ចង់ញ៉ាំ គុយទាវប្រហិតសាច់ស្រួយ ឆ្ងាញ់អត់? តោះ ទៅផាកកាហ្វេអ៊ីចឹង!

គុយទាវ និងអាហារប្រភេទស៊ុបគឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ហើយមានសារៈសំខាន់បំផុតសម្រាប់សុខភាព បន្ថែមថាមពលខួរក្បាល កំលាំងកាយដើម្បីប្រកបការងារដ៏ជោគជ័យ។ គុយទាវដែលគេតែងតែនិយមបរិភោគនេះ គឺមិនអាចខ្វះបានឡើយនូវទឹកស៊ុបដែលមានរសជាតិឈ្ងុយឆ្ងាញ់។

 

ដោយឡែកនៅភោជនីយដ្ឋានផាកកាហ្វេវិញ លោកអ្នកពិតជាបានដឹង និងទទួលស្គាល់ហើយអំពីរសជាតិរបស់ទឹកស៊ុបគុយទាវនិងអាហារដែលបានបម្រើអតិថិជនជាងមួយលាននាក់នៅទីក្រុងភ្នំពេញ ដោយហេតុថាមានរសជាតិឈ្ងុយឆ្ងាញ់ដោយមិនប្រើប៊ីចេង ពិសេសដំបូងគេ និងជាគំរូដ៏ល្អសម្រាប់ភោជនីយដ្ឋានផ្សេងៗផងដែរ។ លើសពីនេះទៅទៀត ភោជនីយដ្ឋានផាកកាហ្វេតែ​ងតែខិតខំរិះរក និង អភិវឌ្ឍរសជាតិគុយទាវដែលជាការចូលចិត្តរបស់អតិថិជនអោយបានកាន់តែប្រសើរឡើង។

ជាក់ស្តែងសម្រាប់ខែសីហានេះ ភោជនីយដ្ឋានផាកកាហ្វេទាំង ១៤ សាខាក្នុងក្រុងភ្នំពេញនិងខេត្តកំពង់ចាមទីតាំងក្រោយសាខាខេត្តកំពង់ចាម ក៏បានដាក់លក់នូវគុយទាវរសជាតិឈ្ងុយឆ្ងាញ់ គឺ គុយទាវប្រហិតសាច់ស្រួយ ដែលមានទឹកស៊ុបឈ្ងុយឆ្ងាញ់ ក្លិនប្រហើរ ពិសេសប្រើជាមួយសាច់គោសាច់ស្រួយស្រស់ៗ  និងបន្ថែមប្រហិតសាច់គោដែលជារូបមន្តផ្ទាល់របស់ផាកកាហ្វេ ព្រមទាំងមានបន្លែនៅក្នុងចានដូចជាស្ពៃតៃវ៉ាន់ ខ្ទឹមបារាំង គ្រឿងជីខ្ទឹមបំពងច្រើនមុខបញ្ចូលគ្នាក្នុងចានតែមួយ។ 

ជាពិសេស លោកអ្នកអាចជ្រើសរើសបាននូវ គុយទាវសរសៃតូច មីពងមាន់សរសៃតូច​ ឬ មីកញ្ចប់តាមចំណូលចិត្ត។ ជាមួយគ្នានេះដែលសម្រាប់លោកអ្នកដែលបានទទួលទាន គុយទាវប្រហិតសាច់ស្រួយ គ្រាន់តែបន្ថែម 2.50 ដុល្លារ លោកអ្នកនឹងទទួលបាននូវចៃយ៉បំពងក្តៅស្រួយៗ ១ ចានដែលមាន ៣ ដុំ និងកាហ្វេភ្នំពេញ កែវតូច ១ កែវទៀត។ គួរបញ្ជាក់ផងដែរថា កាហ្វេភ្នំពេញនៅផាកកាហ្វេគឺឆុងភ្លាមៗ ដែលលក្ខណៈបុរាណដោយរក្សាបានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ពិសាជាទីគាប់ចិត្ត។

លោកអ្នកអាចស្វែងរកទីតាំងសាខាទាំងអស់របស់ផាកកាហ្វេ​តាមទំណភ្ជាប់នេះ  ឬអាចកុម្ម៉ង់តាមសេវាដឹកជូនដល់ទីកន្លែង ដោយទូរស័ព្ទមកលេខ ០២៣ ៩៩០ ៩៩០។

Park Café

ព័ត៌មានគួរតែអានបន្ទាប់