ពិសេសខ្លាំង! ឈុតសាច់គោពិសេសជាមួយស្រាក្រហមតម្លៃត្រឹមតែ $11.99 នៅ One More Restaurant

ចង់ញ៉ាំអាហារឆ្ងាញ់ៗនិងក្រេបស្រាក្រហមបែបរ៉ូមែនទិកមែនអត់? ថ្ងៃនេះ FoodBuzz ចង់ណែនាំភោជនីយដ្ឋានមួយកន្លែងដែលធានាថានឹងត្រូវចិត្តអ្នកទាំងអស់គ្នាតែម្តង នោះគឺ ភោជនីយដ្ឋាន វ័នម៉រ​ (One More Restaurant)។ ការរៀបចំនិងដេគ័រហាង Indoor សាមញ្ញប៉ុន្តែស៊ីវីល័យ ស្រស់ស្រាយជាមួយនឹងភ្លើងពណ៌បែបរ៉ូមែនទិកធ្វើឲ្យរាល់ការជួបជុំកាន់តែសប្បាយ ពេលទៅម្តងណាគឺធូរស្បើយអារម្មណ៍តែម្តង។ 

បើនិយាយពីមុខម្ហូបវិញគឺកាន់តែពិសេសលើពិសេសទៅទៀត​​។ ​នៅ ភោជនីយដ្ឋាន វ័នម៉រ​ (One More Restaurant) មានម្ហូបឆ្ងាញ់ៗជាច្រើនមុខជាមួយនឹងប្រភេទសាច់ អាហារបែបខ្មែរពិសេសៗជាច្រើនមុខ ស្រាក្រហម ស្តេក និងគ្រឿងផ្សំផ្សេងៗទៀតដែលមានគុណភាពខ្ពស់ក៏ដូចជាមានចុងភៅចំណានៗដែលបានយកចិត្តទុកដាក់ក្នុងការចម្អិនដើម្បីរក្សានូវរសជាតិ និងអនាម័យជូនអតិថិជនរបស់ ភោជនីយដ្ឋានវ៉នម៉រ ទាំងអស់។ 

អ្វីដែលរឹតតែពិសេសជាងគេនោះគឺថ្មីៗនេះ ភោជនីយដ្ឋាន វ័នម៉រ បានបញ្ចេញជាមួយនឹងឈុតពិសេសដែលត្រូវជាមួយនឹងរដូវកាលបុណ្យណូអែល​ក៏ដូចជាឆ្លងឆ្នាំសកលផងដែរ។ ​សម្រាប់ឈុតពិសេសនេះគឺមានដូចជា ស្តេកសាច់គោ 2 ចាន ដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបកូរ៉េ និងកាត់ជាដុំៗរួចជាស្រេចថែមទាំងមានស្រោចទឹកស៊សពីលើទៀតផង ធានាថារសជាតិឆ្ងាញ់ជាប់មាត់តែម្តង តែអ្វីដែលពិសេសបង្អស់នោះគឺ ស្រាក្រហមដែលនៅពេលញ៉ាំជាមួយស្តេកគឺបានបន្ថែមរសជាតិស្តេកឲ្យកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀតផង។ សម្រាប់តម្លៃវិញគឺថាត្រឹមតែ $11.99 ប៉ុណ្ណោះ! ពិតជាពិសេសមែនទែន។ 

ចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់ មិត្តភ័ក្ភ ក្រុមគ្រួសារ នៅ ភោជនីយដ្ឋាន វ័នម៉រ ជាទីកន្លែងដែលមាន​បរិយាកាសល្អ មានផាសុកភាព ម្ហូបឆ្ងាញ់ ជាពិសេសគឺតម្លៃសមរម្យ៕ 

ភោជនីយដ្ឋាន វ័នម៉រ

  • #37 Street 315 Sangkat Boeung Kok 1, Khan Toul Kork, Phnom Penh
  • 023 888 222

ព័ត៌មានគួរតែអានបន្ទាប់