មកដល់កម្ពុជាហើយ! នំប៉័ង Milky Buns ដែលកំពុងល្បី និងពេញនិយមពីប្រទេសថៃ  ​

អ្នកដែលឧស្សាហ៍ទៅលេងទីក្រុងបាងកក ប្រាកដជាស្គាល់ច្បាស់នំប៉័ង Milky Buns ដែលមានសាច់នំទន់ និងរសជាតិឈ្ងុយឆ្ងាញ់ ហើយកំពុងពេញនិយមខ្លាំងនៅ​ទីក្រុងបាងកក ក៏ដូចជាប្រទេសថៃទាំងមូល។ ប្រិយមិត្តដែលបាន​ទៅ​លេង​ប្រទេសថៃម្តងៗ តែងតែប្រាថ្នាបាន​ភ្លក់រសជាតិដ៏ពិសេសនៃនំប៉័ងសម័យថ្មីនេះ ព្រមទាំង​ទិញ​មក​ផ្ញើ​មិត្ត​ភ័ក្តិ និងសាច់ញាតិ​ពេល​ត្រឡប់​មក​វិញទៀតផង។ 

ឥឡូវនេះ អ្នកដែលចង់ញ៉ាំ មិនពិបាកទៅ​រកទិញដល់ប្រទេសថៃ ឬខ្ចប់ពីប្រទេសថៃ​ទៀតឡើយ ដោយនំប៉័ងដ៏ល្បីមួយនេះ​បានចូល​មក​ដល់​ប្រទេសកម្ពុជាហើយ គឺមានលក់នៅ​ផ្សារម៉ាក្រូ សែនសុខ ហើយបើនិយាយពីរសជាតិវិញ គឺមានរសជាតិ​ដើមតែម្ដង។ 

អ៊ីចឹងបើទៅដល់ម៉ាក្រូហើយ កុំភ្លេចភ្លក្សទាំងអស់គ្នាណា៎!

ព័ត៌មានគួរតែអានបន្ទាប់