងាច គ្រាន់តែគិតប្រាក់តាម Pi Pay អ្នកចំណូលស៊ុបទាំងឡាយនឹងបានហុតស៊ុបក្ដៅៗហើយទទួលបានការបញ្ចុះតម្លៃ 15% ទៀត។
#7 BAR-B-Q Plaza
ខុសពីហាងពីរខាងលើបន្តិច ភ្ញៀវចូលមកពេលណាក៏បានឲ្យតែគិតលុយតាម Pi Pay បន្ទាប់ពីញ៉ាំរួចនឹងទទួលបានប្រូម៉ូសិន 30% ភ្លាមពីហាង។
បន្ទាប់ពីញ៉ាំឆ្អែតហើយប្រាកដជាចង់លាងមាត់មែនអត់? គួររើសយក Blizzard ពី DQ ឬ Sundae ទុរេនពី Swensen’s ណ៎? កុំទាន់អាល់ខ្វល់ សំខាន់មក SORYA Center Point ថ្ងៃ 15 ខែនេះនឹងទទួលបានការបញ្ចុះតម្លៃពី 30% ពីហាងការ៉េមទាំង 2 (ប្រើប្រាស់ Pi Pay)៕
ចាំជួបគ្នាទីនោះណា!!!