វត្តមាន pandamart នៅលើខេត្តសៀមរាប ជាការរួមចំណែកស្តាឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

សៀមរាប៖ បន្ទាប់ពីមានការស្រាកស្រាន្តទៅវិញនៃជំងឺកូវីដ១៩ ខេត្តសៀមដែលជាបេះដូងនៃកម្ពុជាចាប់ផ្តើមបើកទ្វាស្វាគមន៏ភ្ញៀវជាតិនិងអន្តរជាតិជាបន្តបន្ទាប់។ រមណីយដ្ឋាន ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ នានាចាប់ផ្តើមមានភ្ញៀវជាហូរហែរ ដែលបង្ហាញពីការសម្របខ្លួនក្នុងរបទថ្មី។ អ្វីដែកគួរឲ្យកត់សម្គាល់នោះគឺ foodpanda គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានផ្តល់សេវាកម្មដឹកជញ្ជូន អាហារ ភេសជ្ជៈ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ​​​​ប្រចាំថ្ងៃយ៉ាងសម្បូរបែបឈានមុខគេនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៃតំបន់អាស៊ី ជាមួយនឹងការដឹកជញ្ជូនរហ័សទាន់ចិត្ត។

ថ្មីៗនេះ foodpanda​ បានបោះជំហានថ្មីមួយទៀតដោយបាននាំយកមុខងារថ្មី pandamart​ ទៅដល់ទឹកដីនៃទីរួមខេត្តសៀមរាប ជាមួយការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយសម្រួលនិងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិទាំងអស់។

pandamart​ គឺជាមុខងារហាងអនឡាញនៅក្នុងកម្មវិធី foodpanda ដែលផ្តល់ជូននូវជម្រើសទំនិញជាច្រើនរហូតដល់ជាង៣០០០ប្រភេទឯណោះ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី៣០នាទីនោះទេ។ ជាមួយគ្នានេះក្រោយប្រតិបត្តិការនៅទីក្រុងភ្នំពេញបានជាង១ខែដ៏ជោគជ័យ ឥឡូវនេះ pandamart មានវត្តមាននៅខេត្តសៀមរាបហើយ។ 

សម្រាប់ការកុម្ម៉ង់តាម pandamart គឺពិតជាមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែចូលក្នុងកម្មវិធី foodpanda រួចចុចទៅលើផ្នែក pandamart ដែលមានទំនិញជាច្រើនប្រភេទសម្រាប់ជ្រើសរើសកុម្ម៉ង់តាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារនិងភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារៈផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាងនិងទំនិញជាច្រើនមុខទៀតដល់ទៅជាង៣០០០ប្រភេទហើយ បម្រើសេវាកុម្ម៉ង់ចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១១យប់។

កាន់តែពិសេសនោះ! អតិថិជនទាំងអស់អាចរីករាយជាមួយការផ្តល់ជូនពិសេសត្រឹមតែ 0.98$ ប៉ុណ្ណោះលើទំនិញជាច្រើនក្នុង pandamart ដែលអតិថិជននៅក្នុងខេត្តសៀមរាបទាំងអស់អាចរីករាយនឹងការបញ្ជាទិញទំនិញគ្រប់ប្រភេទក្នុងរយៈពេល៣០នាទី។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់អតិថិជនថ្មីរបស់ pandamart នឹងទទួលបានការបញ្ចុះតម្លៃ 2$ ភ្លាមៗ រាល់ការកុម្ម៉ង់ចាប់ពី 7$ ឡើងទៅ ដោយគ្រាន់តែប្រើប្រូម៉ូកូដ “MART”។ 

សម្រាប់អ្នកមិនទាន់មានកុំភ្លេចណា៎​ដោន​ឡូត​កម្មវិធី foodpanda ឥឡូវនេះ (http://onelink.to/fpkh) ដើម្បី​ប្រើប្រាស់មុខងារ pandamart និងកុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើន ជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត៕  

ព័ត៌មានគួរតែអានបន្ទាប់