Berry X'mas Pizza - ភីហ្សារសជាតិថ្មី ឆ្ងាញ់ពិសេស សម្រាប់ថ្ងៃបុណ្យណូអែលពី Pezzo Pizza

ពេលវេលារត់លឿនណាស់! ធ្មិចបើកៗ ជិតដល់ថ្ងៃបុណ្យណូអែលទៀតហើយ។ និយាយអ៊ីចឹង Pezzo Pizza ក៏មានអ្វីពិសេសសម្រាប់ហ្វេនៗទាំងអស់គ្នាក្នុងឱកាសដ៏ពិសេសនេះផងដែរ ដោយក្នុងនោះ Pezzo Pizza ទើបតែចេញនូវភីហ្សាពិសេសថ្មីមួយដែលមានឈ្មោះថា Berry X'mas Pizza ធានាថាដឹងតែឆ្ងាញ់ប្លែកមាត់ម៉ង។ 

ដូចដែរអ្នកទាំងអស់គ្នាបានដឹងហើយថា Pezzo Pizza មានផ្តល់ជូននូវភីហ្សាជាច្រើនជម្រើស ច្រើនរសជាតិ ហើយសុទ្ធតែឆ្ងាញ់ៗ ចង់កុម្ម៉ង់ទាំងមូលក៏បាន ជាចំណិតៗក៏បាន។ 

ហើយចំពោះភីស្សាថ្មី Berry Xmas Pizza នេះដែរ ត្រូវបានផ្សំជាមួយនឹងថប់ភីងដូចជា ម្នាស់, Blue Berry Jam, Ham & Bacon, Sausage, Red & Green Capsicum, Dried Cranberry ដែលត្រូវបានតុបតែងគួរឲ្យចង់ញ៉ាំមែនទែន។ ភីហ្សាត្រូវបានកាត់ជា ៦ ចំណិតធំៗដែលគ្រប់ចំណិតគឺពោរពេញទៅដោយឈីសដែលធ្វើឲ្យភីស្សាកាន់តែមានរសជាតិឆ្ងាញ់ទ្វេរដង។ 

កុំភ្លេចណា៎! អ្នកទាំងអស់គ្នាអាចទៅសាក Berry X'mas Pizza នៅគ្រប់សាខារបស់ Pezzo Pizza ទាំងអស់ចាប់ពីថ្ងៃនេះតទៅ។ ឬក៏អាចកុម្ម៉ង់តាមកម្មវិធីដឹកជញ្ជូន foodpanda, NHAM24, BLOC និង Muuve បានផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 023​ 222 115 ឬចូលទៅកាន់ហ្វេសប៊ុកផេក Pezzo Pizza Cambodia ៕ 

Pezzo Pizza

ព័ត៌មានគួរតែអានបន្ទាប់